​ស្លាប់​៦ របួសធ្ងន់​ស្រាល​២៦​នាក់ ក្នុង​គ្រោះថ្នាក់​ថ្ងៃទី​៨ តុលា​

ភ្នំពេញ: មនុស្ស​៦​នាក់ បាន​ស្លាប់ និង​របួសធ្ងន់​២០​នាក់ និង​ស្រាល​៦​នាក់ ក្នុង​គ្រោះថ្នាក់​ចរាចរណ៍ ថ្ងៃទី​៨ ខែតុលា ឆ្នាំ​២០១៥ នៅ​ទូទាំងប្រទេស​ចំនួន​១៦​លើក យប់​៤​លើក​។ នេះ​បើ​យោងតាម​របាយការណ៍ របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​។​

​របាយការណ៍ របស់​អគ្គស្នងការដ្ឋាន នគរបាលជាតិ បាន​ឲ្យ​ដឹងថា ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ១៦​លើក​នេះ បាន​បង្ក​ឲ្យ​ខូចខាត​យានយន្ត​សរុប​២៤​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ ចំនួន​១៦​គ្រឿង រថយន្ត​ធុន​តូច​៦​គ្រឿង​, រថយន្ត​ធុន​ធំ​២​គ្រឿង និង​ថ្មើរជើង​ម្នាក់ ។​

​របាយការណ៍​ដដែល បាន​បន្តថា មូល​ហេតុដែល​បណ្តាល ឲ្យ​មាន​គ្រោះថ្នាក់ រួមមាន ល្មើស​ល្បឿន​៨​លើក មិន​ប្រកាន់​ស្តាំ​២​លើក​, ប្រជែង​គ្រោះថ្នាក់​៣​លើក បត់​គ្រោះថ្នាក់​២​លើក និង​ស្រវឹង​១​លើក ក្នុងនោះ​អ្នក​មិន​ពាក់មួក ពេល​គ្រោះថ្នាក់ មាន​១៨​នាក់​(​យប់​៤​នាក់​) ។​

​ក្នុងនោះ​រថយន្ត​ពិន័យ​សរុប ចំនួន​៨៩៧​គ្រឿង (​រថយន្ត​ធំ​៣១៦​គ្រឿង​) ស្មើនឹង ៩១៩ ករណី ល្មើស​ក្រដាស​ស្នាម មាន ៥៦៦ គ្រឿង ស្មើនឹង​៥៦៦​ករណី​, ចំពោះ​ករណី​ល្មើស​បច្ចេកទេស ៣៣១ គ្រឿង ស្មើនឹង ៣៥៣ ករណី ដោយឡែក​ម៉ូតូ ត្រូវបាន​ពិន័យ​សរុប​ចំនួន ១.១៦០ គ្រឿង​៕V​/S