តើ Samsung Galaxy J3 នឹងមកដល់នាពេលខាងមុខ ជាមួយនឹងតម្លៃថ្មី សមរម្យ មែនទេ?

តើ Samsung Galaxy J3 នឹងមកដល់នាពេលខាងមុខ ជាមួយនឹងតម្លៃថ្មី សមរម្យ មែនទេ?

កាលពីខែមុនក្រុមហ៊ុន Samsung បានដាក់បង្ហាញនៅស្មាតហ្វូនថ្មីរបស់ខ្លួនគឺ Galaxy J2 នៅក្នុងប្រទេសឥណ្ឌា ហើយឥឡូវនេះក្រុមហ៊ុន Samsung បានរៀបចំរួចរាល់ហើយ នៅការដាក់បង្ហាញស្មាតហ្វូនសមាជិកថ្មីនៃត្រកូល J គឺ Galaxy J3 ។ Galaxy J3 មានលេខម៉ូដែល SM-J3109 មានទំហំធំជាង Galaxy J2 និងមានអត្ថប្រយោជន៍ច្រើនជាង Galaxy J2 ដែរ ជាក់ស្តែង Galaxy J3 ដែលនឹងចេញនាពេលខាងមុខនេះ មានអេក្រង់ទំហំ 5.0 អ៊ីង (720 x 1280 pixels) ដែលមានធំជាង ភាពភ្លឺច្បាស់ ម៉ត់ល្អជាង Galaxy J2 ដែល Galaxy J2 មានអេក្រង់តែ 4.7 អ៊ីង (540 x 960 pixels) ។ស្មាតហ្វូនថ្មីនេះទំនងមានកាមេរ៉ាក្រោយទំហំ 8 មេកាភិចសែល កាមេរ៉ាមុខមានទំហំ 5 មេកាភិចសែល រ៉េមទំហំ 1 ជីកាបៃ មេម៉ារីម៉ាស៊ីនទំហំ 8 ជីកាបៃ ហើយប្រើស៊ីភីយូប្រភេទ Quad-core 1.2 ជីកាហឺត និងឈីបប្រភេទ Qualcomm Snapdragon 410 ។ Galaxy J3 ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 5.1.1 ។

---------------------------------------

ដោយ: តុំ ផល្លាភិរម្យ
->->បើមានចម្ងល់ផ្សេងៗទាក់ទងនឹងការប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការ iOS សូមចុច Join ទៅក្នុង Group iOSPlus តើ Samsung Galaxy J3 នឹងមកដល់នាពេលខាងមុខ ជាមួយនឹងតម្លៃថ្មី សមរម្យ មែនទេ?
->->តាមដានជាមួយយើងខ្ញុំជារៀងរាល់ថ្ងៃ តាមរយៈទំព័រ Facebook Sovann2.com តើ Samsung Galaxy J3 នឹងមកដល់នាពេលខាងមុខ ជាមួយនឹងតម្លៃថ្មី សមរម្យ មែនទេ?

ចុះថ្ងៃទី 09 ខែតុលា ឆ្នាំ 2015 ម៉ោង 10:30 ព្រឹក

Sovann2 ព័ត៌មានទូរស័ព្ទអាប់ដេតជារៀងរាល់ថ្ងៃ

a