អ្វី​ទៅ​ជាជម្ងឺ​ច្រាល​ទឹកប្រម៉ាត់​

ទឹក​ប្រម៉ាត់ ​គឺជាសារ​ធាតុ​រាវម៉្យាង ​ដែល​មាន​តួនាទី​សំខាន់​សម្រាប់​រំលាយ​អាហារ​ ដែល​ផលិត​នៅក្នុង​ថ្លើម​របស់​មនុស្ស​យើង​។ ជម្ងឺ​ច្រាល​ទឹក​ប្រម៉ាត់​អាច​នឹង​អម​ដោយ​ជម្ងឺ​ច្រាល​ទឹក​អាស៊ីត​ក្រពះ ។​
អ្វី​ទៅ​ជាជម្ងឺ​ច្រាល​ទឹកប្រម៉ាត់​

មិន​ដូច​ជាជម្ងឺ​ច្រាល​ទឹក​អាស៊ីត​ក្រពះ​នោះទេ​ ជម្ងឺ​ច្រាល​ទឹក​ប្រម៉ាត់​ជាធម្មតា ​មិនអាច​គ្រប់​គ្រង​បាន​ទាំង​ស្រុង​ដោយ​ការផ្លាស់​ប្ដូរ​របប​អាហារ​ ឬ​របៀប​រស់នៅ​នោះទេ​ ។ ផ្ទុយ​ទៅវិញ​ ជម្ងឺ​ច្រាល​ទឹក​ប្រម៉ាត់​ត្រូវ​បាន​គ្រប់​គ្រង​ដោយ​ការ​ប្រើថ្នាំ ​ឬក្នុង​ករណី​ធ្ងន់ធ្ងរ ​អ្នក​ជម្ងឺ​ត្រូវ​តែ​ទទួល​ការវះ​កាត់​ជាបន្ទាន់​ ។
អ្វី​ទៅ​ជាជម្ងឺ​ច្រាល​ទឹកប្រម៉ាត់​

ច្រាល​ទឹកប្រម៉ាត់​ អាច​ជាការ​លំបាក​ក្នុង​ការ​បែង​ចែក​ពីការ​ច្រាល​ជាតិ​អាស៊ីត​ក្នុង​ក្រពះ ។ ​
រោគ​សញ្ញា​នៃ​ជម្ងឺ​ច្រាល​ទឹក​ប្រម៉ាត់​រួម​មាន​ដូចជា៖​
-ឈឺ​ក្រពះ​ផ្នែក​ខាង​លើ​ដែល​មាន​សភាព​ធ្ងន់ធ្ងរ​
-ក្រហាយ​ទ្រូង​
-ចុក​បេះដូង​
-ចង្អោរ​
-ក្អួត​មក​មាន​សារធាតុ​ពណ៌​បៃតង​-លឿង ​(ទឹក​ប្រម៉ាត់)​
-ជួន​កាល​អាច​មានក្អក ​ឬស្អក ក​
-ស្រក​ទម្ងន់ ៕​

ដោយ៖ ឈូក ស
ប្រភព៖ សុខភាពគ្រួសារខ្មែរ