​នគរបាល​ស្រុក​កោះធំ ឃាត់ខ្លួន​មនុស្ស​៤​នាក់ ពាក់ព័ន្ធ​គ្រឿងញៀន​

​កណ្តាល:  ជនសង្ស័យ ជា​មុខសញ្ញា​ចែកចាយ គ្រឿងញៀន ចំនួន​៤​នាក់ បាន​ត្រូវ​កម្លាំង​នគរបាលស្រុក​កោះធំ ស្រាវជ្រាវ​បង្ក្រាប និង​ឃាត់ខ្លួនជា​បន្តបន្ទាប់ នៅ​ភូមិ​ព្រែក​តា​ឡា​ច ឃុំ​ជ្រោយ​តាកែវ ស្រុក​កោះធំ ខេ​ត្ក​កណ្ដាល កាលពី​វេលា​ម៉ោងជាង ៣ រសៀល​ថ្ងៃទី​៨ ខែតុលា ឆ្នាំ​២០១៥ ។​

​លោក​វរៈសេនីយ៍ទោ ឈឿន ប៊ុន​ឆន អធិការនគរបាល ស្រុក​កោះធំ បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ទាំង​៤​នាក់ ១.​ឈ្មោះ អាន សំណាង ភេទ​ប្រុស អាយុ ២៣ ឆ្នាំ មុខរបរ កសិករ ទីលំនៅ ភូមិ​ព្រែ​កតា​ទៀង ឃុំ​ជ្រោយ​តាកែវ ស្រុក​កោះធំ​, ២-​ឈ្មោះ ចាន់ ភ័ក្ត្រ អាយុ ២៤ ឆ្នាំ មុខរបរ បើកឡាន​ដឹក​គ្រឿងសំណង់ នៅ​ភូមិ​ព្រែក​ថ្មី ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ​, ៣-​ឈ្មោះ ខា វីរៈ ភេទ​ប្រុស អាយុ ២៣ ឆ្នាំ មុខរបរ កម្មករ មាន​ទីលំនៅ ភូមិ​ព្រែ​កភូមិ ឃុំ​ជ្រោយ​តាកែវ ស្រុក​កោះធំ និង​៤-​ឈ្មោះ ឈាង ឈុន  ភេទ​ប្រុស អាយុ ២៣ ឆ្នាំ មុខរបរ កសិករ មាន​ទីលំនៅ ភូមិ​កំពង់​សំបួរ​ក្រោម ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ ខេត្តកណ្ដាល  ។
 
​ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ ទាំង​៤​នាក់​ខាងលើ សមត្ថកិច្ច​ដកហូត​បា​ន ម្សៅ​ក្រាម​ពណ៌​ស​ថ្លា មេ​តំ​ហ្វេ​តា​មីន សង្ស័យ​ជា​សារធាតុ​ញៀន (​ម៉ា​ទឹកកក​Ice) ៧ កញ្ចប់​តូច​, ទូរស័ព្ទ​ចល័ត ៤ គ្រឿង កាបូប​តូច​ដាក់​ប្រាក់​១ ម៉ូតូ​១​គ្រឿង ម៉ាក HONDA WAVE S គ្មាន​ស្លាក​លេខ​, រថយន្ត​១​គ្រឿង ម៉ាក ISUZU មួយ​តោន​កន្លះ ពណ៌​ខៀវ ផ្លាកលេខ​ភ្នំពេញ 2I-9149 ។​

​លោក​អធិការ បាន​ឲ្យ​ដឹង​ទៀតថា នៅ​ថ្ងៃខែ​ឆ្នាំ ពេលវេលា​ខាងលើ កម្លាំង​ប៉ុស្តិ៍ នគរបាល​រដ្ឋបាលជ្រោយ​តាកែវ បានទទួល​ព័ត៌មាន​ថា មានការ​ណាត់​ដោះដូរ សារធាតុ​ញៀន​ខុសច្បាប់ នៅ​វត្ត​ទួល​សង្កែ ភូមិ​ព្រែ​កតា​ឡា​ច ពេលនោះ កម្លាំង​ប៉ុស្តិ៍​ទាំងអស់ បាន​ទៅ​ឃ្លាំចាំ​ពួនស្ទាក់ រួច​ក៏​ឈានទៅ​ឃាត់ខ្លួន​បាន ឈ្មោះ អាន សំណាង និង​ឆែក​ឃើញ​ម្សៅ​ក្រាម ពណ៌​ស​ថ្លា មេ​តំ​ហ្វេ​តា​មីន សង្ស័យ​ជា​សារធាតុ​ញៀន (​ម៉ា​ទឹកកក​Ice) ១​កញ្ចប់​តូច ពេលនោះ រូបគេ​សារភាពថា បាន​ទិញ​ពី​ឈ្មោះ ចាន់ ភ័ក្ត្រ ។

​បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ភ្លាម កម្លាំង​អធិការដ្ឋាន ក៏​បន្តទៅ​បង្ក្រាប ឃាត់ខ្លួន​បាន ឈ្មោះ ចាន់ ភ័ក្ត្រ និង​ឈ្មោះ ខា វីរៈ កំពុង​នៅលើ​ឡាន​លើ​ផែ កំពុងចម្លង​ព្រែ​កតា​ហ៊ីង ហើយ​កម្លាំង​ចាប់ផ្តើម​ឆែក ប្រទះឃើញ​ម្សៅ​ក្រាម ពណ៌​ស​ថ្លា មេ​តំ​ហ្វេ​តា​មីន សង្ស័យ​ជា​សារធាតុ​ញៀន (​ម៉ា​ទឹកកក​Ice) ៦ កញ្ចប់​តូច នៅក្រោម​កៅអី​ពួក​ឡាន ។​

​លោក​អធិការ បាន​ឲ្យ​ដឹង​បន្ត​ទៀត​ថា ក្រោយ​ឃាត់ខ្លួន ឈ្មោះ ចាន់ ភ័ក្ត្រ គេ​សារភាពថា បាន​ទិញ​សារធាតុ​ញៀន​ទាំង​អស់ពី​ឈ្មោះ ឈាង ឈុន (​ឈុ​យ​) ហើយ​ជា​បន្ត​កម្លាំង​ប៉ុស្តិ​ព្រែក​ថ្មី និង​អធិការដ្ឋាន ក៏​ឈានទៅ​ចាប់​ឃាត់ខ្លួន​ឈ្មោះ ឈាង ឈុន (​ឈុ​យ​) បាន​នៅ​ចំការ​ត្រសក់ ។​

​លោក​អធិការ បញ្ជាក់ថា ជនល្មើស និង វត្ថុតាង ត្រូវបាន​បញ្ជូន​មកកាន់ អធិការដ្ឋាន​នគរបាល ស្រុក​កោះធំ ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង បន្ត​ចាត់ការ​តាម​នីតិវិធី ៕V/S

​នគរបាល​ស្រុក​កោះធំ ឃាត់ខ្លួន​មនុស្ស​៤​នាក់ ពាក់ព័ន្ធ​គ្រឿងញៀន​

​នគរបាល​ស្រុក​កោះធំ ឃាត់ខ្លួន​មនុស្ស​៤​នាក់ ពាក់ព័ន្ធ​គ្រឿងញៀន​