លោក Blatter និងលោក Platini រងពិន័យព្យួរ ខណៈ FIFA លិចលុងក្នុងវិបត្តិ

ក្រុម​ឃ្លាំ​មើល​ក្រម​សីល​ធម៌​របស់ FIFA កាលពី​ថ្ងៃ​ព្រហស្បតិ៍ បាន​ដាក់​​ពិន័យ​ព្យួរ​ដល់​បុរស​​មាន​អំណាច​បំផុត​ពីរនាក់​ក្នុង​កីឡា​បាល់​ទាត់​​គឺលោក Sepp Blatter និង​លោក Michel Platini រយៈ​ពេល​៩០​ថ្ងៃ​​ក្នុង​របត់ដ៏ខក​ចិត្ត​​ថ្មី​មួយ​​ចំពោះ​អង្គភាព​គ្រប់គ្រង​កីឡា​បាល់​ទាត់​ដែល​ហ៊ុំ​ព័ទ្ធ​ដោយ​​រឿង​អាស្រូវ​មួយ​នេះ​​។ លោក Jerome Valcke ដែល​ជា​អគ្គ​លេ​ខា​ធិការ FIFA ក៏​ត្រូវ​បាន​គេ​ដាក់​ពិន័យ​ព្យួរ​​រយៈ​ពេល​៩០​ថ្ងៃ​ផង​ដែរ ខណៈ​ដែល​​មហា​សេដ្ឋី​កូរ៉េ​ខាង​ត្បូង​លោក Chung Mong-Joon ដែល​ជា​បេក្ខ​ភាព​សម្រាប់​តំណែង FIFA រួម​ជាមួយ​នឹង​លោក Platini ត្រូវ​បាន​​គេ​ដាក់ពិន័យ​ព្យួរ​រយៈ​ពេល​៦​ឆ្នាំ​។
1
ខណៈ​ដែល FIFA បាន​ឲ្យ​ដឹង​​ថា ការ​​ដាក់​ពិន័យ​ព្យួរ​ «គឺ​ស្ថិតក្នុង​ភាព​បណ្តោះ​អាសន្ន» កម្ម​ភាព​នេះ​ស្ទើរ​តែ​​ជា​សញ្ញា​ដ៏​ជាក់លាក់​​នៃការ​បញ្ចប់​រជ្ជ​កាល​របស់​ប្រធាន FIFA លោក Blatter និង​​ជា​​ការផ្តល់​ផល​ប៉ះ​ពាល់​ដ៏​ធំ​មួយ​ដល់​ក្តី​សង្ឃឹម​​របស់​ប្រធាន UEFA លោក Platini ទៅលើ​ការ​ប្រជែង​​កាន់​តំណែង​ជំនួស​លោក Blatter​។ លោក Issa Hayatou ប្រធាន​សហ​ព័ន្ធកីឡា​បាល់​ទាត់​ទ្វីបអា​ហ្វ្រិក ដែល​ជា​សម័ន្ធ​​មិត្ត​ម្នាក់​របស់​លោក Blatter ត្រូវ​បាន​តែង​តាំង​​ឲ្យ​កាន់​តំណែង​ក្នុង​អង្គភាពមួយនេះ​ជា​បណ្តោះ​អាសន្ន​។ លោក Blatter ដែល​បាន​ក្លាយ​ជា​ប្រធាន FIFA ចាប់​តាំង​ពី​ឆ្នាំ​១៩៩៨នោះ ត្រូវ​បាន​គេ​ដក​ហូត​យក​​រាល់​ការ​ងាររ​បស់​លោក​ទាំង​អស់អំឡុង​ពេល​​៩០ថ្ងៃ​នេះ​។ លោក Blatter វ័យ​៧៩​ឆ្នាំ កំពុង​តែ​ស្ថិត​ក្រោម​ការ​​ស៊ើប​អង្កេត​ដោយ​រដ្ឋ​អជ្ញា​របស់​ស្វ៊ីស​ពី​បទ​​ប្រព័ន្ធ​គ្រប់​គ្រង​បែប​ឧក្រិដ្ឋ​កម្ម​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia

  • លោក Blatter និងលោក Platini រងពិន័យព្យួរ ខណៈ FIFA លិចលុងក្នុងវិបត្តិ已关闭评论
  • 143 views
  • Hide Sidebar
    A+
Publish on:2015/10/09  Category:កីឡា