Euro 2016៖ ​រក​ឃើញ​​៦​ក្រុម ជាប់​ដោយ​ស្វ័យប្រវត្តិ​ហើយ

Euro 2016៖ ​រក​ឃើញ​​៦​ក្រុម ជាប់​ដោយ​ស្វ័យប្រវត្តិ​ហើយ

បន្ទាប់​ពី​ការ​ប្រកួត​វគ្គ​ជម្រុះ​សន្សំ​ពិន្ទុ​​តាម​ពូលនៃ​​ពាន​រង្វាន់​ UEFA Euro 2016 ​យប់​មិញ​នេះ ឃើញ​​ថា​ក្រុម​ដែល​ជាប់​ដោយ​ស្វ័យប្រវត្តិ ទៅ​លេង​នៅ​ប្រទេស​បារាំង ​បាន​កើន​ឡើង​ដល់​៦​​ក្រុម​ហើយ ដែល​មាន​ដូច​ជា ​អង់គ្លេស, សាធារណរដ្ឋឆេក, ​អ៊ីស្លង់ (Iceland), អូទ្រីស, អៀរឡង់​ខាង​ជើង និង​ព័រទុយហ្គាល់។

 

Euro 2016៖ ​រក​ឃើញ​​៦​ក្រុម ជាប់​ដោយ​ស្វ័យប្រវត្តិ​ហើយ

 

ក្រុម​ទាំង​៦​ខាង​លើ​នេះ បូក​រួម​ទាំង​ម្ចាស់​ផ្ទះ​បារាំង គឺ​៧​ក្រុម នឹង​បង្ហាញ​ខ្លួន​នៅ​ Euro 2016 ឆ្នាំ​ក្រោយ​ ខណៈ​ក្រុម​មួយ​ចំនួន​ទៀត​ក៏​កាន់​តែ​កៀក​នឹង​ឡើង​ទៅ​ដែរ ឯ​ក្រុម​មួយ​ចំនួន​បាន​អស់​ឱកាស​ទៅហើយ។

 

​​តោ​កំណាច​អង់គ្លេស ​នៅ​វគ្គ​ជម្រុះ​តាម​ពូល​នេះ គឺ​ខ្លាំង​គ្មាន​គូ​ប្រៀប​ទេ ​ដោយ​៨​ប្រកួត ឈ្នះ​ទាំង​៨ មាន​​២៤​ពិន្ទុ ឈរ​លើ​កំពូល​តារាង​ពូល​ E។ រីឯ​​សាធារណរដ្ឋឆេក និង​​អ៊ីស្លង់ ​ឈ្នះ​​៦ ​ស្មើ​១ ​ចាញ់​១​ដូច​គ្នា មាន​១៩​ពិន្ទុ​ស្មើ​គ្នា​ក្នុង​ពូល​ A និង​ជាប់​ទាំង​២​ក្រុម​តែ​ម្ដង។

 

​ចំណែក​ឯ​អូទ្រីស​​វិញ ​៨​ប្រកួត ឈ្នះ​៧ និង​ស្មើ​១ ​មាន​២២​ពិន្ទុ​ នាំ​មុខ​គេ​ដាច់​​នៅ​កំពូល​តារាង​ពូល​ G ខណៈ​ដែល​អៀរឡង់​ខាង​ជើង មាន​​២២​ពិន្ទុ​កំពូល​តារាង​ពូល​ F បន្ទាប់​ពី​ឈ្នះ​ក្រិក ៣-១ យប់​មិញ​ និង​ព័រទុយហ្គាល់ មាន​១៨​ពិន្ទុ​ពូល​ I បន្ទាប់​ពី​ឈ្នះ​​ដាណឺម៉ាក ១-០ យប់​មិញ​ដែរ។

 

Euro 2016៖ ​រក​ឃើញ​​៦​ក្រុម ជាប់​ដោយ​ស្វ័យប្រវត្តិ​ហើយ

 

​UEFA Euro 2016 ​គឺ​ត្រូវ​ការ​​ស្វែង​រក​ក្រុម​ខ្លាំង​ចំនួន​២៣​ក្រុម​នៅ​អឺរ៉ុប ដើម្បី​បង្គ្រប់​ជាមួយ​ម្ចាស់​ផ្ទះ​បារាំង​គឺ​២៤​ក្រុម នឹង​លេង​​វគ្គ​ផ្ដាច់ព្រ័ត្រ​ឆ្នាំ​ក្រោយ។ ក្រុម​លេខ​១ និង​លេខ​២ ក្នុង​ពូល​នីមួយៗ (៩​ពូល) នឹង​ជាប់​ទៅ​លេង​ដោយ​ស្វ័យប្រវត្តិ ជាមួយ​ក្រុម​លេខ​៣​ល្អ​បំផុត​​មួយ​ក្រុម​ទៀត​។ ចំណែក​ក្រុម​លេខ​៣​ដែល​នៅ​សល់​៨​ក្រុម​ផ្សេង​ទៀត ត្រូវ​ប្រកួត play-off យក​៤កៅអី​ដែល​នៅ​សល់៕

 

-ចុចអាន៖ Euro 2016 ៖ អៀរឡង់​បំបាក់​ជើងខ្លាំង​អាល្លឺម៉ង់​ដើម្បី​ធានា​កៅអី​​វគ្គ play-off

-ចុចអាន៖ Euro 2016៖ Moutinho ​ជួយព័រទុយហ្គាល់​ ជាប់​ស្វ័យប្រវត្តិ​យប់មិញ

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
​ប្រភព៖ wiki | uefa​