តើ​ហេតុអ្វី​បានជា​គួរ​មាន​សេវា​ធានារ៉ាប់រង​អាយុជីវិត​?

: ​សួស្ដី ខ្ញុំបាទ ឈ្មោះ លឹម សុខ​គុណ ​ជា​អ្នក​ប្រឹក្សា​សេវា​ធានារ៉ាប់រង​អាយុជីវិត​របស់​ក្រុមហ៊ុន​ព្រូ​ដិ​នស​ល​កម្ពុជា​។ សប្ដាហ៍​នេះ ខ្ញុំបាទ​នឹង​លើកយក​សំណួរ​មួយ ដែល​អតិថិជន​យើង​បាន​ចោទសួរ​គឺ ហេតុអ្វី​បានជា​ខ្ញុំ​គួរ​ទិញ​សេវា​ធានារ៉ាប់រង​អាយុជីវិត ។​

​ការទិញ​សេវា​ធានារ៉ាប់រង​អាយុជីវិត​គឺជា​មធ្យោបាយ​មួយ​ដ៏​ល្អ​ក្នុង​ការជួយ​លោកអ្នក​រៀបចំ និង​ការពារ​សុវត្ថិភាព​ហិរញ្ញវត្ថុ​សម្រាប់​លោកអ្នក​ក៏ដូចជា​មនុស្ស​ជាទី​ស្រឡាញ់​ក្នុងករណី​ដែលមាន​គ្រោះ​អកុសល​កើតឡើង​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អាយុជីវិត​របស់លោក​អ្នក ឬ​ទទួលរង​នូវ​ពិការភាព​។​

តើ​គ្រួសារ​របស់លោក​អ្នកនឹង​ទៅជា​យ៉ាងណា ប្រសិនបើ​លោកអ្នក​ដែលជា​មេ​ចំណូល​ជួប​គ្រោះ​អកុសល​?

​សម្រាប់​លោកអ្នក​ដែលជា​ឪពុកម្តាយ​នៅពេល​ដែលមាន​សេវា​ធានារ៉ាប់រង​អាយុជីវិត​លោកអ្នក​អាចមាន​ទំនុកចិត្ត​ថា កូនៗ​របស់លោក​អ្នកនឹង​នៅតែមាន​ប្រាក់​បម្រុង​សម្រាប់​ការសិក្សា ទោះបីជា​លោកអ្នក​ជួប​គ្រោះ​អកុសល ហើយ​មិនអាច​ផ្តល់​ចំណូល​សម្រាប់​ផ្គត់ផ្គង់​ការសិក្សា​របស់​កូនៗ​ទៀត​បាន​ក៏ដោយ​។ ម្យ៉ាងវិញទៀត សម្រាប់​គ្រួសារ​មួយចំនួន​ការសិក្សា​របស់​កូនៗ​មិនមែនជា​បន្ទុក​តែមួយ​នោះឡើយ ក្នុង​ក្រុមគ្រួសារ​ខ្លះ​ប្រហែល​ជាមាន​បំណុល​ផ្សេងៗ​ដូចជា​៖  បង់​រំ​លោះ​កម្ចី​ទិញ​គេហដ្ឋាន​រថយន្ត ឬ​បំណុល​អាជីវកម្ម ជាដើម​។ ប្រសិនជា​លោកអ្នក​មាន​គ្រោះ​អកុសល​កើតឡើង ហើយ​គ្រួសារ​របស់លោក​អ្នក​អាច​មិនមាន​ចំណូល​សម្រាប់​សងបំណុល​ទាំងនោះ  លោកអ្នក​ប្រាកដជា​មិន​ចង់​ឲ្យ​ម្ចាស់បំណុល​ទាំង​នោះមក​រឹបអូស​យក​គេហដ្ឋាន​ដែល​ក្រុមគ្រួសារ​¬¬​របស់លោក​អ្នក​កំពុង​រស់នៅ ឬ ទ្រព្យសម្បត្តិ​ផ្សេង​ទៀតឡើយ​។​

​ដូច្នេះ ការទិញ​សេវា​ធានារ៉ាប់រង​អាយុជីវិត​គឺ​អាចជួយ​សម្រាល​បន្ទុក​ផ្នែក​ហិរញ្ញវត្ថុ​មួយផ្នែក​ដល់​គ្រួសារ​សម្រាប់​ដោះស្រាយ​បញ្ហា​ហិរញ្ញវត្ថុ នៅពេលដែល​លោកអ្នក​ជួប​គ្រោះ​អ​កុល​ស​។​

​និយាយ​រួម​សេវា​ធានារ៉ាប់រង​អាយុជីវិត​អាចជួយ​ធ្វើ​ឲ្យ​លោក​អ្នកមាន​អារម្មណ៍​ថា​មាន​សុវត្ថិភាព និង​ប្រាកដថា កូនៗ​របស់លោក​អ្នក​អាច​បន្ត​ការសិក្សា​គ្រួសារ​អាច​បន្ត​រស់នៅក្នុង​គេហដ្ឋាន​ដ៏​កក់ក្តៅ​។​

​ចូរ​ចងចាំ​ថា​តម្រូវការ​របស់​មនុស្ស​ម្នាក់ៗ​អាច​នឹង​ផ្លាស់ប្តូរ​ទៅតាម​ពេលវេលា ប៉ុន្តែ​អ្វីដែល​នឹងមិន​ផ្លាស់ប្តូរ​នោះ​គឺថា​ទោះបីជា​ស្ថិតក្នុង​ស្ថានភាព​ណាមួយ​ក៏ដោយ សុវត្ថិភាព​ហិរញ្ញវត្ថុ​របស់​គ្រួសារ លោកអ្នក​ត្រូវបាន​ការពារ​។ ដូច្នេះ​អាច​និយាយបានថា​ការដែល​មាន​សេវា​ធានារ៉ាប់រង​អាយុជីវិត​គឺ​ពិតជា​អាចជួយ​ការពារ​ស្ថិរភាព​ហិរញ្ញវត្ថុ​សម្រាប់​ក្រុមគ្រួសារ​របស់លោក​អ្នក​បាន​យ៉ាង​ប្រសើរ​។​

​សំណួរ​ប្រចាំ​សប្ដាហ៍​៖

​តើ​ហេតុអ្វី​បានជា​គួរ​មាន​សេវា​ធានារ៉ាប់រង​អាយុជីវិត​?​ចូរ​ជ្រើសរើស​ចម្លើយ​ដែល​ត្រឹមត្រូវ​ជាងគេ​៖
​ក​.​ជួយ​ឲ្យ​មាន​សុខ​ភាពល្អ​
​ខ​.​ជួយ​កុំ​ឲ្យ​បាត់បង់​ទ្រព្យសម្បតិ្ត​
​គ​.​ជួយ​ឲ្យ​ក្លាយជា​អ្នកមាន​ទ្រព្យ​
​ឃ​.​ជួយ​សម្រាល​បន្ទុក​ផ្នែក​ហរិញ្ញវត្ថុ​ពេល​មាន​គ្រោះ​អកុសល​កើតឡើង​

​សូម​ជ្រើសរើស​ចម្លើយ​ដែល​ត្រឹមត្រូវ រួច​ផ្ញើ​ទៅកាន់​អាសយដ្ឋាន អ៊ី​ម៉ែ​ល [email protected] [email protected]វ ឈ្មោះ និង​លេខ​ទូរស័ព្ទ​របស់លោក​អ្នក​*​។​

​សម្រាប់​លក្ខខណ្ឌ​បន្ថែម សូម​ចូលទៅ​កាន់​គេហទំព័រ​៖
www.prudential.com.kh/corp/prudential_km_kh/liuterm

តើ​ហេតុអ្វី​បានជា​គួរ​មាន​សេវា​ធានារ៉ាប់រង​អាយុជីវិត​?