ប្រជាជន​អាមេរិក​ភាគ​ច្រើន​សន្សំ​​តិច​ជាង​១​ពាន់​ដុល្លារ​ ឯ​១​ក្នុង​ចំណោម​៥​​គ្មាន​​សោះ​


ប្រជាជន​អាមេរិក​ភាគ​ច្រើន​សន្សំ​​តិច​ជាង​១​ពាន់​ដុល្លារ​ ឯ​១​ក្នុង​ចំណោម​៥​​គ្មាន​​សោះ​

​ប្រជាជន​អាមេរិក​​ប្រហែល​៦២​ភាគ​រយ​​​​​​​​មាន​​​ប្រាក់​​សន្សំ​តិច​ជាង​១​ពាន់​ដុល្លារ​ក្នុង​គណនី​ធនាគារ​របស់​ពួក​គេ​ ហើយ​​២១​ភាគ​រយ​​​គឺ​ពុំ​មាន​គណនី​សន្សំ​តែ​ម្ដង។ ​នេះ​បើ​តាម​​ការ​ស្រាវជ្រាវ​​ថ្មី​មួយ។

 

ប្រជាជន​អាមេរិក​ភាគ​ច្រើន​សន្សំ​​តិច​ជាង​១​ពាន់​ដុល្លារ​ ឯ​១​ក្នុង​ចំណោម​៥​​គ្មាន​​សោះ​

ការ​ស្រាវជ្រាវ​ខាង​លើ​ធ្វើ​​ឡើង​ដោយ​​​​វិប​សាយ​ Go Banking Rates លើ​យុវវ័យ​អាមេរិក​​ចំនួន​៥០០៦​នាក់​កាល​ពី​​ខែ​កញ្ញា​កន្លង​ទៅ។ លទ្ធ​ផល​បង្ហាញ​ថា​២​ភាគ​៣​​នៃ​ចំនួន​​​​យុវវ័យ​ទាំង​នោះ​គឺ​​​​​មាន​ការ​សន្សំ​​ត្រឹម​១​ពាន់​ដុល្លារ ​ឬ​តិច​​និង​តិច​ជាង​នោះ​ច្រើន។ នេះ​ជា​មូល​ហេតុ​ដែល​​យុវវ័យ​អាមេរិក​ច្រើន​​​ពុំ​មាន​ប្រាក់​ចាយ​ ដោយ​ពឹង​ផ្អែក​លើ​គ្រួសារ​និង​បង​ប្អូន។

 

“វា​ជា​ក្ដី​បារម្ភ​មួយ​​​ដែល​អត្រា​ចំនួន​ប្រជាពលរដ្ឋ​អាមេរិក​មាន​ការ​​សន្សំ​តិច។ ពួក​គេ​មិន​​មាន​សាច់​ប្រាក់​ទេ​ក្នុង​ករណី​បន្ទាន់​ភ្លាម​ៗ​​​​ណា​មួយ ហើយ​នឹង​រង់ចាំ​តែ​ពឹង​លើ​ការ​ខ្ចី​បុល ​ពឹង​លើ​មិត្តភ័ក្ដិ​ ​​ពឹង​លើ​គ្រួសារ​ប៉ុណ្ណោះ” ។ នេះ​បើ​តាម​​លោក ​Cameron Huddleston ​អ្នក​វិភាគ​ហិរញ្ញ​វត្ថុ​​​នៃ​វិបសាយ​ខាង​លើ​​បាន​លើក​ឡើង។

ប្រជាជន​អាមេរិក​ភាគ​ច្រើន​សន្សំ​​តិច​ជាង​១​ពាន់​ដុល្លារ​ ឯ​១​ក្នុង​ចំណោម​៥​​គ្មាន​​សោះ​
ការ​ស្ទាប​ស្ទង់​ខាង​លើ​​​នេះ​​បាន​បញ្ជាក់​​កាន់​តែ​ច្បាស់​ ​ក្រោយ​ការ​ស្រាវជ្រាវ​លើ​មនុស្ស​​១​ពាន់​នាក់​ទៀត​ បាន​ធ្វើ​ឡើង​ដោយ​វិប​សាយ​ Bankrate។ លទ្ធផល​​ស្រាវ​ជ្រាវ​បង្ហាញ​​ស្រដៀង​នឹង​ការ​ស្ទង់​មតិ​ខាង​លើ​ដែរ។ ក្នុង​ករណី​បន្ទាន់​​ផ្សេង​ៗ​​ ២៦​ភាគ​រយ​​បាន​និយាយ​ថា​​​ពួក​គេ​នឹង​​កាត់​បន្ថយ​ចំណាយ​ផ្សេងៗ​ ១៦​ភាគ​រយ​​​ទៅ​ខ្ចី​​មិត្ត​ភក្តិ​ ក្រុម​គ្រួសារ​​ និង​១២​ភាគ​រយ​ទៅ​ខ្ចី​ពី​ធនាគារ។ នេះ​ជា​ហេតុ​​​គួរ​ឲ្យ​បារម្ភ​​​​ចំពោះ​ទំនោរ​សន្សំ​តិច​របស់​ប្រជាជន​អាមេរិក ​​និង​ពុំ​មាន​ប្រាក់​គ្រប់​គ្រាន់​ក្នុង​គណនី​សន្សំ​សម្រាប់​ពេល​អាសន្ន​ណា​មួយ​កើត​ឡើង៕

 

ចុចអាន៖ តម្លៃ​មាស​ធ្លាក់​ចុះទាបបំផុត​​ ​ប្រជាជន​ចិន​សម្រុក​ទិញ​ទុក​

ចុចអាន៖ ម៉ាស៊ីន​បូម​ធូលី​ស្រោប​មាស​សម្រាប់​សេដ្ឋី ​​ដាក់​លក់​​​​​១លានដុល្លារ
ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ marketwatch, rt​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​