​​ពាន​រង្វាន់​បាល់ទាត់​មិត្ត​ភាពយុវជន​​​ខេត្ត​​ពីរ​​នឹង​ចាប់​ផ្ដើម​ស្អែក​នេះ


​​ពាន​រង្វាន់​បាល់ទាត់​មិត្ត​ភាពយុវជន​​​ខេត្ត​​ពីរ​​នឹង​ចាប់​ផ្ដើម​ស្អែក​នេះ

ក្រុម​បាល់ទាត់៤ ​ដែល​មក​ពី​ខេត្ត​ចំនួន២​​​​ បាន​រៀប​ចំ​រួចរាល់​ ដើម្បី​ត្រៀម​ខ្លួន​ប្រកួត​បាល់ទាត់​ពាន​រង្វាន់​មិត្ត​ភាព​​យុវជន​ខេត្ត​​កំពង់​ឆ្នាំង​ និង​ពោធិ៍សាត់​នា​ថ្ងៃ​ទី១០ ខែ​តុលា ឆ្នាំ​២០១៥ នៅ​ទីលាន​បាល់ទាត់​​មុខ​សាលា​ខេត្ត​កំពង់​ឆ្នាំង​ចាប់​ពី​វេលា​ម៉ោង ៧:៣០​​ព្រឹក​តទៅ។

 

​លោក ឯម​ រ៉ន ​​ជា​មន្ត្រី​អប់​រំ​កាយ​ និង​កីឡា​ខេត្ត​កំពង់​ឆ្នាំង​បាន​ឲ្យ​ដឹង​ថា ​ក្រុម​ទាំង​​៤ ​​រួម​មាន​មក​ពី​ខេត្ត​​របស់​លោក​​ ២​​ក្រុម​ និង​មក​ពី​ខេត្ត​ពោធិ៍សាត់​ ២​​​ក្រុម។ កម្មវិធី​ប្រកួត​ចាប់​ផ្ដើម​ពី​ម៉ោង ៧:៣០​ព្រឹក ​​​រវាង​ក្រុម​​​ Pitou FC ​ប្រកួត​ជាមួយ ដំរីស FC ។ ចប់​គូ​នេះ​មាន​ការ​ប្រកួត​ចំនួន ១​គូ​ទៀត​រវាង Tanakea FC និង Star FC។

 

​​ពាន​រង្វាន់​បាល់ទាត់​មិត្ត​ភាពយុវជន​​​ខេត្ត​​ពីរ​​នឹង​ចាប់​ផ្ដើម​ស្អែក​នេះ

 

​លោក​បាន​បន្ត​ថា ​កម្ម​វិធី​ប្រកួត​មាន​តែ​ ១​ថ្ងៃ​ប៉ុណ្ណោះ​ ដោយ​ក្រុម​ឈ្នះ​​ប៉ះ​ក្រុម​ឈ្នះ​ ហើយ​ក្រុម​ចាញ់​ប៉ះ​ក្រុម​ចាញ់​នា​​វេលា​ម៉ោង ២​រសៀល​។ ក្រុម​ដែល​​ចូល​រួម​​ប្រកួត​ទាំង​អស់​​ចំណាយ​ថ្លៃ​​ធ្វើ​ដំណើរ​​ ថ្លៃ​អាហារ ​និង​ការ​ស្នាក់​នៅ​ខ្លួន​ឯង។ ពាន​រង្វាន់​នេះ​គ្មាន​ប្រាក់​រង្វាន់​ឡើយ​ ហើយ​ក្រុម​ដែល​ឈ្នះ​ជើង​ឯក​ទទួល​បាន​ពាន​ ១​និង​ទង់​មួយ​ ចំណែក​​ក្រុម​លេខ២​ ដល់​លេខ៤ ​ទទួល​បាន​ទង់​​ម្នាក់​មួយ​។ ​​​

 

​មន្ត្រី​រូប​នេះ​​បន្ថែម​ថា អ្នក​រៀប​ចំ​កម្ម​វិធី​​ប្រកួត​​ពាន​រង្វាន់​​មិត្ត​ភាព​ខាង​លើ​មាន​​ឈ្មោះ ងួន ប៊ុន​ឆួន ​ជា​ប្រធាន​ក្លិប​បាល់ទាត់ ​ដំរី​ស FC ។ មូល​ហេតុ​ដែល​បង្កើត​​ព្រឹត្តិការណ៍​នេះ​ឡើង គឺ​​ក្នុង​គោល​បំណង​រឹត​ចំណង​មេត្រីភាព​រវាង​ខេត្ត​កំពង់​ឆ្នាំង​ និងខេត្ត​​​ពោធិ៍សាត់ ហើយ​ក៏​ចង់​លើក​​ស្ទួយ​វិស័យ​បាល់ទាត់​នៅ​កម្ពុជា​ឲ្យ​មាន​ការ​រីក​ចំរើន និង​អាច​ឲ្យ​យុវជន​កម្ពុជា​គេច​ផុត​ពី​គ្រឿង​ញៀន​។

 

កាល​ពី​ថ្ងៃ​ទី១៧ ខែ​សីហា ឆ្នាំ​២០១៥ ​កន្លង​ទៅ​ ក្នុង​ខេត្ត​នេះ​ក៏​ទើប​តែ​បញ្ចប់​កម្មវិធី​ប្រកួត​​​ពាន​រង្វាន់​បាល់ទាត់​​មហាជន​ខេត្ត​កំពង់​ឆ្នាំង​​​ផង​ដែរ៕

 

​​ពាន​រង្វាន់​បាល់ទាត់​មិត្ត​ភាពយុវជន​​​ខេត្ត​​ពីរ​​នឹង​ចាប់​ផ្ដើម​ស្អែក​នេះ

 

​​ពាន​រង្វាន់​បាល់ទាត់​មិត្ត​ភាពយុវជន​​​ខេត្ត​​ពីរ​​នឹង​ចាប់​ផ្ដើម​ស្អែក​នេះ

 

​​ពាន​រង្វាន់​បាល់ទាត់​មិត្ត​ភាពយុវជន​​​ខេត្ត​​ពីរ​​នឹង​ចាប់​ផ្ដើម​ស្អែក​នេះ

 

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​ ​​​
រូប​ថត​៖ ផ្ដល់​ឲ្យ​