ស្លាប់៦នាក់ រងរបួសធ្ងន់ស្រាល ២៦នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ ទូទាំងប្រទេសថ្ងៃទី៨ ខែតុលាម្សិលមិញ

ភ្នំពេញ៖ យ៉ាងហោចណាស់ មានមនុស្ស ៦នាក់បានស្លាប់ ២០នាក់រងរបួសធ្ងន់ និង៦នាក់ផ្សេងទៀត រងរបួស ស្រាល ក្នុងគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៥ ម្សិលមិញ នេះបើតាមការ ចុះផ្សាយ របស់គេហទំព័រ អគ្គស្នងការនគរបាលជាតិ។

ប្រភពព័ត៌ដដែល បានបញ្ជាក់ទៀតថា ក្នុងគ្រោះថ្នាក់ចរាចរណ៍ទាំង ១៦លើកនាថ្ងៃទី៨ ខែតុលាម្សិលមិញនេះ បានបង្កឲ្យខូចខាតយានយន្តសរុប ២៤គ្រឿង ក្នុងនោះមានម៉ូតូចំនួន ១៦គ្រឿង, រថយន្តធុនតូច ៦គ្រឿង,រថយន្ត ធុនធំ២គ្រឿងនិង អ្នកថ្មើរជើងម្នាក់ ហើយមូលហេតុដែល បណ្តាលឲ្យមានគ្រោះថ្នាក់រួមមាន ល្មើសល្បឿន ៨លើក, មិនប្រកាន់ស្តាំ ២លើក, ប្រជែងគ្រោះថ្នាក់៣លើក, និងស្រវឹង១លើក ក្នុងនោះអ្នកមិនពាក់មួកពេលគ្រោះថ្នាក់មាន ១៨នាក់(យប់៤នាក់) ។

ជាមួយគ្នានេះដែរ នគរបាលចរាចរណ៍ បានធ្វើការផាកពិន័យ រថយន្តសរុបចំនួន ៨៩៧គ្រឿង (រថយន្តធំ ៣១៦ គ្រឿង) ស្មើនិង ៩១៩ករណី ល្មើសក្រដាសស្នាមមាន៥៦៦គ្រឿង ស្មើនឹង៥៦៦ករណី, ចំពោះករណីល្មើស បច្ចេកទេស៣៣១ គ្រឿងស្មើនឹង ៣៥៣ករណី ដោយឡែកម៉ូតូត្រូវបានពិន័យសរុបចំនួន១.១៦០គ្រឿង៕

ស្លាប់៦នាក់ រងរបួសធ្ងន់ស្រាល ២៦នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ ទូទាំងប្រទេសថ្ងៃទី៨ ខែតុលាម្សិលមិញ