អង្គការសម្ព័ន្ធសត្វព្រៃ (Wildlife Alliance) បានផ្តល់លិខិតសរសើរ ជូនលោក ខៀវ សំអាន និងសហការី ដែលបានស្ទាក់ចាប់ការរត់ពន្ធ ភ្លុកដំរី ក្រញាំខ្លា និង ចង្កូមខ្លា

សៀមរាប ៖ កាលពីរសៀលថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៥ អង្គការសម្ព័ន្ធសត្វព្រៃ (Wildlife Alliance) បានផ្តល់ លិខិតអបអរសារទរយ៉ាងកក់ក្តៅ ជូនលោក ខៀវ សំអាន ប្រធានសាខាគយ និងរដ្ឋាករអាកាសយាន្តដ្ឋានអន្តរជាតិ  និងសហការី ដែលបានស្ទាក់ចាប់ឃាត់បានទាន់ពេលវេលានូវការរត់ពន្ធ កំណាត់ភ្លុកដំរី ចុងកន្ទុយដំរីក្រៀម ក្រញាំខ្លា និង ចង្កូមខ្លា មានទម្ងន់ ៤៦.១គីឡូក្រាម នាយប់ថ្ងៃទី ០៤ ខែតុលា ឆ្នាំ២០១៥ នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប។

ដោយសារតម្រូវការភ្លុកនៅអាស៊ី បានធ្វើឲ្យចំនួនដំរីនៅអាហ្រ្វិក វិនាសហិនហោច ហើយអង្គការសម្ព័ន្ធសត្វព្រៃ កម្ពុជា រីករាយនិងថ្លែងអំណរអរគុណ ដោយសារការជួយសហការគាំទ្រ របស់លោក ខៀវ សំអាន និងសហការី នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប ដែលជាខ្សែការពារជួរមុខ សម្រាប់បញ្ឈប់ការរត់ពន្ធសត្វព្រៃ ខុសច្បាប់ចូលនិងចេញពីប្រទេសកម្ពុជា និងដើម្បីបង្ហាញទៅកាន់ទេសចរណ៍ ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការការពារធនធានធម្មជាតិរបស់ខ្លួន ។

សូមបញ្ជាក់ថា កាលពីម៉ោង១១ និង៣០នាទីយប់ ថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៥ កម្លាំងសមត្ថកិច្ច ចម្រុះដឹកនាំផ្ទាល់ដោយតំណាង អយ្យការ សាលាដំបូងខេត្ដសៀមរាប បានចុះចាប់ខ្លួន ជនជាតិវៀតណាមម្នាក់ នៅពេលរូបគេចុះពី លើយន្ដហោះនៅព្រលាន យន្ដហោះអន្ដរជាតិ ព្រមទាំងដកហូតបាន ឆ្អឹងសំណាកសត្វ ភ្លុក ដំរី ចុងកន្ទុយដំរី ក្រញាំខ្លា និងចង្កូមខ្លា  កម្រប្រមាណ ៤៥.៦គីឡូក្រាម ៕