​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​ម្សិលមិញ​សម្លាប់​មនុស្ស​៦​នាក់ របួសធ្ងន់​ស្រាល​២៦​នាក់

រាជធានី​ភ្នំពេញ​៖​នៅ​ថ្ងៃទី​៨​ខែតុលា​ឆ្នាំ​២០១៥​ម្សិលមិញ​នេះ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន​១៦​លើក យប់​៤​លើក​,​បណ្តាលអោយ​មនុស្ស​ស្លាប់​៦​នាក់​(​ស្រី​ម្នាក់​) អ្នករបួសធ្ងន់​២០​នាក់​(​ស្រី​៦​នាក់​) និង​របួសស្រាល​៦​នាក់​(​ស្រី​ម្នាក់​)​។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​អគ្គស្ន​ការ​នគរបាលជាតិ​។​

​របាយការណ៍​ដដែល​ប​ន្ត​ថា ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ១៦​លើក​នេះ បាន​បង្ក​ឲ្យ​ខូចខាត​យានយន្ត​សរុប​២៤​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន​១៦​គ្រឿង​, រថយន្ត​ធុន​តូច​៦​គ្រឿង​,​រថយន្ត​ធុន​ធំ​២​គ្រឿង​និង​ថ្មើរជើង​ម្នាក់ ។ របាយការណ៍​ខាងលើ​បញ្ជាក់ថា មូល​ហេតុដែល​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​រួមមាន ល្មើស​ល្បឿន​៨​លើក​, មិន​ប្រកាន់​ស្តាំ​២​លើក​,​ប្រជែង​គ្រោះថ្នាក់​៣​លើក​,​បត់​គ្រោះថ្នាក់​២​លើក និង​ស្រវឹង​១​លើក ក្នុងនោះ​អ្នក​មិន​ពាក់មួក​ពេល​គ្រោះថ្នាក់​មាន​១៨​នាក់​(​យប់​៤​នាក់​)​។​

​ជាមួយគ្នា​នោះ​នគរបាល​បាន​ផាកពិន័យ​រថយន្ត​សរុប​ចំនួន​៨៩៧​គ្រឿង (​រថយន្ត​ធំ​៣១៦​គ្រឿង​) ស្មើ​និង​៩១៩​ករណី​ល្មើស​ក្រដាស​ស្នាម​មាន​៥៦៦ គ្រឿង ស្មើនឹង​៥៦៦​ករណី​, ចំពោះ​ករណី​ល្មើស​បច្ចេកទេស​៣៣១ គ្រឿង​ស្មើនឹង​៣៥៣​ករណី ដោយឡែក​ម៉ូតូ​ត្រូវបាន​ពិន័យ​សរុប​ចំនួន​១.១៦០ គ្រឿង​៕

​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​ម្សិលមិញ​សម្លាប់​មនុស្ស​៦​នាក់ របួសធ្ងន់​ស្រាល​២៦​នាក់