កម្មវិធី​ជួយ​វះកាត់​មាត់ឆែបមិនគិតថ្លៃ​

ដោយ​មានការ​ជួយ​គាំទ្រ​របស់​ក្រសួងសុខាភិបាល និង​សប្បុរសជន​អង្គការ​ស្នាមញញឹម​កម្ពុជា នឹង​មាន​បេស​កម្ម​ចុះ​ជួយ​វះកាត់ ឆែប​​មាត់ ឆែប​ក្រអូម​ ជូន​ដល់​ប្រជាពលរដ្ឋ ដោយ​ឥត​បង់ប្រាក់​ចំនួន​១០០​នាក់ ចាប់ពី​ថ្ងៃ​ទី​២៤ ដល់​ថ្ងៃ​ទី​២៨ តុលា ២០១៥ ខាង​មុខ​នេះ ។

ចាប់តាំងពី​ឆ្នាំ​២០០២​មក អង្គការ​ស្នាមញញឹម​កម្ពុជា​បាន​ចុះ​ជួយវះកាត់ កុមារ​សរុប​ចំនួន​៣៧៥៩​នាក់ ទូ​ទាំង​ប្រទេស​កម្ពុជា ដែល​កុមារ​ទាំងនោះ បាន​ទទួល​រង​នូវ​ពិការ​ភាព​មុខមាត់ ឆែបមាត់ ឆែប​ក្រអូម និង​រលាក ក៏​ដូច​ជា​ការ​ចូលរួម​ចំណែក​លើកកម្ពស់​សុខុ​មាលភាព​ជូន​ប្រជាពលរដ្ឋ​ទូ​ទាំង​ប្រទេស ស្រប​តាម​គោលនយោបាយ​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ។

កម្មវិធី​វះកាត់​ឆែបមាត់ ឆែប​ក្រអូម ពិការ​ភាព​មុខមាត់ និង​រលាក​របស់​អង្គការ​ស្នាមញញឹម​កម្ពុជា គឺ​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ចាប់ពី​ថ្ងៃ​ទី​២៤ ដល់​ថ្ងៃ​ទី​២៨ តុលា ២០១៥ ។