IOC ចង់​ឲ្យ​ប្រធាន FIFA ថ្មី​ ជា​​មនុស្ស​​ថ្មី​មក​ពី​ក្រៅ​ស្ថាប័ន ក្រោយ​ Blatter ជាប់​បម្រាម

IOC ចង់​ឲ្យ​ប្រធាន FIFA ថ្មី​ ជា​​មនុស្ស​​ថ្មី​មក​ពី​ក្រៅ​ស្ថាប័ន ក្រោយ​ Blatter ជាប់​បម្រាម

វិបត្តិ​ក្បាល​ម៉ាស៊ីន​ដឹកនាំ​របស់ FIFA កំពុង​ធ្វើ​ឲ្យ​ស្ថាប័ន​គ្រប់គ្រង​បាល់ទាត់​ដ៏​ធំ​មួយ​នេះ​ ​ពិចារណា សម្លឹង​រក​ប្រធាន​ថ្មី ដែល​ជា​អ្នក​ស្អាតស្អំ មក​ពី​ក្រៅ​ស្ថាប័ន​ដើម្បី​ជំនួស​តំណែង​លោក Sepp Blatter។

 

IOC ចង់​ឲ្យ​ប្រធាន FIFA ថ្មី​ ជា​​មនុស្ស​​ថ្មី​មក​ពី​ក្រៅ​ស្ថាប័ន ក្រោយ​ Blatter ជាប់​បម្រាម

Blatter និង Ptatini សុទ្ធ​តែ​ជាប់​បម្រាម​ទាំង​២

 

ទាក់​ទង​នឹង​ភាព​ចម្រូង​ចម្រាស់​ខាង​លើ​ លោក Thomas Bach ប្រមុខ​គណៈ​កម្មការ​អូឡាំពិក​អន្តរជាតិ​ ហៅ​កាត់​ថា IOC មាន​ប្រសាសន៍​ថា FIFA គួរ​តែ​ធ្វើ​អ្វី​ម៉្យាង​ដើម្បី​ឲ្យ​អ្នក​នៅ​ជុំវិញ​មាន​ជំនឿ​ចិត្ត​ឡើង​វិញ ក្រោយ​ពី​ថ្នាក់​ដឹកនាំ​កំពូលៗ​របស់​គេ​ទាំង៣ គឺលោក Blatter, លោក Michel Platini (អនុប្រធាន) និង​លោក Jerome Valcke (អគ្គលេខាធិការ) ត្រូវ​ព្យួរ​ពី​តំណែង។

 

Bach បាន​និយាយ​ថា៖ “គ្រប់គ្រាន់ហើយ។ FIFA ត្រូវ​តែ​ដឹង​ខ្លួន​ថា​ឥលូវ​នេះ​មិន​មែន​ធ្វើ​ត្រឹម​តែ​បញ្ជី​ឈ្មោះ​បេក្ខជន​សម្រាប់​ឈរ​ឈ្មោះ​​នោះ​ទេ។ វា​គឺ​ជា​បញ្ហា​ ដែល​មិន​អាច​ដោះស្រាយ​បាន​ត្រឹម​តែ​បោះឆ្នោត​ជ្រើសរើស​ប្រធាន​ថ្មី​នោះ​ឡើយ”។

 

FIFA កំពុង​ត្រូវ​ស៊ើប​អង្កេត​ពី​រឿង​បញ្ហា​អំពើ​ពុក​រលួយ​ប្រឆាំងនឹង​បុគ្គល៣រូប ដែល​ជា​អ្នក​គ្រប់គ្រង​ថ្នាក់​កំពូល។

 

បុគ្គល​ទាំង៣​​រូប​នេះ​ត្រូវ​ដក​ចេញ​ពី​តំណែង​រយៈ​ពេល៩០ថ្ងៃ ​ដើម្បី​ទុក​ឱកាសឲ្យ​គណៈ​កម្មការ​វិន័យ​របស់ FIFA បន្ត​ការ​ស៊ើបអង្កេត។​ក្នុងអំឡុង​ពេល​នោះ​ លោក Issa Hayatou ដែល​ជា​ប្រមុខ​សហព័ន្ធ​បាល់ទាត់​ទ្វីប​អាហ្វ្រិក ​នឹង​ត្រូវ​ដឹកនាំ FIFA ជា​បណ្ដោះ​អាសន្ន៕​

 

ចុច​អាន៖ បុរស​ខ្លាំង​ពូទីន​ថា Sepp Blatter ​គួរ​តែ​ឈ្នះ​ពាន​រង្វាន់​ណូបែល

 

កែសម្រួល៖ រុន វីរ៉ុត
ប្រភព៖ CNN