Facebook ថា​នឹង​មិន​មាន​ប៊ូតុង​ Dislikeទេ តែនឹង​មាន​ប៊ូតុង​ផ្សេង​ទៀត​ បញ្ជាក់ពី​អារម្មណ៍​

Dublin ៖ក្រុមហ៊ុន​ បណ្តាញ​សង្គមយក្ស​ Facebook បាន​ចាប់​ផ្តើម​សាក​ល្បង​នូវលក្ខណៈ​ពិសេស​ថ្មីមួយ​ទៀត​ ដែល​អាច​ឲ្យអ្នក​ប្រើប្រាស់​នៅក្នុង​ប្រទេស​អៀរ​ឡង់ ​និង​អេស្ប៉ាញ ​សាក​ល្បង ​ទៅលើ​ការ​បង្ហាញ​ពីអារម្មណ៍​អ្នក​ប្រើ​ប្រាស់​លើការ ​Post ចាប់ពី​ថ្ងៃសុក្រ​នេះតទៅ​។ ប៉ុន្តែ​ក្រុម​ហ៊ុន​នេះ ​បានបញ្ជាក់​ថានឹង​មិនមាន​ប៊ូតុង ​Dislike នៅក្នុង​បណ្តាញ​សង្គម​មួយ​នេះទេ​។ ក្រុម​ហ៊ុន ​Facebook បានធ្វើ​ការ​បង្ហាញ​ពីជម្រើស​នៃការ​ប្រតិកម្ម​របស់​អ្នក​ប្រើប្រាស់​ ក្រៅពី​ការប្រើ​ប្រាស់​ប៊ូតុង​ Like ក្រុមហ៊ុន​នឹង​ដាក់​បន្ថែម​នូវ​ផ្លូវ​ជម្រើស​ផ្សេង​ទៀត​ ដើម្បី​ឲ្យមនុស្ស​អាច​បង្ហាញ​ពីអារម្មណ៍​របស់​ពួក​គេបាន​កាន់តែ​ប្រសើរ​ជាងមុន៕​
Facebook ថា​នឹង​មិន​មាន​ប៊ូតុង​ Dislikeទេ តែនឹង​មាន​ប៊ូតុង​ផ្សេង​ទៀត​ បញ្ជាក់ពី​អារម្មណ៍​
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
-TheMinute‬ ‪‬‬