ស្លាប់ក្មេងម្នាក់ ព្រោះជាប់ខ្លួននឹងជណ្តើរយន្ត ម្តាយបានត្រឹមយំស្រែក នៅជិតសពកូន

ចិន៖ កាលពីពេលថ្មីៗនេះ រូបភាពរបស់ក្មេងម្នាក់ ជាប់ខ្លួនជាមួយជណ្តើរយន្ត បង្ហាញថា គ្រោះថ្នាក់បង្កឡើងដោយ ជណ្តើរយន្ត ក្នុងប្រទេសចិន មិនទាន់មានថ្ងៃបញ្ចប់នោះទេ។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា រូបភាពដែលក្មេងម្នាក់ បានជាប់ខ្លួនទៅនឹងជណ្តើរយន្ត រហូតដល់ស្លាប់ នោះគឺកើតឡើង នៅឯស្ថានីយ៍រថភ្លើងក្រោមដី មួយកន្លែង នៃទីក្រុងChongqing កាលពីវេលាម៉ោង ប្រហែល ១១ព្រឹក ម្សិលមិញនេះ។ ម្តាយរបស់ក្មេងរងគ្រោះ ព្រមទាំងម្តាយក្មេងៗដ៏ទៃទៀត បានត្រឹមស្រែកយំ នៅជិតសពក្មេងរងគ្រោះ ដោយមិនអាចជួយអ្វីបាន។

គួររំលឹកថា ក្រោយពេលកើតហេតុភ្លាមៗ ជណ្តើរយន្តត្រូវបានបញ្ឍប់ដំណើរការ ដើម្បីធ្វើការសង្គ្រោះក្មេងរងគ្រោះ ប៉ុន្តែបើទោះបីជា ខាងស្ថានីយ៍ខិតខំព្យាយាមយ៉ាងណា ក៏នៅមិនអាច ស្រោចស្រង់អាយុជីវិត របស់ក្មេងប្រុសរងគ្រោះ ដ៏អភ័ព្វរូបនេះបានដដែល៕

ស្លាប់ក្មេងម្នាក់ ព្រោះជាប់ខ្លួននឹងជណ្តើរយន្ត ម្តាយបានត្រឹមយំស្រែក នៅជិតសពកូន
ស្លាប់ក្មេងម្នាក់ ព្រោះជាប់ខ្លួននឹងជណ្តើរយន្ត ម្តាយបានត្រឹមយំស្រែក នៅជិតសពកូន
ស្លាប់ក្មេងម្នាក់ ព្រោះជាប់ខ្លួននឹងជណ្តើរយន្ត ម្តាយបានត្រឹមយំស្រែក នៅជិតសពកូន

ប្រភព

ដោយ លូហាន

ខ្មែរឡូត