​នគរបាល​វរៈ ៩០៥ បិទ​វគ្គ​ជំនាញ​ផែនទី បន្ទាប់ពី​សិក្សា​អស់​ជាង​១​ខែ​

ឧ​ត្ត​រ​មានជ័យ: នគរបាល​វរ​ការពារ​ព្រំដែន​គោក លេខ​៩០៥ ឈរជើង​នៅ​ស្រុក​អន្លង់វែង បានធ្វើ​ពិធី​បិទ​វគ្គ ជំនាញ​ផែនទី​របស់ខ្លួន កាលពី​ថ្ងៃទី​៨ ខែតុលា ឆ្នាំ​២០១៥ បន្ទាប់ពី​វគ្គ​បំពាក់ បំប៉ន​ជំនាញ​នេះរយៈពេល ១ ខែ​រួចមក​។​
​    ​
​វគ្គ​បណ្តុះបណ្តាល​នេះ គឺមាន​ការចង្អុលបង្ហាញ​ពី លោកស្នងការ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​, នាយកដ្ឋាន​កណ្តាល​នគ​របាល​ព្រំដែន ជាពិសេស​មានការ​ឧបត្ថម្ភ និង​ណែនាំ​ផ្ទា​ល់ពី នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ អគ្គស្នងការ រង​នគរបាលជាតិ និង​មេបញ្ជាការ​នគរបាលជាតិ ប្រចាំ​ទិស​ភូមិភាគ​ទី​៤ និង​ទី​៥​។

​លោក​វរសេនីយ៍ទោ ស៊ុំ សារឿន នាយ​នគរបាល វរ​ការពារ​ព្រំដែន​គោក​៩០៥ បាន​ឲ្យ​ដឹងថា វគ្គ​បំប៉ន​នេះ គឺ​សិក្សា​រយៈ ៣០ ថ្ងៃ ដែលមាន​សិក្ខាកាម ចូលរួម​ចំនួន​៤០​នាក់ ដែល​មក​តាម​បណ្តា ប៉ុស្តិ៍នគរបាល​ការពារ​ព្រំដែន ចំណុះ​ឲ្យ​វរ ៩០៥ ដែល​ការសិក្សា​នេះ បានទទួល​លទ្ធផល​ល្អប្រសើរ ។​

​លោក​វរសេនីយ៍ទោ ស៊ុំ សារឿន បាន​បន្ត​ឲ្យ​ដឹងថា វគ្គ​សិក្សា​នេះ គឺ​លើកយក​មេរៀន​សំខាន់ មក​និយាយ គឺ​ការប្រើប្រាស់​ផែនទី ត្រីវិស័យ និង GPS នីតិវិធី​ក្រមព្រហ្មទណ្ឌ និង​សិក្សា​ផងដែរ អំពី​ជំងឺគ្រុនចាញ់ និង​វិធី​ការពារ និង​និយាយ​យេនឌ័រ ផងដែរ​។​

​ជាមួយនឹង​ការបិទ​វគ្គ​ជំនាញ ដ៏​មាន​សារសំខាន់ នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ អគ្គស្នងការរង​នគរបាលជាតិ និង​ជា​មេបញ្ជាការនគរបាលជាតិ ប្រចាំ​ទិស​ភូមិភាគ​ទី​៤ និង​ទី​៥ បានផ្តល់​ថវិកា ចំនួន ៣ លាន​រៀល ដើម្បី​ឧបត្ថម្ភ និង​ក៏មាន​ធ្វើពិធីជប់លៀង ដើម្បី​អបអរសាទរ ដល់​សិក្ខា​ម​ទាំងអស់​ផងដែរ​៕V/S