លោក​​ ម៉ឹង ​សំ​ផ​ន នាំ​យក​អំណោយ​សម្តេច​តេជោ ប្រគល់​ជូន​​អនុសាខា​កាកបាទ​ក្រហម​កម្ពុជា​ស្រុក​ចន្ទ្រា

​ខេត្ត​ស្វាយរៀង ៖ នៅ​វេលា​ម៉ោង​៩​​ព្រឹក​ថ្ងៃ​ទី​៩ ​តុលា​ ២០១៥​ នេះ​ លោកនាយ​ឧត្តមសេនីយ៍​ ម៉ឹង ​សំ​ផ​ន ​ប្រធាន​ក្រុមការងារ​ចុះ​ជួយ​ស្រុក​ច​ន្ទ្រា ​និង​ក្រុង​បា​វិត ​និង​លោក​ជំទាវ ​បាន​នាំ​អំណោយដ៏​ថ្លៃថ្លា​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ និង​សម្តេច​​កិត្តិ​​ព្រឹទ្ធ​បណ្ឌិត ​ប៊ុ​ន ​រ៉ា​នី​ ហ៊ុន​ សែន​ មក​ប្រគល់​ជូន​អនុ​សាខា​កាក​បាទ​ក្រហម​កម្ពុជា ​ស្រុក​ច​ន្ទ្រា​ ​។​

​​អំណោយ​ទាំង​អស់​នេះ ​រួមមាន​ ​​ប្រាក់​ចំនួន​៥​លាន​រៀល​ អង្ករ​៥​តោន​ ​មី​៨៥​កេស ​ត្រីខកំប៉ុង​៣​​កេស ​និង​សា​រុ​ង​ចំនួន​១០០ ​ដើម្បី​ទុក​ចែក​ជូន​គ្រួសារ​ជន​រង​គ្រោះ​ពេល​ជួប​គ្រោះថ្នាក់​ជាយថាហេតុ​ត្រូវការ​សង្គ្រោះ​បន្ទាន់​ ​៕

ព័ត៌​មាន​លម្អិត​​មាន​ផ្សាយ​ជូន​នៅ​លើទំព័រ​កាសែត​កោះ​សន្តិភាព​