ចំណូល​ពន្ធគយ​មាន​ជាង១ពាន់​លាន​ដុល្លារ ក្នុង​រយៈពេល៩ខែ

ក្នុង​រយៈពេល៩ខែ ឆ្នាំ២០១៥នេះ អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ប្រមូលបាន​ពន្ធ​សរុប​ចំនួន៤,៦៤៩ប៊ី​លាន​រៀល ស្នើ​នឹង​ប្រមាណ១,១៦២ លាន​ដុល្លារ​អាមេរិក។ ការប្រកាស​នេះ​ត្រូវបាន​ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​បូកសរុប​ការងារ​គយ និង​រដ្ឋាករ​ប្រចាំត្រីមាស​ទី៣ ឆ្នាំ២០១៥។

បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ចំណូល​ពន្ធគយ​រយៈពេល៩ខែ​នេះ កើនឡើង១៧.២ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​នៅឆ្នាំ២០១៤។

បើ​ផ្អែក​តាម​សេចក្តីប្រកាស​ព័ត៌មាន​ដដែល ចំណូល​ពន្ធគយ​នៅក្នុង​ខែកញ្ញា ក៏មាន​ការកើនឡើង​ដែរ។ ចំណូល​ពន្ធ​ប្រមូល​ដោយ​គយ​នៅក្នុង​ខែកញ្ញា មាន​សរុប​ចំនួន១,៥៩៦ប៊ី​លាន​រៀល ស្មើ​ប្រមាណ៣៩៩លាន​ដុល្លារ​អាមេរិក។ ចំណូល​នេះ​កើនឡើង​ចំនួន១៦.៦ភាគរយ បើ​ធៀប​នឹង​ចំណូល​ពន្ធគយ កាលពី​ខែកញ្ញា ឆ្នាំ២០១៤៕


​ប្រ​ឡ​ង​បា​ន​និ​ទ្ទេ​ស «​A»​ ​ត្រូ​វ​ធ្វើ​យ៉ា​ង​ដូ​ច​ម្តេ​ច​?​​តើ​ប្រជាកសិករ​ខ្មែរ​បន្សាំ​ខ្លួន​យ៉ាងដូចម្តេច​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ?តើ​ការមិន​ឲ្យ​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង នៅក្នុង​ម៉ោង​មាស​របស់​ទូរទស្សន៍​អាច​ចូលរួម​កាត់បន្ថយ​ការសេព​គ្រឿង​ស្រវឹង​កម្រិតណា?