សាលា​រាជធានី​ ស្នើ​ឲ្យម្ចាស់​​រថយន្ត​​​​រក្សា​ថ្លៃឈ្នួលពេល​ភ្ជុំបិណ្ឌ

សាលា​រាជធានី​ភ្នំពេញ បានចេញ​សេចក្តីជូនដំណឹង​មួយ​ដោយ​អំពាវនាវ​ឲ្យ​ម្ចាស់​រថយន្ត​ដែល​ប្រកប​អាជីវកម្ម​ដឹកជញ្ជូន​អ្នកដំណើរ​ទៅមក​ភ្នំពេញ​តាម​បណ្តា​ខេត្ត​នានា​ទាំងអស់​កុំ​ដំឡើងថ្លៃ​ឈ្នួល​រថយន្ត​ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ។

ដូច​រាល់​ឆ្នាំ​ដែរ សាលា​រាជធានី​ភ្នំពេញ ស្នើ​ឲ្យ​ម្ចាស់​រថយន្ត​ទាំងអស់ កុំ​ដំឡើងថ្លៃ​រថយន្ត​ក្នុងពេល​ពិធីបុណ្យ​ភ្ជុំបិណ្ឌ។ បើតាម​សេចក្តីជូនដំណឹង​របស់​សាលា​រាជធានី ប្រជាពលរដ្ឋ​ជាពិសេស​កម្មករ កម្មការិនី​តែងតែ​ត្អូញត្អែរ និង​ថ្នាំងថ្នាក់​ចំពោះ​ការដំឡើង​ថ្លៃឈ្នួល​រថយន្ត​ថ្លៃ​ហួសហេតុ​នៅ​រៀងរាល់​ឱកាស​ពិធីបុណ្យ​ប្រពៃណីជាតិ ដែល​ពួកគេ​សម្រុក​ទៅ​ស្រុកកំណើត។ ការដំឡើងថ្លៃ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មួយចំនួន​សុខចិត្ត​ជិះ​ប្រជ្រៀត​គ្នា​លើស​ចំណុះ ឬ​ជិះ​លើដំបូល​រថយន្ត ដែល​ងាយ​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ជាយថាហេតុ​ពេលធ្វើ​ដំណើរ។

សាលា​រាជធានី​ភ្នំពេញ បាន​បញ្ជាក់ថា ការស្នើ​ឲ្យ​រក្សា​ថ្លៃ​រថយន្ត​នេះ ក៏​ដើម្បី​សម្រួល​ដល់​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ និង​បញ្ចៀស​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បណ្តាលមកពី​ការផ្ទុក​លើស​ចំណុះ​ផងដែរ៕

​ប្រ​ឡ​ង​បា​ន​និ​ទ្ទេ​ស «​A»​ ​ត្រូ​វ​ធ្វើ​យ៉ា​ង​ដូ​ច​ម្តេ​ច​?​​តើ​ប្រជាកសិករ​ខ្មែរ​បន្សាំ​ខ្លួន​យ៉ាងដូចម្តេច​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ?តើ​ការមិន​ឲ្យ​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង នៅក្នុង​ម៉ោង​មាស​របស់​ទូរទស្សន៍​អាច​ចូលរួម​កាត់បន្ថយ​ការសេព​គ្រឿង​ស្រវឹង​កម្រិតណា?