គូស្នេហ៍​យក​រថយន្ត​ក្រុង​ធ្វើ​ជា​រថយន្ត​អាពាហ៍ពិពាហ៍ ផ្អើល​អស់​អ្នក​ដំណើរ

គូស្នេហ៍​យក​រថយន្ត​ក្រុង​ធ្វើ​ជា​រថយន្ត​អាពាហ៍ពិពាហ៍ ផ្អើល​អស់​អ្នក​ដំណើរ

គូស្នេហ៍​មួយ​គូ​នៅ​ប្រទេស​ចិន ​បាន​សម្រេច​យក​រថយន្ត​ក្រុង​មក​ធ្វើ​ជា​រថយន្ត​អាពាហ៍ពិពាហ៍​របស់​ខ្លួន ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង។ ​បុគ្គលិក​ហាង​លក់​ផ្កា​ស្រស់​​ជាច្រើន​នាក់​ បាន​ដុត​ដៃ​ដុត​ជើង ក្នុង​ការ​តុប​តែង​រថយន្ត​ក្រុង​ដ៏​ធំ​មួយ​គ្រឿង​នេះ​​ ឲ្យ​មើល​ទៅ​ដូច​ជា​រថយន្ត​អាពាហ៍ពិពាហ៍ កាល​ពី​ថ្ងៃ​ទី ៤​តុលា កន្លង​ទៅ។ ​

 

គូស្នេហ៍​យក​រថយន្ត​ក្រុង​ធ្វើ​ជា​រថយន្ត​អាពាហ៍ពិពាហ៍ ផ្អើល​អស់​អ្នក​ដំណើរ

 

រថយន្តក្រុង​តែ​មួយ​នេះ ធ្វើ​ឲ្យ​កូន​កំលោះ និង​កូន​ក្រមុំ មិន​ចាំ​បាច់​​ត្រូវ​ជួល​រថយន្ត​ផ្សេង​ទៀត សម្រាប់​ដឹក​​បងប្អូន និង​មិត្តភ័ក្ដិ​ឡើយ។ បើ​យោង​ទៅ​តាម​ម្ចាស់​ហាង​លក់​ផ្កា​ម្នាក់​ ​បាន​ឲ្យ​ដឹងថា ​​ផ្កា​ទាំង​អស់​មាន​តម្លៃ​ត្រឹម​តែ ៩៤៤ដុល្លារ​អាមេរិក​ប៉ុណ្ណោះ ​សម្រាប់​តុប​តែង​រថយន្ត ជាមួយ​ប៉េង​ប៉ោង​មួយ​ចំនួន​ទៀត។

 

ចំណែក​កូន​កំលោះវិញ​បាន​​ប្រាប់​​ថា មូល​ហេតុ​ដែល​ពួកគេ​ជ្រើស​យក​រថយន្ត​ដ៏​ធំ​នេះ ដោយ​សារ​វា​មាន​តម្លៃ​មិន​ថ្លៃ​ដូច​រថយន្ត​ទំនើប BMW និង Mercedes ទេ ថែម​ទាំង​មាន​មិត្ត​ភ័ក្តិ និង​បងប្អូន​​អាច​ជិះ​ជុំ​វិញ​បាន​ទៀត​ផង ហើយ​ក្ដី​រំភើប​រីក​រាយ និង​សុភមង្គល​ក៏​បាន​កើត​មាន​ក្នុង​រថយន្ត​ដែរ។ ក្រៅ​ពី​ប្រែ​ក្លាយ​រថយន្ត​ក្រុង ជា​រថយន្ត​អាពាហ៍ពិពាហ៍​​ដ៏​ប្លែក​ភ្នែក​នេះ វា​ក៏​បាន​បញ្ចេញ​ចោល​នូវ​សារធាតុ​កាបូន​កម្រិត​ទាប​ផង​ដែរ។

 

ការ​តុប​តែង​ ឬ​យក​​រថយន្ត​​ប្លែក​ៗ​ដង្ហែ​កូន​ក្រមុំ​ គេ​តែង​សង្កេត​ឃើញ​ជា​ញឹក​ញយ​ក្នុង​ប្រទេស​ចិន​ ដូច​ជា​គូស្នេហ៍​មាន​ទ្រព្យ ឬ​ជា​អ្នក​លក់​រថយន្ត ពួកគេ​តែង​បញ្ចេញ​រថយន្ត​ទាំង​នោះ​ពី​ហាង ដើម្បី​ទៅ​ទទួល​កូន​ក្រមុំ​មាន Mercedes, Hammer, BMW, ​អេស្កាវេទ័រ និង​រថយន្ត​ដឹក​ដី​ធំ​ៗ​ជាដើម។ តែ​ទោះ​ជា​យ៉ាងណាក្ដី​ សម្ភារៈ​ទំនើប​ៗ​ និង​ប្លែក​ៗ​ទាំង​នេះ​មិន​ប្រាកដ​ថា​​ធ្វើ​ឲ្យ​គូស្នេហ៍​​​រស់​នៅ​​មាន​សុភមង្គល​ឡើយ៕

 

គូស្នេហ៍​យក​រថយន្ត​ក្រុង​ធ្វើ​ជា​រថយន្ត​អាពាហ៍ពិពាហ៍ ផ្អើល​អស់​អ្នក​ដំណើរ
 

គូស្នេហ៍​យក​រថយន្ត​ក្រុង​ធ្វើ​ជា​រថយន្ត​អាពាហ៍ពិពាហ៍ ផ្អើល​អស់​អ្នក​ដំណើរ
 

គូស្នេហ៍​យក​រថយន្ត​ក្រុង​ធ្វើ​ជា​រថយន្ត​អាពាហ៍ពិពាហ៍ ផ្អើល​អស់​អ្នក​ដំណើរ
 

គូស្នេហ៍​យក​រថយន្ត​ក្រុង​ធ្វើ​ជា​រថយន្ត​អាពាហ៍ពិពាហ៍ ផ្អើល​អស់​អ្នក​ដំណើរ
 

ចុច​អាន៖ ជីវិត​អាពាហ៍ពិពាហ៍​តារា​កូរ៉េ​ទាំង​៥​គូ ដែល​មាន​សុភមង្គល​ជាង​គេ​​

 

 

ប្រែ​សម្រួល៖​ឡេង ភារុណ
ប្រភព៖ People.cn