«The Mic Cambodia» ​ពាន​រង្វាន់​និពន្ធ​បទ​ចម្រៀង Original


«The Mic Cambodia» ​ពាន​រង្វាន់​និពន្ធ​បទ​ចម្រៀង Original

ក្នុង​គោល​បំណង​ចូល​រួម​ជំរុញ​វិស័យ​តែង​និពន្ធ​បទ​ចម្រៀង​ឲ្យ​រស់​ឡើង​វិញ កម្មវិធី The Mic Cambodia បាន​រៀប​ចំ​ឡើង​ ដើម្បី​ស្វែង​រក​អ្នក​និពន្ធ​ដែល​មាន​ទេព​កោសល្យ​ពិត​ប្រាកដ​ក្នុង​ការ​តែង​ចម្រៀង​ថ្មី​ដោយ​មិន​ចម្លង​ពី​បរទេស​។
ក្រោម​ការ​ផ្តួច​ផ្តើម​ឡើង​ដោយ​ក្រុម​ហ៊ុន​អនុស្សា​អ៊ី​វេន​ផ្លេន​នើរ The Mic Cambodia បាន​ទទួល​ការ​គាំទ្រ​ពី​ក្រសួង​អប់រំ​ យុវជន ​និង​កីឡា​ និង​ក្រសួង​វប្បធម៌និង​វិចិត្រ​សិល្បៈ​ ដើម្បី​ជា​ផ្នែក​មួយ​នៃ​ការ​ជំរុញ​ស្នាដៃ​បង្កើត​ថ្មី​របស់​ខ្មែរ​សុទ្ធ​សាធ​ បង្កើន​ភាព​ច្នៃ​ប្រឌិត​របស់​យុវជន​ លើក​តម្កើង​កិត្តិយស​ និង​មោទន​ភាព​ជាតិ​ ក៏​ដូច​ជា​នាំ​មក​វិញ​នូវ​ចលនា​តែង​និពន្ធ​ប្រកប​ដោយ​ខ្លឹមសារ​មនោ​សញ្ចេតនា​ជ្រាល​ជ្រៅ​ ដូច​កម្ពុជា​នា​ទស្សវត្សរ៍​៦០  ដែល​ធ្លាប់​ជា​ម្ចាស់​​បទ​ចម្រៀង​​ដ៏​មាន​អត្ថន័យ​ជាច្រើន​ម៉ឺន​បទ។

 

កម្ម​វិធី​ The Mic Cambodia នឹង​បើក​ឱកាស​ឲ្យ​ម្ចាស់​បទ​ចម្រៀង original ជន​ជាតិ​ខ្មែរ​ចូល​រួម​ប្រកួត​បង្ហាញ​ស្នាដៃ​ចម្រៀង​របស់​ពួក​គេ​ទៅ​កាន់​សាធារណ​ជន​នៅ​ទូ​ទាំង​ប្រទេស ​ដើម្បី​ឲ្យ​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​ពួក​គេ​ត្រូវ​បាន​ទទួល​ស្គាល់​ ក៏​ដូច​ជា​ផ្តល់​ឱកាស​ឲ្យ​ម្ចាស់​ស្នាដៃ​អាច​ឈាន​ចូល​ទៅ​ក្នុង​វិស័យ​សិល្បៈ​ដោយ​មោទន​ភាព។

 

«The Mic Cambodia» ​ពាន​រង្វាន់​និពន្ធ​បទ​ចម្រៀង Original

 

សាធារណ​ជន​នឹង​បោះ​ឆ្នោត​គាំទ្រ​ចម្រៀង​ដែល​ពួក​គេ​ពេញ​ចិត្ត​តាម​បណ្តាញ YouTube និង SMS ហើយ​ចម្រៀង​ដែល​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ជាង​គេ​នឹង​ត្រូវ​យក​មក​សម្តែង​ផ្ទាល់​នៅ​កម្មវិធី​ប្រគំ​តន្រ្តី​ The Mic នៅ​ថ្ងៃ​ទី​២០ ខែ​ធ្នូ ឆ្នាំ​២០១៥។

 

ម្ចាស់​ជយ​លាភី​៣រូប នឹ​ង​ទទួល​បាន​រង្វាន់​ធំ គឺ​ទឹក​ប្រាក់​ចំនួន 1,០០០$, 750$ និង 5០០$ សម្រាប់​ចំណាត់ថ្នាក់​លេខ​១ លេខ​២ និង​លេខ​៣។ ដើម្បី​ចូល​រួម​ប្រកួត​ ​សូម​ផ្ញើ​ចម្រៀង original របស់​អ្នក​មក​កាន់ Facebook Page: the Mic Cambodia ឲ្យ​បាន​មុន​ថ្ងៃ​ទី​១៥ ខែ​វិច្ឆិកា ឆ្នាំ២០១៥ ត្រឹម​ម៉ោង១២ថ្ងៃត្រង់។ ក្រុម​ការងារ​នឹង​ពិនិត្យ​មើល​ភាព​ពិត​ប្រាកដ​របស់​ចម្រៀង​ ហើយ​ដាក់​ចម្រៀង​នោះ​ក្នុង​បណ្តាញ YouTube។ អ្នក​ចូល​រួម​នឹង​មាន​ពេល​រហូត​ដល់​ថ្ងៃ​ទី​៣០​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៥ ត្រឹម​ម៉ោង​១២​ថ្ងៃ​ត្រង់ ដើម្បី​ទទួល​បាន​ការ​គាំទ្រ​​ពីប្រិយមិត្ត។

 
លទ្ធ​ផល​ចម្រៀង​១៥​បទ ដែល​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ជាង​គេ​នឹង​ត្រូវ​ប្រកាស​នៅ​ថ្ងៃ​ទី​៦ ខែ​ធ្នូ ឆ្នាំ​២០១៥ ។ សូម​ទាក់​ទង​មក​កាន់​ទូរសព្ទ​លេខ​ ០១២ ២៣០ ១៤០ ឬ​០១០​ ៩១១​៧​៧៦​ ឬចូល​ទៅ​គេហ​ទំព័រ​ www.anussaeventplanner.com សម្រាប់​ព័ត៌មាន​លម្អិត៕

 

 

«The Mic Cambodia» ​ពាន​រង្វាន់​និពន្ធ​បទ​ចម្រៀង Original