​សាកលវិទ្យាល័យ ឯកទេស​នៃ​កម្ពុជា ពង្រឹងគុណភាព​បង្រៀន និង​ស្រាវជ្រាវ​របស់​សាស្ត្រាចារ្យ​

ភ្នំពេញ: សាកលវិទ្យាល័យ​ឯកទេស​នៃ​កម្ពុជា បានដាក់​ចេញ​នូវ ទិសដៅ​អភិវឌ្ឍ​គុណភាព​បង្រៀន និងស្រាវជ្រាវ​របស់​សាស្ត្រាចារ្យ តាមរយៈ​កិច្ចប្រជុំ សាស្ត្រាចារ្យ​របស់ខ្លួន កាលពី​ព្រឹក​ថ្ងៃទី​៩ ខែតុលា ឆ្នាំ​២០១៥ ។

​នៅក្នុង​ពិធី​សំណេះសំណាល​ជាមួយ​សាស្ត្រាចារ្យ លោក ស្តើង សុខុម សាកលវិទ្យាធិការ នៃ​សាកលវិទ្យាល័យ ឯកទេស​នៃ​កម្ពុជា បាន​គូសបញ្ជាក់ថា ទស្សនវិជ្ជា​របស់ សាកលវិទ្យាល័យ ឯកទេស​នៃ​កម្ពុជា ចំពោះ​ការធានា​គុណភាព បណ្តុះបណ្តាល គឺ​ត្រូវ​ចាប់ផ្តើម​ពី ការធានា​គុណភាព ចំពោះ​ដំណាក់​កាលបី នៃ​យន្តការ​បណ្តុះបណ្តាល​គឺៈ ១-​ការជ្រើសរើស​ធាតុ​ចូល Inputs ដែលមាន​គុណភាព (​រួមមាន​ការជ្រើសរើស​បាន និស្សិត​មាន​សមត្ថភាព និង​វិន័យ សាស្ត្រាចារ្យ បុគ្គលិក​សិក្សា ដែលមាន​គុណវុឌ្ឍិ​ខ្ពស់ សម្ភារៈ​រូបវន្ត និង​បរិក្ខារ​សិក្សា​សមស្រប​) ។ ២-​គុណភាព​នៃ​ការគ្រប់គ្រង ដំណើរការ​បណ្តុះបណ្តាល (Quality of Training Management) ដែល​ផ្តើមចេញពី ប្រសិទ្ធភាព និង​ភាពស៊ីសង្វាក់​គ្នា នៃ​បណ្តា​តួអង្គ Inputs ទាំងអស់ ក្នុង​បេសកកម្ម ឆ្ពោះទៅ​សម្រេច​គោលដៅ​រួម នៃ​ការបណ្តុះបណ្តាល ដែលមាន​គុណភាព និង ៣-​ការតម្រង់ទិស និង​បំពេញបន្ថែម ដល់​និស្សិត ដែល​ទើបបាន​បញ្ចប់​ការសិក្សា នូវ​គុណវុឌ្ឍិ​សមស្រប ដោយ​ត្រូវ​បន្ថែម​ពីលើ សមត្ថភាព​វិជ្ជាជីវៈ នូវ​បុគ្គលិក លក្ខណៈសម្បត្តិ ដែល​សក្តិសម​បំផុត សម្រាប់​ការងារ និង មុខរបរ​នីមួយៗ​។​

​សាកលវិទ្យាល័យ បានដាក់​ចេញ​នូវ​ទិសដៅ​អភិវឌ្ឍ គុណភាព​បង្រៀន និង​ស្រាវជ្រាវ​របស់​សាស្ត្រាចារ្យ ដែលជា​ផ្នែក​មួយ​ដ៏​សំខាន់ នៃ​យន្ត​ការធានា​គុណភាព ដោយ អង្គប្រជុំ បានដាក់​ចេញ​នូវ​ឯកសារ បន្ថែមចំនួន​បី សម្រាប់​សាស្ត្រាចារ្យ​ប្រតិបត្តិ​គឺៈ ១-​អនុក្រឹត្យ​លេខ ១២៦ អនក្រ​.​បក ស្តីពី​ក្រមសីលធម៌​វិជ្ជាជីវៈ​គ្រូបង្រៀន​, ២-​បទបញ្ជាផ្ទៃក្នុង​សំខាន់ៗ​សម្រាប់​សាស្ត្រាចារ្យ និង ៣-​សេចក្តីណែនាំ​សំខាន់ៗ ស្តីពី ការអភិវឌ្ឍ​គុណភាព​បង្រៀន និង​ស្រាវជ្រាវ​របស់​សាស្ត្រាចារ្យ​។     ​    ​    ​

​គួរបញ្ជាក់​ផងដែរ​ថា ក្នុងចំណោម​សាកលវិទ្យាល័យ​ធំៗ CUS មាន​ថ្លៃ​សិក្សា​សមរម្យ​ជាងគេ និង​មានការ​បណ្តុះបណ្តាល ធនធានមនុស្ស​ឲ្យ​មាន ១- គុណភាព មានន័យថា ការបង្រៀន ការរៀន ការអនុវត្ត កា​ស្រាវជ្រាវ និង​សេវាកម្ម​គ្រប់​ប្រភេទ ប្រកបដោយ​គុណភាព​ខ្ពស់​, ២-​សមត្ថភាព​វិជ្ជាជីវៈ បណ្តុះបណ្តាល ឲ្យ​មានចំណេះដឹង និង​ចំណេះធ្វើ​ពិតប្រាកដ​, ៣-​បុគ្គលិកលក្ខណៈ​សម្បត្តិ​ល្អ គឺ​បណ្តុះបណ្តាល ឲ្យ​មាន​ចរិយា​សម្បត្តិ រូបសម្បត្តិ ភាព​សកម្ម​ក្នុង​ការងារ និង​សិល្បៈ នៃ​ការរស់នៅ​ល្អ​។ ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សាកលវិទ្យាល័យ ឯកទេស នៃ​កម្ពុជា CUS មាន ការរីកចម្រើន​យ៉ាងខ្លាំង ដោយមាន​សាខា និង​ទីតាំង​ទាំងអស់​ចំនួន​៩ និង​មាន​កំណើន​និស្សិត​ដល់​ជិត ពីរម៉ឺន​នាក់ កំពុង​សិក្សា ក្នុង​ឆ្នាំ​សិក្សា ២០១៥-២០១៦​នេះ​។​

​សាកលវិទ្យាល័យ ឯកទេស នៃ​កម្ពុជា បានធ្វើ​កិច្ចសហប្រតិបត្តិការ និង​ចុះ​អនុស្សរណៈ​យោគយល់ (MOU) ជាមួយ​ស្ថាប័ន ក្រុមហ៊ុន អង្គការ​ជិត ៥០០ ដើម្បី​បង្ករ​លក្ខណៈ​ឲ្យ​និស្សិត ចុះ​កម្មសិក្សា  ហាត់​ការ  រក​ការងារ​ធ្វើការ បង្កើត​មុខរបរ​របស់​និស្សិត ក្រោយ​បញ្ចប់​កា​សិក្សា​របស់ខ្លួន​៕V/S

​សាកលវិទ្យាល័យ ឯកទេស​នៃ​កម្ពុជា ពង្រឹងគុណភាព​បង្រៀន និង​ស្រាវជ្រាវ​របស់​សាស្ត្រាចារ្យ​

​សាកលវិទ្យាល័យ ឯកទេស​នៃ​កម្ពុជា ពង្រឹងគុណភាព​បង្រៀន និង​ស្រាវជ្រាវ​របស់​សាស្ត្រាចារ្យ​

​សាកលវិទ្យាល័យ ឯកទេស​នៃ​កម្ពុជា ពង្រឹងគុណភាព​បង្រៀន និង​ស្រាវជ្រាវ​របស់​សាស្ត្រាចារ្យ​

​សាកលវិទ្យាល័យ ឯកទេស​នៃ​កម្ពុជា ពង្រឹងគុណភាព​បង្រៀន និង​ស្រាវជ្រាវ​របស់​សាស្ត្រាចារ្យ​