បិទ​វគ្គ​ហ្វឹកហ្វឺន​ជំនាញ​​​យុទ្ធសាស្ត្រ​ និង​​ការ​យល់​ដឹង​នគ​របាល​ការពារ​ព្រំដែន​គោក​កម្ពុជា-​ថៃ

​ខេត្ត​ឧត្តរមានជ័យ ៖ លោក​ឧត្តមសេនីយ៍ត្រី​ សុង ពិសិដ្ឋ​ ស្នងការ​រង​នគរ​បាល​ខេត្ត​ ​និង​​លោក​វរសេនីយ៍ឯក​ ស៊ា ហ៊​ត​ អនុប្រធាន​នាយកដ្ឋាន​ព្រំដែន​គោក​ក្រសួងមហាផ្ទៃ និងជា​មេបញ្ជាការ​រង​យោធភូមិ​ភាគ​ទី​៤ ​ប្រចាំ​ទិស​ទី​២ ​បាន​អញ្ជើញ​ជា​​អធិ​បតី​ក្នុង​ពិធី​បិទ​វគ្គ​ហ្វឹកហ្វឺ​ន​ជំនាញ​យុទ្ធសាស្ត្រ​ និង​​ការ​យល់​ដឹង​នគរ​បាល​ការពារ​ព្រំដែន​គោក​កម្ពុជា-ថៃ​​ កាលពី​ព្រឹក​ថ្ងៃ​ទី​៨ ​តុលា​ ២០១៥​ ​ដែល​បាន​រៀបចំ​ឡើង​នៅ​បញ្ជា​ការ​ដ្ឋានកង​វរៈ​លេខ​៩០៥​​ ​ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​តា​វ ឃុំ​ត្រពាំង​តា​វ ស្រុក​អន្លង​វែង ។

លោក​វរសេនីយ៍ទោ​ ស៊ុំ សា​រឿ​ន ​មេបញ្ជាការ​កងវរសេនាតូច​លេខ​៩០៥​ ​នគរ​បាល​ការពារ​ព្រំដែន​គោក​កម្ពុជា-ថៃ​ បាន​ឡើង​អាន​របាយការណ៍​​ស្តី​ពី​សកម្មភាព​ក្នុង​ការ​បើក​វគ្គ​ហ្វឹកហ្វឺន​ដល់ន​គ​របាល​ការពារ​ព្រំដែន​គោក​កម្ពុជា-ថៃ​ចំនួន​៤០​រូប ​ដែល​បាន​ចាប់ផ្តើម​កាលពី​ថ្ងៃ​ទី​១៨ ​កញ្ញា ២០១៥​រហូត​មក​​ថ្ងៃ​ទី​៨​ តុលា​ ២០១៥​ ​។

លោក​វរសេនីយ៍ទោ​ ​បាន​មាន​ប្រសាសន៍​បន្ត​ថា ក្នុង​ការ​បើក​វគ្គ​ហ្វឹកហ្វឺន​ដល់​នគ​របាល​​​នេះ​ មាន​ខ្លឹមសារ​៥​ចំណុច គឺ​ទី​១-​វិន័យ​នគរ​បាល​ជាតិ​លេខ​០០៦ ទី​២-​ក្នុង​ការ​ប្រើ​ប្រាស់​​ផែនទី ត្រីវិស័យ​នឹង​GPS ទី​៣-​លំ​ហាត់​របៀប ទី​៤-​ការ​ស្វែង​យល់​អំពី​និ​តិ​វិធី​ព្រហ្ម​ទ​ណ្ឌ និង​ទី​៥​-អំពី​ជំងឺ​គ្រុនចាញ់ និង​​យេ​ន​ឌ័​រ រួម​ទាំង​យុទ្ធសាស្ត្រ​សង្គ្រាម​ផង​ដែរ ។
លោក​ឧត្តមសេនីយ៍ត្រី​ សុង ពិសិដ្ឋ​ ​​បាន​​កោតសរសើរ​ដល់​សិក្ខា​ម​ទាំងអស់​ដែល​បាន​យកចិត្ត​ទុក្ខ​ដាក់​ហ្វឹកហាត់​នូវ​ចំណេះដឹង​យុទ្ធ​សាស្ត្រ​សង្គ្រាម រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ដែល​អាច​បម្រើ​ការងារ​ការពារ​ជាតិ​មាតុភូមិ​ជូន​ដល់​ប្រជាពលរដ្ឋ និង​ជូន​ដល់​រាជរដ្ឋាភិបាល​ដែល​ជាស​រសរ​ទ្រូង​ប្រទេស​ជាតិ​​ ៕