រួមភេទលើកដំបូង តើគួរតែកោររោមចេញដែឬទេ?

តើការរួមភេទលើកដំបូង គួរតែកោររោម​ត្រង់តំបន់សម្ងាត់ចេញ​ដែរឬទេ? តើ​វាមាន​សុវត្ថិភាព​ដែរឬទេ? នេះគឺជាចម្ងល់ទូទៅមួយសម្រាប់គូស្នេហ៍ជា​ច្រើន​។
 
រួមភេទលើកដំបូង តើគួរតែកោររោមចេញដែឬទេ?
ជំហ៊ានដំបូងអ្នកត្រូវហ៊ាន​និយាយជាមួយដៃគូរបស់អ្នក ដើម្បីដឹងពីចំណងចំណូលចិត្តរបស់គាត់បើ​សិន​វា​ចាំបាច់។ ប្រសិន​បើអ្នកនៅតែចង់កាត់ ឬជម្រុះរោម​ដោយ​ក្រមួន អ្នកគួរតែប្រុងប្រយ័ត្ន​ឲ្យបាន​ខ្ពស់បន្តិច។ ការកោមរោម​ត្រង់តំបន់ឯកជនអាចនាំឲ្យ​មាន​ការឆ្លងមេរោគច្រើន​នៅក្នុងទ្វាមាស​ បើ​អ្នក​អនុវត្ត​មិន​បាន​ត្រឹមត្រូវទេនោះ។
ជាមួយគ្នានេះផងដែរ​ការប្រើឡាមតែមួយគ្រប់ពេលមិន​មែន​ជាជម្រើស​ល្អនោះទេ ហើយ​អ្នក​មិនគួរ​កោរ​រោម​នៅត្រង់តំបន់​ផ្សេង​ក្រៅពី​តំបន់ឯកជនឡើយ។ វិធីនេះ​បើ​ធ្វេសប្រហែស​វាមិនត្រឹម​តែ​ធ្វើឲ្យ​អ្នក​ឆ្លងមេរោកប៉ុណ្ណោះទេ ថែម​ទាំងបង្កឲ្យមាន​ការឈឺចាប់ថែមទៀត។ យកល្អគួរតែ​ទៅពិគ្រោះជាមួយនឹងអ្នកជំនាញ​រោគស្ត្រី ឬរោគស្បែក​មុនពេល​សម្រេចចិត្ត​ប្រើជម្រើសមួយនេះ។
អ្នក​ជំនាញ​បាន​ផ្តល់​ដំបូលន្មានថា (អ្នកគួរតែ​តម្រឹមរោម​នៅកន្លែង​ឯកជន ហើយមិនត្រូវកោរវាចេញទាំងអស់នោះទេ ព្រោះរោម​អាចជួយការពារបាក់តេរី​មិន​ឲ្យឆ្លងទៅ​ប្រដាប់​ភេទ។ ប្រសិនបើ​អ្នកឆ្លងមេរោគ គួរតែជៀសវាង​ការរួមភេទ ឬ​ធ្វើសកម្មភាព​ផ្លូវភេទ​ណាមួយផ្សេងទៀត ដើម្បីកុំឲ្យឆ្លងទៅដៃគូរបស់អ្នក៕
ដោយ៖ មង្គលការ
ប្រភព៖ thehealthsite

* សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 12 895 059 ។

* សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!