លួច​លុយ១លាន​ដុល្លារ​​ពី​​ធនាគារ កប់​​ក្នុង​​ដី​​ជាង​​មួយ​​ឆ្នាំ​​ ត្រូវ​គេ​រក​ឃើញ

លួច​លុយ១លាន​ដុល្លារ​​ពី​​ធនាគារ កប់​​ក្នុង​​ដី​​ជាង​​មួយ​​ឆ្នាំ​​ ត្រូវ​គេ​រក​ឃើញ

ភ្នាក់ងារស៊ើបអង្កេត​ FBI អាមេរិក​បាន​ជីក​គាស់​កកាយ​រក​ឃើញ​​ប្រាក់​ចំនួន៥០ម៉ឺនដុល្លារ ក្នុង​កំប៉ុង​សំរាមដែល​ត្រូវ​បាន​គេ​កប់​នៅ​​ទីធ្លា​ក្រោយ​ផ្ទះ​មួយ​ក្នុង​ក្រុង​ Fontana រដ្ឋ​កាលីហ្វញ៉ា សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ។ លុយ​នោះ​ត្រូវ​បាន​កប់​ទុក​ដោយបុរស​​អ្នក​បើក​ឡាន​ម្នាក់ ដែល​ជា​ជនល្មើស​​​លួច​លុយ​ធនាគារ​១លាន​ដុល្លារ​កាល​ពី​ឆ្នាំ​មុន ។

 

លួច​លុយ១លាន​ដុល្លារ​​ពី​​ធនាគារ កប់​​ក្នុង​​ដី​​ជាង​​មួយ​​ឆ្នាំ​​ ត្រូវ​គេ​រក​ឃើញ

 

អតីត​អ្នក​បើក​រថយន្ត​​ដឹក​ទំនិញ​ដែល​មាន​​ឈ្មោះ Cesar Yanez វ័យ ៣៨ឆ្នាំ​នោះ​ ​ត្រូវ​បាន​ផ្ដន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល ៤​ឆ្នាំ និង ៩ខែ កាល​ពី​ខែ​សីហា​កន្លង​ទៅ​ ក្រោយ​រក​ឃើញ​ថា​បាន​រួម​គំនិត​ប្លន់​​​ប្រាក់​ចំនួន ១លានដុល្លារ ពី​ធនាគារ​មួយ​ក្នុងក្រុង​ Los Angeles ​កាល​ពី​ខែ​មិថុនា ​ឆ្នាំ២០១៤។

 

នៅ​ថ្ងៃ​​សម្រេច​ទោស​ជន​ល្មើស​ ​គេ​រក​ឃើញ​តែ​ប្រាក់​ចំនួន ១១៥ពាន់​ដុល្លារ​ប៉ុណ្ណោះ។ ចៅ​ក្រម​ប្រចាំ​​ក្រុង ​លោក Otis Wright II និយាយ​ថា​កាល​នោះ​ គេ​​សង្ស័យ​ជនល្មើស​ថា​នឹង​មាន​លាក់​លុយ​ច្រើន​​ជាង​នេះ​បន្ថែម​ទៀត តែ​រក​ពុំ​ទាន់​ឃើញ។​
​​​​​​​
ភ្នាក់​ងារ FBI និង​ប៉ូលិស Los Angeles បាន​សហការ​គ្នា​រក​ឃើញ​ប្រាក់​បន្ថែម​ទៀត​ដ៏​ច្រើន​កាល​ពី​ថ្ងៃ​ម្សិល​មិញ​រុំ​ខ្ចប់​យ៉ាង​តឹង​ណែន កប់​ដី​ក្រោម​កម្ទេច​ឈើ តែ​លុយ​ប្រមាណ​ជាង ៣០ម៉ឺ​ន​ដុល្លារ​ទៀត បាន​បាត់​នៅ​ឡើយ។

 

លួច​លុយ១លាន​ដុល្លារ​​ពី​​ធនាគារ កប់​​ក្នុង​​ដី​​ជាង​​មួយ​​ឆ្នាំ​​ ត្រូវ​គេ​រក​ឃើញ

​ទីធ្លា​ក្រោយ​ផ្ទះ ​​​ជា​កន្លែង​កប់​លុយ​ទុក

 

លោក Yanez ជា​អតីត​អ្នក​បើក​រថយន្ត​ដឹក​ទំនិញ Loomis ​រួម​នឹង​បុរស​​​ម្នាក់​ទៀត​ឈ្មោះ Aldo Vega ក៏​កំពុង​រង់​ចាំ​ការ​កាត់​ក្ដី​​ដែរ ឯ​ប្រពន្ធ​របស់ Yanez អ្នកស្រី Leticia និង​មិត្តភ័ក្ដិ​ម្នាក់​ទៀត ក៏​នឹង​ត្រូវ​ឡើង​សវនាការ​នៅ​ខែ​មិនា​ខាងមុខ​ទៀត​ផង ពាក់​ព័ន្ធ​នឹង​ករណី​នេះ៕​

 

ចុច​អាន៖ បុរស​ម្នាក់​ស្ទើរ​ក្អួត​ឈាម​ ញ៉ាំ​បង្គា​មួយ​ចាន គិត​លុយ​អស់​​២៤០​ដុល្លារ

 

ប្រែ​សម្រួល៖​ឡេង ភារុណ
ប្រភព៖ dailymail