លោក ស ខេង និង លោក សម រង្ស៊ី នឹង​ជួបគ្នា​ម្ដងទៀត​នៅថ្ងៃនេះ

បើ​មិនមាន​អ្វី​ប្រែប្រួល​នោះទេ​ប្រធាន​ក្រុម​មតិ​ភាគច្រើន និង​ភាគតិច នឹង​ជួប​ពិភាក្សាគ្នា​លើ​បញ្ហា​វិសោធនកម្ម​ច្បាប់​ជ្រើសរើស​ក្រុមប្រឹក្សា​បោះឆ្នោត​ឃុំ-សង្កាត់ និង​វិសោធនកម្ម​បទបញ្ជាផ្ទៃក្នុងរ​ដ្ឋ​សភា ជា​បន្ដទៀត នៅ​ម៉ោង៥ល្ងាច ថ្ងៃ​សុក្រ​នេះ នា​វិមាន​រដ្ឋសភា។

ចំណុច​នៅ​សេសសល់​ដែល​គណបក្ស​ទាំងពីរ​ត្រូវ​វិសោធនកម្ម​ច្បាប់បោះឆ្នោត ឃុំ-សង្កាត់​លើ៥ចំណុច ក្នុងនោះ​មាន៖ ទី១ ការ​ដង្ហែរ​ក្បួន​ពេល​ឃោសនាបោះឆ្នោត។ ទី២ ការលើក​ស្លាក​សញ្ញា​គណ​បក្ស​នៅ​ទីសាធារណៈ។ ទី៣ រយៈពេល​នៃ​ការឃោសនា។ ទី៤ ទោស​បញ្ញត្តិ​ទាក់ទង​នឹង​បេក្ខជន​ឈរឈ្មោះ និង​ទី៥ការដាក់ពិន័យ​លើ​មន្ត្រី​សាធារណៈ។ ចំណែក​វិសោធនកម្ម​បទបញ្ជាផ្ទៃក្នុងរ​ដ្ឋ​សភា គឺ​នៅសល់​ចំណុច​មួយចំនួន និង​ត្រូវ​កែសម្រួល​ពាក្យពេចន៍​ខ្លះ​ឡើងវិញ។

គណបក្ស​សង្គ្រោះ​ជាតិ ដែល​ដឹកនាំ​ដោយ​លោក សម រង្ស៊ី មាន​លោក កឹម សុខា រីឯ​ខាង​គណបក្ស​ប្រជាជន​កម្ពុជា ដឹកនាំ​ដោយ​លោក ស ខេង ដោយមាន​វត្តមាន​ចូលរួម​ពី​ក្រុមការងារ​ចម្រុះ​នៃ​គណបក្ស​ទាំងពីរ​ដែរ៕

​ប្រ​ឡ​ង​បា​ន​និ​ទ្ទេ​ស «​A»​ ​ត្រូ​វ​ធ្វើ​យ៉ា​ង​ដូ​ច​ម្តេ​ច​?​​តើ​ប្រជាកសិករ​ខ្មែរ​បន្សាំ​ខ្លួន​យ៉ាងដូចម្តេច​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ?តើ​ការមិន​ឲ្យ​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង នៅក្នុង​ម៉ោង​មាស​របស់​ទូរទស្សន៍​អាច​ចូលរួម​កាត់បន្ថយ​ការសេព​គ្រឿង​ស្រវឹង​កម្រិតណា?