​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ ឃាត់ខ្លួន​ជនសង្ស័យ ២​នាក់ លក់​ថ្នាំញៀន​

ភ្នំពេញ: កម្លាំង​អាវុធហត្ថ ខេត្ត​ព្រះសីហនុ បាន​ឃាត់ខ្លួន​ជនសង្ស័យ ចំនួន​២​នាក់ ដែល​តែងតែ​ធ្វើ​សកម្មភាព លក់​ថ្នាំញៀន​យ៉ាងសកម្ម នៅក្នុង​មូលដ្ឋាន កាលពី​រសៀល​ថ្ងៃទី​៨ ខែតុលា ឆ្នាំ​២០១៥ ត្រង់​ម្តុំ​រោងចក្រ​ញូ​ស្តា ស្ថិត​ក្នុងភូមិ​១ សង្កាត់​លេខ​១ ក្រុងព្រះសីហនុ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍ ហេង ប៊ុន​ទី មេបញ្ជាការ​កងរាជអាវុធហត្ថ ខេត្ត​ព្រះសីហនុ បានអោយដឹងថា ជនសង្ស័យ មាន​គ្នា​ចំនួន​២​នាក់ ១-​ឈ្មោះ សុខ ខា ហៅ​ខ្លា ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​, ២-​ឈ្មោះ សម សា​រ៉ា ភេទ​ស្រី អាយុ​២៤​ឆ្នាំ ជា​កម្មករ​រោងចក្រ​។ អ្នក​ទាំង​២​នាក់ មាន​ទីលំនៅ​បណ្តោះអាសន្ន កន្លែងកើតហេតុ​ខាងលើ​។ ដោយ​ជនសង្ស័យ​រូបនេះ គឺជា​មុខសញ្ញា​ចែកចាយ និង​រក្សារ​សារធាតុ​ថ្នាំញៀន​យ៉ាងសកម្ម នាពេល​កន្លងមក កម្លាំង​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ បាន​ស្រាវជ្រាវ ទើប​ឈានទៅដល់​ការឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់ បានតែ​ម្តង ព្រមទាំង​ដកហូត​វត្ថុតាង រួមមាន​: ថ្នាំញៀន​ប្រភេទ​ក្រាម​ស​ថ្លា ចំនួន ២​កញ្ចប់​ធំ និង​១០ កញ្ចប់​តូច ស្មើនឹង ៩,៦ ក្រាម ទូរ​សព្ទ័​ដៃ​ចំនួន​៣ គ្រឿង ប្រាក់​ខ្មែរ​ចំនួន ៣២.៥០០ រៀល​។​

​លោក​ឧ​ត្ត​ម​សេនីយ៍ បាន​បន្តទៀតថា កងកម្លាំង​អាវុធហត្ថ ទូទាំង​ខេត្ត​ព្រះសីហនុ បាន​ការពា​សន្តិសុខ និង​ទប់ស្កាត់ បទល្មើស​គ្រប់​ប្រភេទ ជាពិសេស​បទល្មើស​គ្រឿងញៀន ដោយយោង​តាម​បទបញ្ជា​របស់ លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ ដោយ​លោក​អភិបាលខេត្ត បាន​យកចិត្ត​ទុ​ដាក់​បំផុត អំពី​បញ្ហា​គ្រឿងញៀន គឺ​មិន​ចង់អោយ មាននៅ​ទីក្រុង​ទេសចរណ៍​មួយ​នេះតទៅទៀត​ឡើយ​។​

​ចំពោះ​ជនសង្ស័យ និង​វត្ថុតាង ដែល​ដកហូត​នោះ ត្រូវបាន​កម្លាំង​អាវុធហត្ថ ខេត្ត​ព្រះសីហនុ កសាង​សំណុំរឿង បញ្ជូនទៅ​សាលាដំបូង ខេត្ត​ព្រះសីហនុ ដើម្បី​ផ្តន្ទាទោស​តាមច្បាប់​៕V/S

​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ ឃាត់ខ្លួន​ជនសង្ស័យ ២​នាក់ លក់​ថ្នាំញៀន​

​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ ឃាត់ខ្លួន​ជនសង្ស័យ ២​នាក់ លក់​ថ្នាំញៀន​

​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ ឃាត់ខ្លួន​ជនសង្ស័យ ២​នាក់ លក់​ថ្នាំញៀន​

​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ ឃាត់ខ្លួន​ជនសង្ស័យ ២​នាក់ លក់​ថ្នាំញៀន​