អាវុធហត្ថ ស្រុក​ខ្សាច់កណ្តាល ឃាត់ខ្លួន​ចោរលួច​កាច់ក​ម៉ូតូ បាន​២​នាក់ ក្នុងចំណោម​៣​នាក់​

កណ្ដាល: កម្លាំង​អាវុធហត្ថ​ស្រុក​ខ្សាច់កណ្តាល  បាន​បង្ក្រាប​ក្រុម​ចោរលួច​កាច់ក​ម៉ូតូ ហើយ​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ក្នុងចំណោម​គ្នា​៣​នាក់ បន្ទាប់ពី​ពួកគេ បាន​កាច់ក ម៉ូតូ​២​គ្រៀង ហើយ​យកបាន​១​គ្រឿង គេចខ្លួនបាត់ ។ ហេតុការណ៍​នេះ បានកើត​ឡើង កាលពី​វេលា​ម៉ោង​ជិត ៥ ល្ងាច​ថ្ងៃទី​៨ ខែតុលា ឆ្នាំ​២០១៥ នៅ​ទួល​កំ​ផ្លា ភូមិ​តាំង​ឫស្សី ឃុំរ​កាជ​ន្លឹ​ង ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល ។​

​សមត្ថកិច្ច បានអោយដឹងថា ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន ១.​ឈ្មោះ អ៊ុក ចាន់ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ស្នាក់នៅ​ភូមិ​ថ្លា​ល ឃុំ​គោក​ព្រិ​ញ ស្រុក​ស្វាយជ្រំ ខេត្តស្វាយរៀង​, ២.​ឈ្មោះ ហេង ណា​រ៉េត ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ នៅ​ភូមិ​ម័ល សង្កាត់​ដង្កោ ខណ្ឌដង្កោ និង​៣.​ឈ្មោះ ចា គី ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រត់គេចខ្លួន​បាត់ ។

​ចំណែក​ជនរងគ្រោះ​ទី​១.​ឈ្មោះ ជាង ឡា ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ មុខរបរ នគរបាល​ប៉ុស្តិ៍ នៅ​ភូមិ​ឃុំ​កើតហេតុ បាត់បង់​ម៉ូតូ ១​គ្រឿង ម៉ាក​ហុងដា សេ​១២៥ សេរី​២០០៩ ស្លាក​លេខ កណ្តាល 1K-0108 និង​ម្នាក់ទៀត ឈ្មោះ ណុន វ៉ាន់ដា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ ជាងកាត់ដេរ នៅ​ភូមិ​រកា​ទី​១ ឃុំរ​កាជ​ន្លឹ​ង ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល ម៉ូតូ​ម៉ាក​ហុងដា សេ​១២៥ សេរី ២០០៨ ស្លាក​លេខ​កណ្តាល 1I-7512 (​រកឃើញ​វិញ​)​។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹង​ទៀតថា នៅ​ម៉ោង​កើតហេតុ​ខាងលើ ជនសង្ស័យ​មាន​គ្នា ៣​នាក់ បានធ្វើ​សកម្មភាព លួច​កាច់​សោក​ម៉ូតូ​ជនរងគ្រោះ ឈ្មោះ ជាង ឡា បានសម្រេច ហើយ​ឲ្យ​ជនសង្ស័យ ឈ្មោះ ចា គី ជិះ​គេច​បាត់​ពី​កន្លែងកើតហេតុ​។ ចំណែក​ជនសង្ស័យ​ឈ្មោះ អ៊ុក ចាន់ និង​ឈ្មោះ ហេង ណា​រ៉េត បាន​បន្ត​មក​លួច​កាច់​សោ ក ម៉ូតូ​ជនរងគ្រោះ ឈ្មោះ ណុន វ៉ាន់ដា ហើយ​ត្រូវបាន​ជនរងគ្រោះ រាយការណ៍ ទៅ​ប៉ុស្តិ៍ រ​កាជ​ន្លឹ​ង ប៉ុស្តិ៍​សន្លុង ក្រោយមក​កំលាំង ផ្នែក​ព្រហ្មទណ្ឌ និង​កំលាំង​កងរាជអាវុធហត្ថ​ស្រុក បាន​ចុះ​ព័ន្ធ​ចាប់ និង​មានការ​ចូលរួម​ពី​ប្រជាពលរដ្ឋ ហើយក៏​ឃាត់ខ្លួន​ជនសង្ស័យ បាន​២​នាក់​។​

​ជនសង្ស័យ និង​វត្ថុតាង កំលាំង​អាវុធហត្ថ​ស្រុក បានប្រគល់​អោយ​អធិការ​ដ្នា​ន នគរបាល​ស្រុកចាត់ការ​តាម​នីតិវិធី ៕V/S