កម្មការិនី​រោងចក្រ «​ហ្គោ​ល​ឌិន អ៊ី​ម​ភើ​រ៉​ល​» ដួល​សន្លប់​ជា​បន្តបន្ទាប់​មិនដឹង​មូលហេតុ

ខេត្តកំពង់ឆ្នាំង ៖ មានការ​ភ្ញាក់ផ្អើល​មួយ​នៅ​ក្នុង​រោងចក្រ​មួយ​កន្លែង​យីហោ «​ហ្គោ​ល​ឌិន អ៊ី​ម​ភើ​រ៉​ល​» ខណៈ​មានកម្ម​ការិនី​ដួល​សន្លប់​ជា​បន្តបន្ទាប់ នា​វេលា​ម៉ោង​០៩​ព្រឹក​ថ្ងៃ​ទី​០៩ តុលា ២០១៥ នេះ ស្ថិត​នៅ​ក្នុងស្រុក​សាមគ្គី​មាន​ជ័យ ខេត្តកំពង់ឆ្នាំង ។

ទោះបីជា​យ៉ាងណា ជំហាន​ដំបូង​គេ​នៅ​មិន​ទាន់​ដឹង​មក​ពី​មូលហេតុ​អ្វី​នោះ​ទេ តែ​ខណៈនោះក៏​មានទុស្សេ​ខ្សែភ្លើង​ផងដែរ ។