XiaomingនិងAngelababy ទឹក​ភ្នែក​ទាំង​ពីរ​នាក់​ក្នុង​ថ្ងៃ​មង្គលការ

រូបភាព Huang Xiaoming និង Angela Baby ទប់​ទឹក​ភ្នែក​មិន​ជាប់​បាន​ធ្វើ​ឲ្យ ភ្ញៀវ​កិត្តិយស​ដែល​បាន​​ចូល​រួម​នៅ​ទី​នោះ​ក៏​មាន​​អារម្មណ៍​ក្ដុក​ក្ដួល​មិន​ចាញ់​តួឯក​ទាំង​ពីរ​ដែរ។

XiaomingនិងAngelababy ទឹក​ភ្នែក​ទាំង​ពីរ​នាក់​ក្នុង​ថ្ងៃ​មង្គលការ

ពិធី​អាពាហ៍ពិពាហ៍​របស់ Huang Xiaoming និង Angelababy អាច​និយាយ​បាន​ថា​ជា​ព្រឹត្តិការណ៍​ធំ​មួយ​​ក្នុង​វិស័យ​សិល្បៈ​របស់​អាស៊ី ចាប់​ពី​ដើម​ឆ្នាំ​មក​ដល់​ឥលូវ​។

គ្រប់​គេហទំព័រ​តូច​ធំ​របស់​ប្រទេស​ចិន និង​បណ្ដា​ប្រទេស​ផ្សេង​ទៀត​បាន​ចុះ​ផ្សាយ​ពី​មង្គល​ការ​នេះ​យ៉ាង​ព្រោង​ព្រាត​។ ពី​ភ្ញៀវ​អញ្ជើញ​មក​ចូល​រួម រហូត​ដល់​ទីតាំង​ប្រារព្ធ​ពិធី​ស្អាត​ដូច​ឋាន​សួគ៌​ សំលៀក​បំពាក់​មាន​តម្លៃ​របស់​កូន​កំលោះ​កូន​ក្រមុំ សុទ្ធ​តែ​បាន​អ្នក​គាំទ្រ​ចាប់​អារម្មណ៍​ទាំង​អស់។ ស្រប​ជាមួយ​នឹង​ទិដ្ឋភាព​ទាំង​នេះ​ក៏​មាន​រូប​ភាព​មួយ​ដែល​ធ្វើ​ឲ្យ​សក្ខី​ភាព​ដែល​មាន​មុខ​នៅ​ទី​នោះ​ស្ទើរ​ទប់​ទឹក​ភ្នែក​មិន​បាន។ នោះ​គឺ​កាលៈទេសៈ​ដែល Huang Xiaoming និង Angelababy ស្រក់​ទឹក​ភ្នែក​ក្នុង​ថ្ងៃ​មង្គល​ការ​របស់​ពួក​គេ។

វេលា​ម៉ោង ១៩និង​២២នាទី ឪពុក​របស់ Baby ដឹក​ដៃ​កូន​ស្រី​លើ​កម្រាល​ព្រំ​ក្រហម​ដើរ​ឆ្ពោះ​ទៅ​កាន់ កូន​កំលោះ។ មនុស្ស​គ្រប់​គ្នា​មិន​បញ្ចេញ​សំឡេង​សូម្បី​បន្តិច​​ពេល​រង់​ចាំ Huang Xiaoming មក​ចាប់​ដៃ Baby ឈាន​ជើង​ដើរ​ឡើង​លើ​ឆាក។

XiaomingនិងAngelababy ទឹក​ភ្នែក​ទាំង​ពីរ​នាក់​ក្នុង​ថ្ងៃ​មង្គលការ

វេលា​ម៉ោង ១៩និង​៣២ នាទី Huang Xiaoming សួរ​ទៅ​កាន់ Angela ថា “អូន​ព្រម​នៅ​ក្បែរ​បង​អស់​មួយ​ជីវិត​ដែរ​ទេ?” Angela បាន​ឆ្លើយ​មក​វិញ​ថា “អូន​យល់​ព្រម”។ បន្ទាប់​ពី​នោះ កូនកំលោះ​បាន​​និយាយ​ទៅ​កាន់​កូន​ក្រមុំ​ថា “ថ្ងៃ​នេះ​បង​ពិត​ជា​រំភើប​ខ្លាំង​ណាស់​សម្រាប់​បង។ បង​មិន​ដែល​បាន​ធ្វើ​ល្អ​ដល់​ថ្នាក់​នេះ​ចំពោះ​មនុស្ស​ស្រី​ណា​ផ្សេង​ទេ។ បង​ចង់​យក​ពិភព​លោក​ទាំង​មូល​មក​ជូន​អូន អ្វី​ដែល​អូន​ចូល​ចិត្ត​បង​ក៏​ចូល​ចិត្ត​ដែរ។ បើ​ទោះ​ជា​អូន​អាយុ ៧០ ឬ ៨០​ឆ្នាំ ជ្រុះ​អស់​ធ្មេញ​​ក៏​អូន​នៅ​តែ​ជា​ព្រះនាង​តូច​របស់​បង​ដែរ។ អូន​តែង​តែ​សួរ​ថា ពេល​អូន​ចាស់​ទៅ​នឹង​ទៅ​ជា​យ៉ាង​ម៉េច។ បង​គ្រាន់​តែ​និយាយ​បាន​ថា បង​ថ្នម​អូន​រហូត​ដល់​ខូច​អស់​ហើយ។ ធ្វើ​បែប​នេះ​ទើប​គ្មាន​អ្នក​ណា​ដណ្ដើម​អូន​ពី​បង​បាន។

XiaomingនិងAngelababy ទឹក​ភ្នែក​ទាំង​ពីរ​នាក់​ក្នុង​ថ្ងៃ​មង្គលការ

XiaomingនិងAngelababy ទឹក​ភ្នែក​ទាំង​ពីរ​នាក់​ក្នុង​ថ្ងៃ​មង្គលការ

XiaomingនិងAngelababy ទឹក​ភ្នែក​ទាំង​ពីរ​នាក់​ក្នុង​ថ្ងៃ​មង្គលការ

  XiaomingនិងAngelababy ទឹក​ភ្នែក​ទាំង​ពីរ​នាក់​ក្នុង​ថ្ងៃ​មង្គលការ

Baby បាន​និយាយ​ទៅ​វិញ​ថា “ទៅ​ថ្ងៃ​អនាគត ទោះ​បី​ជា​បង​សប្បាយ​ឬ​កើត​ទុក្ខ​ អូន​នឹង​នៅ​ក្បែរ​បង ផ្ដល់​ឲ្យ​បង​គ្រួសារ​មួយ នោះ​ជា​ក្ដី​សុបិន​របស់​អូន។ សង្ឃឹម​ថា​ពេល​ចាស់​ទៅ​អាច​បាន​ឮ​សំឡេង​របស់​បង។ មួយ​ជីវិត​នេះ​បាន​នៅ​ក្បែរ​បង​ជា​រឿង​ត្រឹម​ត្រូវ ជា​សុភមង្គល”។

ម៉ោង ១៩និង៤៤ នាទី កូន​កំលោះ​កូន​ក្រមុំ​ហៅ​ឈ្មោះ​អ្នក​កំដរ​ទាំង​អស់​ឲ្យ​ចេញ​មក​ចាប់​ផ្កា​មង្គល។ Li Bing Bing ជា​អ្នក​ចេញ​មុខ​មក​មុន​គេ។ Bing Bing ចង់​និង​ពិធី​ករ ចង់​ឲ្យ Shu Qi និង Chi Ling Lin ត្រូវ​តែ​ចេញ​មក​ចាំ​ទទួល​ផ្កា​ដែរ ហើយ​នៅ​ទី​បញ្ចប់ Chi Ling Lin ជា​អ្នក​ទទួល​បាន​ផ្កា​ពរ​នេះ។

ម៉ោង ១៩​និង​៥៣ នាទី​ ពិធី​មង្គល​ការ​បាន​បញ្ចប់​ទៅ​ដោយ​ស្នាម​ញញឹម​នៃ​សុភមង្គល​របស់​ប្ដី​ប្រពន្ធ​មួយ​គូ​នេះ។ Huang Xiaoming, Angela Baby និង​ភ្ញៀវ​កិត្តិយស​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​កាន់​កន្លែង​សន្និសីទ​កាសែត៕

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖ ahmike