តុ​លា​ការ ខេត្ដ​បាត់​ដំ​បង សម្រេច​ឃុំ​ខ្លួន​ស្ដ្រី ដែល ជេរ​ប្រ​មា​ថសមត្ថ​កិច្ច ដាក់​ពន្ធ​នា​គា​រ​

បាត់ដំបង ៖  ទី​បំ​ផុត​ចៅ​ក្រម​ស៊ើប​សួរ សា​លា​ដំ​បូង ខេត្ដ​បាត់​ដំ​បង នៅ​វេ​លា​ម៉ោង ១១ និង ៣០ នា​ទី ព្រឹក​ថ្ងៃ​ទី ៨ ខែ តុលា ឆ្នាំ ២០១៥ នេះ បាន​ចេញ​ដី​កា​ឃុំ​ខ្លួន ស្ដ្រី​ដែល​ស្រ​វឹង លេច​នោម​ដាក់​ខោ ជេរ​ប្រមា​ថសមត្ថ​កិច្ច ដាក់​ពន្ធ​នា​គារ ជា​បណ្ដោះ​អា​សន្ន​ហើយ ។ មន្ដ្រីសាលាដំបូង ខេត្ដបាត់ដំបង បានប្រាប់ថា ស្ដ្រីសុ ដាម៉ុន អាយុ៤១ឆ្នាំ ដែលត្រូវ សមត្ថកិច្ចចាប់ខ្លួន កាល​​ពី​ថ្ងៃ​ទី ៧ ខែ តុលា ឆ្នាំ ២០១៥ ពាក់ព័ន្ធការជេរប្រមាថកាតទាន ទៅលើនគរបាលនៅ ស្រុកសំពៅលូន កាលពី អំ​ឡុង​ខែ កញ្ញានោះ ត្រូវបានព្រះរាជអាជ្ញា ធ្វើការចោទប្រកាន់ រួចបញ្ជូនទៅសំណុំរឿង ទៅដៃចៅក្រម ក៏​សម្រេច​ឃុំ​ខ្លួន​តែ​ម្ដងរងចាំការកាត់ទោសនៅពេលក្រោយ ។ សូមជំរាបថា ពាក់ព័ន្ធករណីខាងលើនេះ សមត្ថកិច្ចបានរៀបរាប់ថា ដំបូងគេឃើញមានរថយន្ត មួយគ្រឿងម៉ាក […]