​រថយន្ត​បើក​កៀរ​អ្នកជិះ​កង់ ម៉ូតូ​មួយគ្រឿង​ទៀត បើក​ទៅ​ពីក្រោយ​គេច ធ្លាក់​ប្រឡាយ របួសធ្ងន់​២​នាក់​

​កំពង់ឆ្នាំង: មាន​ហេតុការណ៍​គ្រោះថ្នាក់ចរាចរណ៍​មួយ បាន​ឡើង​កាលពី​ម៉ោងជាង ៧ យប់ ថ្ងៃទី​៨ ខែតុលា ឆ្នាំ​២០១៥ នៅមុខ​វិទ្យាល័យ​ក្រុង​កំពង់ឆ្នាំង ស្ថិតនៅ​សង្កាត់​ខ្សា​ម ក្រុង​កំពង់ឆ្នាំង បណ្តាលអោយ​មនុស្ស ២ នាក់ រងរបួស​ធ្ងន់ ។​

​សមត្ថកិច្ច បានអោយដឹងថា នៅ​មុនពេល​កើតហេតុ ជនរងគ្រោះ ឈ្មោះ​ចុន សុជាតិ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជា​កម្មករសំណង់ រស់នៅ​ភូមិ​ផ្សារឆ្នាំង សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង បាន​ជិះ​កង់​របស់ខ្លួន តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ក្នុងទិសដៅ​ពី​លិចទៅ​កើត​។ ពេលមកដល់​ចំណុច​កើត​ហ​តុ មាន​រថយន្ត​មួយគ្រឿង ដែល​ធ្វើដំណើរ​ស្រប​ទិស​គ្នា បាន​បើក​មក​កៀរ​កង់ របស់​ជនរងគ្រោះ បណ្តាលអោយ​ប៉ើង​ខ្ទាតជនរងគ្រោះ រងរបួស​ធ្ងន់​សន្លប់​ស្តូកស្តឹង នៅលើ​ផ្លូវជាតិ​។ រំពេច​នោះ ក៍មាន​យុវជន​ម្នាក់​ឈ្មោះ រឿន វណ្ណៈ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជិះ​ម៉ូតូ​ម៉ាក​ហុងដា សេ​១២៥ យ៉ាង​លឿន មក​ក្រោយ បានគេច​ជនរងគ្រោះ ដែល​ដេក​សន្លប់ នៅលើ​ផ្លូវជាតិ បណ្តាលអោយ​ម៉ូតូ​ជ្រុល​ធ្លាក់ ទៅក្នុង​ប្រឡាយ បណ្តាល​រងរបួស​ធ្ងន់ទាំង​២​នាក់​តែម្តង​។​

​ក្រោយពេល​កើតហេតុ ជនរងគ្រោះ​ទាំង​២​នាក់ ត្រូវគេ​ដឹកយក​ទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ឆ្នាំង ចំពោះ​រថយន្ត​បង្កបាន​បើក​រត់គេចបាត់ស្រមោល​៕V/S