​៩​ខែ​ដើមឆ្នាំ​២០១៥​ភ្ញៀវទេសចរ​បរទេស​មក​កម្ពុជា​តាម​ច្រកទ្វារ​ប៉ោយប៉ែត​ថយចុះ​១២%

ខេត្តបន្ទាយមានជ័យ​៖​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តបន្ទាយមានជ័យ លោក ជង់ ឡឹម បាន​ថ្លែង​នៅក្នុង​ការផ្សព្វផ្សាយ​ទិវា​ទេសចរណ៍​ពិភពលោក​កាលពីពេល​ថ្មីៗ​នេះ​ថា ក្នុង​រយៈពេល​៩​ខែ​ដើមឆ្នាំ​២០១៥ នេះ ភ្ញៀវ​បរទេស​ចូលមក​ទស្សនា​ប្រទេស​កម្ពុជា តាម​ច្រកព្រំដែន​ប៉ោយប៉ែត មាន​ចំនួន ២៩៦.៧១៥ នាក់​។ ក្នុងនោះ​ភ្ញៀវ​ជនជាតិ​ថៃ​ច្រើនជាងគេ មាន​ជាង ៦ ម៉ឺន​នាក់ ជនជាតិ​រុស្ស៊ី​ជាង ៥​ម៉ឺន​នាក់ ក្រៅពីនោះ​គឺ ភ្ញៀវ​ជនជាតិ​ចិន អង់គ្លេស អាម៉េរិក ឥណ្ឌូណេស៊ី អាល្លឺម៉ង់ បារាំង កូរ៉េខាងត្បូង ជប៉ុន​។ ល​។ គឺ​បាន​ថយចុះ ១២,១៧% បើ​ធៀប​នឹង​ឆ្នាំមុន​។ 

​ប្រធាន​មន្ទីរ​រូបនេះ​បាន​បន្តថា ភ្ញៀវទេសចរ​ក្នុងស្រុក ដែល​បាន​ធ្វើដំណើរ​កម្សាន្ត​ក្នុង ពិធីបុណ្យ​ទាន​និង​ថ្ងៃ​សម្រាក​ពី​ការងារ​មាន​ចំនួន​ជាង ៣,៣ សែន​នាក់ គឺ​កើន​ជាង​១២​ភាគរយ​។ លោក ជង់ ឡឹម ក៏បាន​លើកឡើង​ពី​ការខិតខំ​កែលម្អ​កាន់​តែមាន​ភាពប្រសើរឡើង​ការយកចិត្ត ទុកដាក់​នៃ​សេវា​បម្រើភ្ញៀវ តាម​សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន អាហា​រដ្ឋា​ន ខារ៉ាអូខេ ក្លឹប​កម្សាន្ត ម៉ាស្សា និង ស្ប៉ា និង​រមណីយដ្ឋាន​ទេសចរណ៍​ប្រវត្តិសាស្ត្រ ធម្មជាតិ និង​កែច្នៃ និង​សហគមន៍​ទេសចរណ៍ និង​ការពង្រឹង​អនុវត្តន៍​គោលនយោបាយ​វិស័យ​ទេសចរណ៍​៕

​៩​ខែ​ដើមឆ្នាំ​២០១៥​ភ្ញៀវទេសចរ​បរទេស​មក​កម្ពុជា​តាម​ច្រកទ្វារ​ប៉ោយប៉ែត​ថយចុះ​១២%