សន្តិសុខ​ស្អាត ​រាងខ្ពស់​​សង្ហារ​​​ ​ នារី​ៗ​​ណា​​ឃើញ​ក៏​ចង់​លង់


សន្តិសុខ​ស្អាត ​រាងខ្ពស់​​សង្ហារ​​​ ​ នារី​ៗ​​ណា​​ឃើញ​ក៏​ចង់​លង់

អតីតកីឡា​​ករ​បាល់​បោះ​ចិន​​​​​ម្នាក់​បាន​លះ​បង់​អាជីព​​របស់​ខ្លួន​​មក​ធ្វើ​ជា​​សន្តិសុខ​យាម​កាម​សុវត្ថិភាព​ប្រជាជន។ ​នារី​ៗ​មិន​តិច​នាក់​ទេ​បាន​​​​លង់​ស្នេហ៍​​ដោយ​សារ​​តែ​រាង​ខ្ពស់​សង្ហារ ​និង​​សម្រស់​ដ៏​ទាក់​ទាញ​​របស់​សន្តិសុខ​រូប​នោះ។

 

 សន្តិសុខ​ស្អាត ​រាងខ្ពស់​​សង្ហារ​​​ ​ នារី​ៗ​​ណា​​ឃើញ​ក៏​ចង់​លង់

សន្តិសុខ​កម្លោះ ​វ័យ​៣៣​ឆ្នាំ ​កម្ពស់​២,១​០ម៉ែត្រ​​ខាង​លើ​​នោះ ​ឈ្មោះ Xie Zhiming ជា​អតីត​កីឡាករ​បាល់​បោះ​​របស់​ក្រុម​គោ​មាស​ Zhejiang ។ ដោយ​​មាន​ចិត្ត​ស្រលាញ់​ខាង​វិស័យ​យោធា​ជាង​កីឡា​​ លោក Xie បាន​លា​​ឈប់​ពី​វិស័យ​បាល់​បោះ ​និង​​មក​ធ្វើ​ជា​សន្តិសុខ​​​​​​​​នៅ​ឯ​ស្រុក​កំណើត​ខ្លួន​​​​ក្នុង​​ក្រុង​​ ជីណាន ខេត្ត​សានទុង​វិញ។

 

លោក Xie សព្វ​ថ្ងៃ​មាន​តួ​នាទី​យាម​ផ្លូវ​ និង​ពិនិត្យ​មើល​​សន្តិសុខ​សណ្ដាប់​ធ្នាប់​​នៅ​កន្លែង​ទី​ប្រជុំ​ជន​នានា​ក្នុង​ក្រុង។ នារី​​ៗ​មិន​តិច​​នាក់​ទេ​ឲ្យ​តែ​បាន​ឃើញ​ Xie តែង​តែ​សុំ​​បុរស​រាង​ស្អាត​កម្ពស់​ខ្ពស់​នោះ​​ថត​រូប​ជា​មួយ​ជា​និច្ច ដូច​ឃើញ​ក្នុង​រូបភាព​ស្រាប់៕​​​​​​​​​​​​​​​​​​​

 

សន្តិសុខ​ស្អាត ​រាងខ្ពស់​​សង្ហារ​​​ ​ នារី​ៗ​​ណា​​ឃើញ​ក៏​ចង់​លង់
 

សន្តិសុខ​ស្អាត ​រាងខ្ពស់​​សង្ហារ​​​ ​ នារី​ៗ​​ណា​​ឃើញ​ក៏​ចង់​លង់
 

ចុចអាន៖ អ្នក​លក់​បន្លែ​ប្រុស​សង្ហា ស្រីៗ​ដើរ​ផ្សារ​មិន​រំលង

ចុចអាន៖ មើល​សាច់ដុំ​ប៉ូលិស​ចិន ទើប​ដឹង​ថា​គេ​ហាត់​ដល់​កម្រិត​ណា
ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ shanghaiist