កុមារា​អាយុ​១៣​ឆ្នាំ​​រក​ឃើញ​វិធីសាស្ត្រ​ថ្មី​ ​អាច​​​ពិនិត្យ​សារធាតុ​​ថ្នាំ​ និង​ជាតិ​ស្រវឹង​ក្នុង​ខ្លួន​អ្នក​បើក​បរ​បាន​

កុមារា​អាយុ​១៣​ឆ្នាំ​​រក​ឃើញ​វិធីសាស្ត្រ​ថ្មី​ ​អាច​​​ពិនិត្យ​សារធាតុ​​ថ្នាំ​ និង​ជាតិ​ស្រវឹង​ក្នុង​ខ្លួន​អ្នក​បើក​បរ​បាន​

ការ​បើក​បរ​​ដោយ​គ្មាន​សតិ​នៅ​ក្នុង​ខ្លួន​បាន​បង្ក​គ្រោះ​ថ្នាក់​ដល់​ជីវិត​មនុស្ស​ច្រើន​ជាង​១ម៉ឺន​នាក់​ក្នុង​ឆ្នាំ​២០១២​ នៅ​សហរដ្ឋអាមេរិក ហេតុ​ដូច​នេះ​ទើប​កុមារា​អាយុ​​១៣​ឆ្នាំ​មួយ​រូប​ចង់​​ធ្វើ​ការ​ផ្លាស់​ប្ដូរ​បញ្ហា​នេះ។

 

កុមារា​អាយុ​១៣​ឆ្នាំ​​រក​ឃើញ​វិធីសាស្ត្រ​ថ្មី​ ​អាច​​​ពិនិត្យ​សារធាតុ​​ថ្នាំ​ និង​ជាតិ​ស្រវឹង​ក្នុង​ខ្លួន​អ្នក​បើក​បរ​បាន​

 

 

​​​​​​កុមារា​ ​Krishna Reddy មក​ពី​រដ្ឋ​តិចសាស​ សហរដ្ឋអាមេរិក ​បាន​បង្កើន​នូវ​ឧបករណ៍​មួយ​ដែល​អាច​ប្រាប់​បាន​ថា​ អ្នក​បើក​បរ​រថយន្ត​មាន​សេព​ជាតិ​ស្រវឹង​ឬ​សារធាតុ​ថ្នាំ​ផ្សេងៗ​ តាម​រយៈ​ការ​ពិនិត្យ​មើល​រន្ធ​ប្រស្រី​របស់​អ្នក​បើក​បរ​នោះ។ បច្ចុប្បន្ន​ឧបករណ៍​ដែល​គេ​ប្រើ​សម្រាប់​​ត្រួត​ពិនិត្យ​ជាតិ​អាកុល​តាម​រយៈ​​ខ្យល់​ដង្ហើម​គឺ​ត្រឹម​តែ​អាច​​ដឹង​ថា ​អ្នក​បើក​បរ​មាន​អាការៈ​ស្រវឹង​ឬ​យ៉ាង​ណា​ ប៉ុន្តែ​មិន​អាច​ដឹង​ថា ​គេ​មាន​ប្រើ​ប្រាស់​ថ្នាំ​ញឿន​ ឬ​ក៏​អត់​នោះ​ទេ ហេតុ​នេះ​ទើប​ Reddy ចង់​បង្កើត​អ្វី​ដែល​ល្អ​ជាង​នេះ។
ជា​ធម្មតា​ពេល​ដែល​ភ្នែក​ប្រឈម​មុខ​នឹង​ពន្លឺ​ខ្លាំង​ធ្វើ​ឲ្យ​រន្ធ​ប្រស្រី​ភ្នែក​ប្រែ​ជា​តូច​ ហើយ​នៅ​ពេល​ងងឹត​រន្ធ​ប្រស្រី​ប្រែ​ជា​រីក​ធំ​វិញ។ ដូច​គ្នា​នេះ​ដែរ​សារធាតុ​​អាភៀន​និង​សារធាតុ​អាកុល​ក្នុង​គ្រឿង​​ស្រវឹង​ធ្វើ​ឲ្យ​រន្ធ​ប្រស្រី​​រួម​តូច​ជាង​មុន​ ចំណែក​ឯ​សារធាតុ​កូកាអ៊ីន​ និង​ ថ្នាំ​ញៀន​មួយ​ចំនួន​ធ្វើ​ឲ្យ​រន្ធ​ប្រស្រី​រីក​ធំ។ យោង​ទៅ​តាម​ការ​ប្រែ​ប្រួល​នេះ​ទើប​ Reddy ផលិត​នូវ​ឧបករណ៍​ម្យ៉ាង​ដែល​​ធ្វើ​ឡើង​អំពី​ កាមេរ៉ា​ឌីជីថល​ ពិល​ ​និង​​ស្នូល​កណ្ដាល​នៃ​ក្រដាស​អនាម័យ។

 

កុមារា​អាយុ​១៣​ឆ្នាំ​​រក​ឃើញ​វិធីសាស្ត្រ​ថ្មី​ ​អាច​​​ពិនិត្យ​សារធាតុ​​ថ្នាំ​ និង​ជាតិ​ស្រវឹង​ក្នុង​ខ្លួន​អ្នក​បើក​បរ​បាន​

 

 

ដំណើរ​ការ​របស់​ឧបករណ៍​នេះ​ប្រព្រឹត្ត​ទៅ​ដោយ​ ដំបូង​​បញ្ចាំង​ពន្លឺ​ភ្លើង​របស់​ពិល​​ឲ្យ​ចំ​ភ្នែក​ ​ហើយ​ស្នូល​កណ្ដាល​នៃ​ក្រដាស​អនាម័យ​ជា​អ្នក​បញ្ចាំង​ពន្លឺ​ទៅ​កាន់​រន្ធ​ប្រស្រី​ដោយ​ផ្ទាល់។ បន្ទាប់​មក​កាមេរ៉ា​ឌីជីថល​ថត​យក​វីដេអូ​នៃ​ការ​រីក​រួម​របស់​រន្ធ​ប្រស្រី​នោះ។ ប្រើ​ប្រាស់​កម្មវិធី​​​មួយ​ដែល​សរសេរ​ឡើង​ដោយ​​ Reddy ​គេ​​នឹង​អាច​ធ្វើ​ការ​ដឹង​​ពី​កម្រិត​នៃ​ការ​ពង្រីក​និង​បង្រួម​ របស់​ប្រស្រី​ភ្នែក​បាន។​​​

 

​​​​​​

គួរ​បញ្ជាក់​ថា​ សិស្ស​​ថ្នាក់​ទី​៧​រូប​នេះ​​បាន​ជាប់​​ជា​បេក្ខជន​មួយ​រូប​ក្នុង​ចំណោម​បេក្ខជន​១០​រូប​ចុង​ក្រោយ​​ដែល​​ប្រកួត​ប្រជែង​​ក្នុង​កម្មវិធី​អ្នក​វិទ្យាសាស្ត្រ​វ័យ​ក្មេង​របស់​សហរដ្ឋអាមេរិក ហើយ​​ការ​ប្រកួត​ចុង​ក្រោយ​នឹង​ប្រព្រឹត្ត​ទៅ​​នា​​ថ្ងៃ​ទី​១២​និង​១៣​ខែ​តុលា​នេះ៕
ចុច​អាន៖ ក្រុមហ៊ុន​ Sharp បង្ហាញ​ទូរសព្ទ​ស៊េរី​​ថ្មី​រូបរាង​ប្លែក​ដូច​ជា​មនុស្សយន្ត
ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង​
ប្រភព៖ BuinessInsider