Euro 2016 ៖ អៀរឡង់​បំបាក់​ជើងខ្លាំង​អាល្លឺម៉ង់​ដើម្បី​ធានា​កៅអី​​វគ្គ play-off

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​អៀរឡង់​បាន​បំបាក់​ក្រុម​ម្ចាស់​ជើង​ឯក​ពិភព​លោក​អាល្លឺម៉ង់ ដើម្បី​​បង្កើន​ក្ដី​សង្ឃឹម​ខ្ពស់​ថា​នឹង​អាច​ឡើង​ទៅ​​​​ជុំ​ផ្ដាច់​ព្រ័ត្រ​ពាន​រង្វាន់​ទ្វីប​អឺរ៉ុប Euro 2016 ពោល​គឺ​យ៉ាង​ហោច​ណាស់​ក៏​បាន​កៅអី Play-off ដែរ។

Euro 2016 ៖ អៀរឡង់​បំបាក់​ជើងខ្លាំង​អាល្លឺម៉ង់​ដើម្បី​ធានា​កៅអី​​វគ្គ play-off

នៅ​ក្នុង​ការប្រកួត​ដ៏​ស្វិតស្វាញ​រវាង​ក្រុម​ខ្លាំង​២​ នៅ​ក្នុង​ទីក្រុង Dublin យប់​មិញ​នេះ ខ្សែប្រយុទ្ធ​មក​ពី​ក្លិប Southampton កីឡាករ Shane Long បាន​ក្លាយ​ជា​អ្នក​នាំ​សំណាង​ឲ្យ​អៀរឡង់ ក្រោយ​ស៊ុត​បញ្ចូល​ទី១ គ្រាប់​នៅ​នាទី ៧០ ជួយ​ឲ្យ​អៀរឡង់​ឈ្នះ​អាល្លឺម៉ង់​ដោយ​លទ្ធផល ១-០។

Euro 2016 ៖ អៀរឡង់​បំបាក់​ជើងខ្លាំង​អាល្លឺម៉ង់​ដើម្បី​ធានា​កៅអី​​វគ្គ play-off

Shane Long អបអរក្រោយស៊ុតបញ្ចូលទី

អាល្លឺម៉ង់​ដែល​ដឹកនាំ​ដោយ​លោក Joachim Low មាន​ភាគរយ​នៃ​ការ​គ្រប់គ្រង​បាល់​ខ្ពស់​ជាង អៀរឡង់​រហូត​ដល់ ៧២ ទល់នឹង ២៨ ភាគរយ ប៉ុន្តែ​នៅ​តែ​មិន​អាច​ស៊ុត​បញ្ចូល​ទី ​ខណៈ​កីឡាករ​ឆ្នើមៗ​ដូចជា Jerome Boateng, Ilkay Gundogan, Andre Schurrle និងThomas Muller សុទ្ធតែ​មិន​អាច​ធ្វើអ្វី​បាន​នៅ​មុខ​ទី​របស់​អៀរឡង់​។

ជ័យជម្នះ​នេះ ធ្វើ​ឲ្យ​អៀរឡង់​ដែល​ដឹកនាំ​ដោយ​លោក Martin O’Neill អាច​ឡើង​​ទៅ​កាន់​ជុំ​ផ្ដាច់ព្រ័ត្រ​ដោយ​ស្វ័យ​ប្រវត្តិ​ បើ​សិន​ជា​ពួកគេ​ឈ្នះ​ប៉ូឡូញ​នៅ​ថ្ងៃ​អាទិត្យ។យ៉ាង​ណា​ក៏ដោយ​អៀរឡង់​ពេលនេះ មាន​កៅអី​សម្រាប់​វគ្គ play-off រួច​ស្រេច​ទៅ​ហើយ និយាយ​រួម​គឺ​បើ​ឈ្នះ​ប៉ូឡូញ នឹង​បាន​ឡើង​ទៅ​តែ​ម្ដង តែ​បើ​ចាញ់​គឺ​បាន​ទៅ​លេង​វគ្គ play-off (ក្រុម​លេខ​៣​ក្នុង​ពូល)៕

Euro 2016 ៖ អៀរឡង់​បំបាក់​ជើងខ្លាំង​អាល្លឺម៉ង់​ដើម្បី​ធានា​កៅអី​​វគ្គ play-off

Euro 2016 ៖ អៀរឡង់​បំបាក់​ជើងខ្លាំង​អាល្លឺម៉ង់​ដើម្បី​ធានា​កៅអី​​វគ្គ play-off

Euro 2016 ៖ អៀរឡង់​បំបាក់​ជើងខ្លាំង​អាល្លឺម៉ង់​ដើម្បី​ធានា​កៅអី​​វគ្គ play-off

Euro 2016 ៖ អៀរឡង់​បំបាក់​ជើងខ្លាំង​អាល្លឺម៉ង់​ដើម្បី​ធានា​កៅអី​​វគ្គ play-off

Euro 2016 ៖ អៀរឡង់​បំបាក់​ជើងខ្លាំង​អាល្លឺម៉ង់​ដើម្បី​ធានា​កៅអី​​វគ្គ play-off

Euro 2016 ៖ អៀរឡង់​បំបាក់​ជើងខ្លាំង​អាល្លឺម៉ង់​ដើម្បី​ធានា​កៅអី​​វគ្គ play-off

Euro 2016 ៖ អៀរឡង់​បំបាក់​ជើងខ្លាំង​អាល្លឺម៉ង់​ដើម្បី​ធានា​កៅអី​​វគ្គ play-off

ប្រែ​សម្រួល៖ រុន វីរ៉ុត
ប្រភព៖ bbc