ធ្ងន់​ក! Messi ប្រឈម​នឹង​ការ​ជាប់​គុក​ដល់​ជិត​២​ឆ្នាំ រឿង​គេច​ពន្ធ


ធ្ងន់​ក! Messi ប្រឈម​នឹង​ការ​ជាប់​គុក​ដល់​ជិត​២​ឆ្នាំ រឿង​គេច​ពន្ធ

Lionel Messi ​តារា​ឆ្នើម​ក្រុម​ FC Barcelona និង​ប្រធាន​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន​ ​​កំពុង​តែ​ប្រឈម​នឹង​កាត់​ទោស​ ​ជាមួយ​នឹង​ឪពុក​របស់​ខ្លួន រឿង​គេច​ពន្ធ​ ​ដែល​អាច​នឹង​ជាប់​​ពន្ធនាគារ ​ដល់​ទៅ​២២​ខែ​ឯ​ណោះ។

 

ធ្ងន់​ក! Messi ប្រឈម​នឹង​ការ​ជាប់​គុក​ដល់​ជិត​២​ឆ្នាំ រឿង​គេច​ពន្ធ

 

​​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន ​មាន​ការ​លើក​ឡើង​ថា ក្រុម​ព្រះរាជអាជ្ញា​របស់​អេស្ប៉ាញ បាន​សម្រេច​​លើក​លែង​ការ​ចោទ​ប្រកាន់​លើ​បញ្ហា​គេច​មិន​បង់ពន្ធរបស់​កីឡាករ Messi ហើយ​ ​និង​​នៅ​​​ស៊ើបអង្កេត​​លើ​ករណី​​ឪពុក Messi​ ​តែ​ប៉ុណ្ណោះ។ ប៉ុន្តែ​កាល​ពី​យប់​មិញ​នេះ ក្រុម​ចៅក្រម​ បាន​បដិសេធ​ការ​លើក​ឡើង​របស់​ព្រះរាជអាជ្ញា និង​បន្ថែម​ថាកីឡាករ​វ័យ​២៨​ឆ្នាំ​រូប​នេះ មិន​អាច​រួច​ខ្លួន​ទេ ពោល​គឺ​​នឹង​ត្រូវ​ប្រឈម​​មុខ​នឹង​ច្បាប់​ដូច​គ្នា​ ​ជាមួយ​ឪពុក​របស់​គេ​ លោក Jorge Messi។

 

​Messi​ និង​ឪពុក​ នឹង​ត្រូវ​ឡើង​តុលាការ​​​ព្រម​គ្នា ដើម្បី​បំភ្លឺ​រឿង​នេះ ហើយ​បើ​ចៅក្រម​ស្វែង​រក​ឃើញ​ថា ពិត​ជា​បាន​ប្រព្រឹត្តិ​កំហុស​​ឆ្គង​មែន​នោះ ម្ចាស់​ពាន​ Ballon d’Or ​៤​សម័យ​កាល​រូប​នេះ នឹង​ត្រូវ​ជាប់​ពន្ធនាគារ​ ២២​ខែ។

 

ធ្ងន់​ក! Messi ប្រឈម​នឹង​ការ​ជាប់​គុក​ដល់​ជិត​២​ឆ្នាំ រឿង​គេច​ពន្ធ

 

រំលឹក​ផង​ដែរ​ថា Messi និង​ឪពុក បាន​​រង​ការ​ចោទ​ប្រកាន់​ពី​បទ​បន្លំ​មិន​បង់ពន្ធ​ឲ្យ​អាជ្ញាធរ​អេស្ប៉ាញ ដែល​មាន​​តម្លៃ​​ទឹកប្រាក់​ប្រមាណ ៥លានដុល្លារ​អាមេរិក។ ​ក្រុម​ព្រះរាជអាជ្ញា​ចោទប្រកាន់ លោក Jorge​​ ​និង​​កីឡាករ​ក្រុម​ Barca​ ថា​​បាន​គេច​មិន​បង់​ពន្ធ​លើ​ប្រាក់​ចំណូល​ កាល​ពី​ចន្លោះ​២០០៧ និង២០០៩៕

 

-ចុចអាន៖ Messi រួច​ផុត​ពី​ការ​ចោទ​ប្រកាន់​រឿង​គេច​ពន្ធ តែ​​​ឪពុក​មិន​ទាន់​រួច​ខ្លួន

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
​ប្រភព៖ dailymail