ឆាយ វីរៈយុទ្ធ គូម៉ា​ និង Ed Sheeran នាំ​មុខ​គេ​លើ​តារាង​​​អាល់ប៊ុម mJams Pleng


ឆាយ វីរៈយុទ្ធ គូម៉ា​ និង Ed Sheeran នាំ​មុខ​គេ​លើ​តារាង​​​អាល់ប៊ុម mJams Pleng

អាល់ប៊ុម​ទោល​ថ្មី​របស់​តារា​ចម្រៀង​ផលិតកម្ម​សាន់ដេ ឆាយ វីរៈយុទ្ធ បាន​ក្លាយ​ជា​អាល់ប៊ុម​នាំ​មុខ​គេ​លើ​តារាង​អាល់ប៊ុម​ថ្មី​ពេញ​និយម​​ប្រចាំ​ខែ​តុលា​​របស់​កម្មវិធី​ចាក់​បទ​ចម្រៀង​ mJams Pleng ដោយ​ចំណាត់ថ្នាក់​បន្ទាប់​ពី​នោះ គឺ​អាល់ប៊ុម​ផលិតកម្ម​ថោន​វ៉ុល ៧៩ និង​អាល់ប៊ុម X របស់​តារា​ចម្រៀង​អង់គ្លេស Ed Sheeran។​

 

ឆាយ វីរៈយុទ្ធ គូម៉ា​ និង Ed Sheeran នាំ​មុខ​គេ​លើ​តារាង​​​អាល់ប៊ុម mJams Pleng

 

អាល់ប៊ុម​ថ្មី​​របស់​លោក ឆាយ វីរៈយុទ្ធ ដែល​ទើប​ចេញ​ក្នុង​រដូវ​​ភ្ជុំ​នេះ មាន​បទ​ចម្រៀង “លួច​ស្នេហ៍​តារា” ជា​បទ​ចម្រៀង​នាំ​មុខ រួម​ជាមួយ​បទ​ចម្រៀង​មួយ​ចំនួន​ទៀត​ដែល​រៀបរាប់​ពី​រដូវ​បិណ្ឌ​ភ្ជុំ​ដូច​ជា​បទ “រដូវ​បិណ្ឌ​ភ្ជុំ​កូន​យំ​នឹក​ស្រុក” និង “គុណ​ម៉ែ​គុណ​ឪ” ជា​ដើម។ ដោយ​ឡែក​អាល់ប៊ុម​ដែល​ស្ថិត​នៅ​លំដាប់​ទី​ពីរ គឺ​អាល់ប៊ុម​​វ៉ុល ៧៩របស់​ផលិតកម្ម​ថោន ដែល​មាន​បទ “ពេល​ពុក​ស្រវឹង” របស់ គូម៉ា ជា​បទ​ចម្រៀង​នាំ​មុខ។

 

ឆាយ វីរៈយុទ្ធ គូម៉ា​ និង Ed Sheeran នាំ​មុខ​គេ​លើ​តារាង​​​អាល់ប៊ុម mJams Pleng

 

ចំណាត់ថ្នាក់​លេខ​៣ គឺ​អាល់ប៊ុម​ចុង​ក្រោយ​របស់​តារា​ចម្រៀង​​ល្បី​អង់គ្លេស Ed Sheeran គឺ​អាល់ប៊ុម “X” ដែល​មាន​បទ​ចម្រៀង​ល្បី​ៗ​ដូច​ជា​បទ “Don’t” និង “Thinking Out loud”។ អាល់ប៊ុម​បទ​ចម្រៀង​អន្តរជាតិ​ដែល​បាន​ជាប់​​​ចំណាត់ថ្នាក់​កំពូល​លើ​តារាង​របស់ mJams Pleng នេះ​ដែរ មាន​ដូច​ជា​អាល់ប៊ុម​របស់​តារា​ Hip Hop Meek Mill និង​ក្រុម One Direction ជា​ដើម។

 

ក្រឡេក​មើល​អាល់ប៊ុម​ថ្មី​​ទាំង​២០ ដែល​បាន​ជាប់​ក្នុង​តារាង​អាល់ប៊ុម​ចម្រៀង​ជាតិ​និង​អន្តរជាតិ​ពេញ​និយម​ក្នុង​ខែ​តុលា​នេះ​តែ​ម្ដង៖​

 

 ឆាយ វីរៈយុទ្ធ គូម៉ា​ និង Ed Sheeran នាំ​មុខ​គេ​លើ​តារាង​​​អាល់ប៊ុម mJams Pleng

 

ប្រិយមិត្ត​អាច​ស្ដាប់​បទ​ចម្រៀង​​ពី​អាល់ប៊ុម​ទាំងអស់​នេះ​បាន​នៅ​លើ​កម្មវិធី mJams Pleng!

ទាញ​យក​កម្មវិធី mJams ពី Google Play Store ឥលូវ​នេះ ប្រិយមិត្ត​នឹង​បាន​ស្ដាប់​បទ​ចម្រៀង​ថ្មី​ៗ​បំផុត ពី​តារា​ចម្រៀង​ល្បី​ៗ​ទាំង​​ជាតិ​និង​អន្តរជាតិ ដោយ​ឥត​គិត​ថ្លៃ ៕

 

ឆាយ វីរៈយុទ្ធ គូម៉ា​ និង Ed Sheeran នាំ​មុខ​គេ​លើ​តារាង​​​អាល់ប៊ុម mJams Pleng