ក្រុម ISIS បង្រៀន​កុមារ​ឲ្យ​ក្លាយជា​សកម្មប្រយុទ្ធ​ជំនាន់​ថ្មី

ស៊ី​រី​៖​ក្រុម​អ្នកឃ្លាំមើល​សិទ្ធិមនុស្ស​ស៊ី​រី​បាន​និយាយថា កាលពី​ខែកក្កដា ឆ្នាំ​២០១៥ កុមារ​ចំនួន ១៩​នាក់​ត្រូវបាន​ក្រុម​សកម្មប្រយុទ្ធ​អ៊ីស្លាម ISIS បង្រៀន​ឲ្យ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត។​

​    ​យោងតាម​របាយការណ៍​របស់​ក្រុម​សិទ្ធិមនុស្ស​បានប្រកាស​ថា យ៉ាងហោចណាស់​មាន​កុមារ​ចំនួន​៥២​នាក់​ដែលមាន​អាយុ​ក្រោម​១៦​ឆ្នាំ​ត្រូវបាន​ពួកគេ​បង្រៀន​ឲ្យ​ចេះ​ប្រយុទ្ធ​គ្នា​សម្រាប់​តទល់​នឹង​សត្រូវ​។​

​    ​ប្រជាពលរដ្ឋ នៅ​តំបន់ Raqqa បាន​ប្រាប់ថា កុមារ​ស៊ី​រី​ទាំងនោះ​ក៏ត្រូវ​បាន​ពួកគេ​បង្រៀន​ពី​របៀប​កាត់​ក្បាលមនុស្ស ដោយ​យក​តុក្កតា​ដើម្បី​អនុវត្ត​លើ​ការហាត់​រៀន​នោះ​ផងដែរ ហើយ​ការ​ហាត់រៀន​នេះ​បាន​ធ្វើឡើង​នៅក្នុង​ជំរុំ​បណ្តុះបណ្តាល​មួយ​ក្នុង តំបន់ Kafr Hamra នៃ​ទីក្រុង​អា​ឡេ​ប៉ូ។​

​    ​គួរ​បញ្ជាក់ថា ក្មេងៗ​ទាំងនោះ​ត្រូវបាន​ក្រុម​សកម្មប្រយុទ្ធ​អ៊ីស្លាម ISIS ដាក់ឈ្មោះ​ឲ្យ​ថា​ជា​ក្រុម​សកម្មប្រយុទ្ធ​អ៊ីស្លាម ISIS ជំនាន់​ថ្មី​៕ 

ក្រុម ISIS បង្រៀន​កុមារ​ឲ្យ​ក្លាយជា​សកម្មប្រយុទ្ធ​ជំនាន់​ថ្មី
ក្រុម ISIS បង្រៀន​កុមារ​ឲ្យ​ក្លាយជា​សកម្មប្រយុទ្ធ​ជំនាន់​ថ្មី