អគ្គិភ័យ​លេប​ត្របាក់​ផ្ទះ អស់​៤​ខ្នង ទាំង​កណ្តាលអធ្រាត្រ​

ភ្នំពេញ: អគ្គិភ័យ​លេប​ត្របាក់​ផ្ទះ អស់​៤​ខ្នង ទាំង​កណ្ដាលអធ្រាត្រ នៅ​ខាងក្រោយ​កាហ្វេ JAVA កាលពី​រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​៩ ខែតុលា ឆ្នាំ​២០១៥ ស្ថិតនៅ​ផ្លូវ​ព្រះសីហនុ នៅ​ប្លុក​ផ្ទះ​លេខ​៥៦ E០ ភូមិ​៤ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។​

​ម្ចាស់ផ្ទះ​រងគ្រោះ ទី​១.​ឈ្មោះ ជួន សុ​ខំ ភេទ​ស្រី អាយុ ៥៦ ឆ្នាំ មុខរបរ អនុប្រធាន​ភូមិ ។ ទី​២.​ឈ្មោះ ម៉ូ ឡេស​ន ភេទ​ស្រី អាយុ​២៩​ឆ្នាំ ម្ចាស់ផ្ទះ លេខ 56E1, ទី​៣.​ឈ្មោះ ផេង សុ​ភុល អាយុ ៥២​ឆ្នាំ និង​ទី​៤.​ឈ្មោះ ចាន់ សុផាត ភេទ​ប្រុស​អាយុ ៦៣​ឆ្នាំ​។​

​ផ្ទះ​ដែល​ត្រូវ​អគ្គិភ័យ​ឆាបឆេះ សាងសង់អំពី​ថ្ម​បេតុង ប្រក់​ក្បឿង មាន​ទំហំ​៤​គុណ​និង​១៦​ម៉ែត្រ ត្រូវបាន​អគ្គិភ័យ​ឆាបឆេះ ទាំងស្រុង បូក​រួមទាំង​ទ្រព្យសម្បត្តិ​ផងដែរ​។

​ក្រោយពី​មាន​ហេតុការណ៍​នេះ បាន​កើតឡើង​ភ្លាម គេ​បានឃើញ​រថយន្ត​ពន្លត់​អគ្គិភ័យ ក្រោម​ការបញ្ជា​ផ្ទា​ល់ពី​សំណាក់ លោក ជួន សុវណ្ណ អគ្គ​ស្នងការរង និង​ជា​ស្នងការ​នគរបាល រាជធានី​ភ្នំពេញ ក្រុមការងារ បាន​ប្រើប្រាស់​រថយន្ត ២៤ គ្រឿង ស្មើនឹង ១៣៦ ម៉ែត្រគូប​។ ក្នុងនោះ រថយន្ត​ជំនួយ​មកពី​ក្រុមហ៊ុន OCIC ចំនួន​ពីរ​គ្រឿង ប្រើប្រាស់​ទឹក​អស់ ចំនួន​២​ឡាន ស្នើ​នឹង​១៤​ម៉ែត្រគូប​។ រថយន្ត​មកពី​ក្រុមហ៊ុនស្រា​បៀ​រកម្ពុជា ចំនួន​១​គ្រឿង ប្រើប្រាស់​ទឹក​អស់ ចំនួន​២​ជើង ស្មើនឹង​១២​ម៉ែត្រគូប​។ បន្ទាប់ពី​ក្រុមការងារ ធ្វើការ​យ៉ាង​ស្វិតស្វាញ​អគ្គិភ័យ​បាន​រលត់​ទាំងស្រុង នៅវេលា​ម៉ោង ១​និង ៤៥​នាទី យប់​ថ្ងៃ​ដដែល ហើយក៏​មិន​បណ្តាល ឲ្យ​ឆេះ​រាលដាល ដល់ផ្ទះ ដែល​នៅក្បែរ​នោះដែរ​។ ក្នុង​ហេតុការណ៍​នេះ មិន​បណ្តាល​ឲ្យ​អ្នកណាម្នាក់រងរបួស​ឡើយ​៕V/S

អគ្គិភ័យ​លេប​ត្របាក់​ផ្ទះ អស់​៤​ខ្នង ទាំង​កណ្តាលអធ្រាត្រ​

អគ្គិភ័យ​លេប​ត្របាក់​ផ្ទះ អស់​៤​ខ្នង ទាំង​កណ្តាលអធ្រាត្រ​

អគ្គិភ័យ​លេប​ត្របាក់​ផ្ទះ អស់​៤​ខ្នង ទាំង​កណ្តាលអធ្រាត្រ​