តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ម្នាក់ទៀត​អាច​ប្រឈម​នឹង​ការចាប់ខ្លួន

​រាជធានី​ភ្នំពេញ​៖​យោងតាម​សេចក្តីបំភ្លឺ​របស់​អង្គភាព​ពត៌មាន​និង​ប្រតិកម្ម​រហ័ស​នៃ ទីស្តីការគណរដ្ឋមន្ត្រី​ចេញផ្សាយ​កាលពី​ម្សិលមិញ​ទាក់ទង​នឹង​លោក​អ៊ុំ​សំអាន តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀមរាប ដែល​បានផ្តល់​បទសម្ភាសន៍​ជាមួយ​វិទ្យុ​អាស៊ីសេរី កាលពី​ថ្ងៃទី​៧ ខែតុលា ឆ្នាំ​២០១៥ គ្រា​ដែល​តំណាងរាស្ត្រ​រូបនោះ​នៅតែ​បន្ត​ចិញ្ចឹម​នូវ​ឧបាយកល​ទុចរិត បំពុល​បរិ​កាស អំពី​បញ្ហា​អធិបតេយ្យ​ជាតិ និង​បូរណភាព​ទឹកដី តាមរយះ​នៃ​ការរកឃើញ​ផែនទី​ចំនួន​២០​ផ្ទាំង​ថែមទៀត នៅ​អង្គការសហប្រជាជាតិ ។  

​    ​ខ្លឹមសារ នៃ​សេចក្តីបំភ្លឺ​ខាងលើនេះ បាន​បញ្ជាក់ថា ចំពោះ​ការបន្ត​ឥតឈប់ឈរ​នូវ​ទង្វើ​ដ៏​គឃ្លើន​របស់លោក អ៊ុំ សំអាន ក្នុងការ​ញុះញង់​បង្ក​នូវ​អស្ថិរភាព​សង្គម អសន្តិសុខ និង​បំបែកបំបាក់​ការឯកភាព​ជាតិ តាមរយះ​ការបំពានច្បាប់​យ៉ាង​កំរោល​និង​ជាក់ស្តែង​នេះ រាជរដ្ឋាភិបាល​មាន​កាតព្វកិច្ច​ពិចារណា​យ៉ាង​ម៉ឹងម៉ាត់​នូវ​វិធានការ ផ្លូវច្បាប់ ដើម្បី​ការពារ​រដ្ឋធម្មនុញ្ញ ក៏ដូចជា​សេចក្តីសុខក្សេមក្សាន្ត​រប​ស់​ជាតិ និង​ប្រជាជន​កម្ពុជា​ទាំងមូល ។  

​     ក្រុមអ្នកវិភាគ​បាន​អះអាងថា ប្រសិនបើ​លោក អ៊ុំ សំអាន នៅតែ​បន្តសកម្មភាព​ទាក់ទង​នឹង​ផែនទី​ទៀត​នោះ តំណាងរាស្ត្រ​រូបនេះ​ប្រា​កត់​ជា​គេច​មិន​ផុតពី​សំណាញ់​ច្បាប់​នោះឡើយ ព្រោះ​បញ្ហា​ផែនទី​ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុជា​បិទ​បញ្ចប់​ជា​ស្ថាពរ បន្ទាប់ពី​មានការ​ផ្ទៀងផ្ទាត់​រវាង​ផែនទី​ដែល​រាជរដ្ឋាភិបាល បាន​នឹង​កំពុង​យក​ប្រើប្រាស់​ជា​ផ្លូវការ​និង​ផែនទី​របស់ អង្គការសហប្រជាជាតិ រួមទាំង​ផែនទី​សាធារណរដ្ឋ​បារាំង ដែល​មជ្ឈដ្ឋាន​ទូទៅ​ទាំង​ជាតិ និង​អន្តរជាតិ​បាន​អះអាងថា វា​គ្រប់គ្រាន់​សម្រាប់​ការអនុវត្ត​ជាក់ស្តែង​ក្នុងការ​បោះបង្គោល​ព្រំដែន រវាង​កម្ពុជា​-​វៀតណាម ៕

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ម្នាក់ទៀត​អាច​ប្រឈម​នឹង​ការចាប់ខ្លួន
តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ម្នាក់ទៀត​អាច​ប្រឈម​នឹង​ការចាប់ខ្លួន
តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ម្នាក់ទៀត​អាច​ប្រឈម​នឹង​ការចាប់ខ្លួន