​សម្តេច​តេ​ជោ​អញ្ជើញ​បើក​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី​ព្រឹក​នេះ​

​រាជធានី​ភ្នំពេញ​៖​គណៈរដ្ឋមន្ត្រី​នៅ​ព្រឹក​ថ្ងៃទី​០៩ ខែតុលា ឆ្នាំ​២០១៥ បាន​បើក​កិច្ចប្រជុំពេញអង្គ នៅ​វិមាន​វិមាន​សន្តិភាព​ក្រោម​អធិបតីភាព​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ដើម្បី​ពិភាក្សា​លើ​របៀបវារៈ​មួយចំនួន​ដូចខាងក្រោម​៖

១-​សេចក្ដីព្រាងច្បាប់ ស្តីពី​ទូរគមនាគមន៍​។​

២-​សេចក្តីព្រាង​អនុក្រឹត្យ​ស្តីពី​ការបោះពុម្ព​សារ​ព្រមាន​សុខ​ភាពជា​ភាសា​ខ្មែរ និង​ជា​រូបភាព​លើ​កញ្ចប់​ផលិតផល​ថ្នាំជក់​។​

៣-​បញ្ហា​ផ្សេងៗ សំណើសុំ​ការយល់ព្រម​ពី​គណៈរដ្ឋមន្ត្រី ដើម្បី​ស្នើសុំ​សច្ចាប័ន​ពី​ស្ថាប័ន​នីតិប្បញ្ញត្តិ​លើ​៖

៣.១ កិច្ចព្រមព្រៀង​ស្តីពី​ការបង្កើត​ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី​៕

​សម្តេច​តេ​ជោ​អញ្ជើញ​បើក​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី​ព្រឹក​នេះ​