“ប្រាក់ មុន្នី​ឧត្ដម ​អាង​តែ​ល្បី ទម្រើស​ខ្លួន​ទើប​ធ្លាក់​ទម្រង់​លេង” សម្ដី​ចេញ​ពី​ចិត្ត​លោក​គ្រូ Lee

“ប្រាក់ មុន្នី​ឧត្ដម ​អាង​តែ​ល្បី ទម្រើស​ខ្លួន​ទើប​ធ្លាក់​ទម្រង់​លេង” សម្ដី​ចេញ​ពី​ចិត្ត​លោក​គ្រូ Lee

ប្រាក់ មុន្នី​ឧត្ដម បន្ទាប់​ពី​បង្ហាញ​ទម្រង់​លេង​មិន​សូវ​ល្អ​ក្នុង​ការ​ប្រកួត​កម្ដៅ​សាច់ដុំ​ជាមួយ​ក្រុម​ភ្នំពេញ​ក្រោន​កាល​ពី​ល្ងាច​ម្សិលមិញ​នេះ ​លោក​ Lee Tae Hoon ​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​បាន​និយាយ​ថា​ខ្សែ​ប្រយុទ្ធ​រូប​នេះ​មាន​អំនួត​ខ្លួន​ឯង​ពេក ដោយ​អាង​តែ​ខ្លួន​ល្បី​មាន​អ្នក​គាំទ្រ​ច្រើន ទើប​បាន​ជា​ធ្វើ​ឱ្យ​លេង​មិន​សូវ​ជា​ល្អ​ដូច​មុន​នោះ​ទេ ។

 

 “ប្រាក់ មុន្នី​ឧត្ដម ​អាង​តែ​ល្បី ទម្រើស​ខ្លួន​ទើប​ធ្លាក់​ទម្រង់​លេង” សម្ដី​ចេញ​ពី​ចិត្ត​លោក​គ្រូ Lee លោកគ្រូ Lee Tae Hoon

 

ក្រុម​ជម្រើស​ជាតិ​កម្ពុជា​បាន​យក​ឈ្នះ​ក្រុម​ភ្នំពេញ​ក្រោន​ក្រោម​ដំណក់​ទឹក​ភ្លៀង​ដោយ​លទ្ធផល ៣-២ ​ដោយ​៣​គ្រាប់​របស់​ក្រុម​លោក​គ្រូ​ Lee ​ធ្វើ​បាន​ដោយ​កែវ សុខផេង ​នៅ​នាទី​ទី​៣ , ចាន់ វឌ្ឍនាកា នៅ​នាទី​ទី២០ ​និង​ធារី ចាន្ថាប៊ីន ​ធ្វើ​បាន​ដោយ​នាទី​ទី​៦៧។ ខណៈ​ដែល​ខ្សែ​ប្រយុទ្ធ​របស់​ក្លិប​ស្វាយ​រៀង​បាន​ប្ដូរ​ចូល​នៅ​តង់​ទី​២ ​ប៉ុន្តែ​មិន​បាន​សូម្បី​តែ​ស៊ុត​ឱ្យ​ចំ​គោលដៅ​សូម្បី​តែ​មួយ​ជើង។

 

“ប្រាក់ មុន្នី​ឧត្ដម ​អាង​តែ​ល្បី ទម្រើស​ខ្លួន​ទើប​ធ្លាក់​ទម្រង់​លេង” សម្ដី​ចេញ​ពី​ចិត្ត​លោក​គ្រូ Lee

 

 ប្រាក់ មុន្នី​ឧត្ដម អាវ​ក្រហមកណ្ដាល

 

ដោយសារ​តែ​បង្ហាញ​ទម្រង់​លេង​មិន​សូវ​ជា​ល្អ​នេះ​ដែរ លោក​គ្រូ Lee ​បាន​និយាយ​ក្រោយ​ចប់​ការ​ប្រកួត​ថា៖ “បច្ចុប្បន្ន​ ឧត្ដម ​ដូចជា​មើល​ស្រាល​ខ្លួន​ឯង​ណាស់។ ដោយសារ​តែ​ទម្រើស​ខ្លួន បណ្ដាល​ឱ្យ​ការ​លេង​ធ្លាក់​ចុះ ដោយ​គិត​ថា​ជា​កីឡាករ​ល្បី ល្បី​ដោយសារ​គេ​ស្គាល់​ច្រើន ដូច្នេះ​លែង​គិត​ថា​នឹង​ពង្រឹង​សមត្ថភាព​ខ្លួន​ឯង តែង​តែ​គិត​ថា​ឱ្យ​តែ​ខ្លួន​ឯង​លេង​គឺ​ល្អ​រហូត​ហើយ។ គាត់​គួរ​តែ​គិត​សារ​ឡើង​វិញ ចំពោះ​អ្វី​ដែល​គាត់​ធ្លាប់​លេង​ពី​មុន​មក ។ គាត់​លេង​ពី​មុន​ល្អ​ណាស់ ហើយ​គាត់​គួរ​តែ​ប្រៀបធៀប​គ្នា​ជា​មួយ​ពេល​នេះ ថា​មួយ​ណា​ល្អ​ជាង​​។ ខ្ញុំ​នៅ​តែ​ជឿជាក់​ថា​គាត់​អាច​នឹង​ត្រលប់​មក​រក​ទម្រង់​ល្អ​ឡើង​វិញ”។

 

ឧត្តម ​បច្ចុប្បន្ន​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ធ្លាក់​ទម្រង់​លេង​មិន​ថា​តែ​នៅ​ជម្រើស​ជាតិ​នោះ​ទេ ដោយ​សូម្បី​តែ​នៅ​ក្លិប​អាជីព​ស្វាយរៀង រូប​គេ​ក៏​មិន​សូវ​ជា​អាច​រក​គ្រាប់​បាល់​បាន​ដែរ៕

 

“ប្រាក់ មុន្នី​ឧត្ដម ​អាង​តែ​ល្បី ទម្រើស​ខ្លួន​ទើប​ធ្លាក់​ទម្រង់​លេង” សម្ដី​ចេញ​ពី​ចិត្ត​លោក​គ្រូ Lee

 

​អត្ថបទ៖ មុន្នី រម្យ