ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុជីវិត Manulife បើកសម្ពោធ​ការិយាល័យ​សាខាថ្មី នៅក្រុង​បាត់ដំបង

បាត់ដំបង៖ ថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៥ នេះ ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា (Manulife Cambodia)  បើកសម្ពោធការិយាល័យសាខាទី៣របស់ខ្លួននៅ ទីក្រុងបាត់ដំបងដើម្បីពង្រីក និងបន្តបំពេញតម្រូវការកើនឡើង នៃសេវាកម្មធានារ៉ាប់រងអាយុជីវិត ក៏ដូចជារៀបចំផែនការហិរញ្ញវត្ថុ របស់អតិថិជននៅទីនោះ ។

ពិធីសម្ពោធនៅប្រារព្ធឡើងក្រោម អធិបតីភាពលោកស្រី ងួន សុខា រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងមានការចូលរួម ពីអាជ្ញាធរខេត្តបាត់ដំបង និង ថ្នាក់ដឹកនាំ បុគ្គលិកក្រុម Manulife ជាច្រើននាក់។

សាខាថ្មីនៅក្រុងបាត់ដំបងនេះ បានបើកឲ្យដំណើរការ បន្ទាប់ពីស្នាក់ការកណ្តាល របស់ក្រុមហ៊ុននៅទីក្រុងភ្នំពេញ បើកឲ្យដំណើរការនៅខែមិថុនា ឆ្នាំ២០១២ និងការិយាល័យសាខា នៅទីក្រុងសៀមរាបនៅខែធ្នូ ឆ្នាំ២០១៤។

លោក Robert Elliott អគ្គនាយកប្រតិបត្តិ និងនាយកចាត់ការទូទៅ របស់ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បានមានប្រសាសន៍ ថា «យើងសប្បាយចិត្តណាស់ ក្នុងការបើកការិយាល័យ សាខាថ្មីនៅទីក្រុងបាត់ដំបង។ ការពង្រីកសាខានេះ ឆ្លុះបញ្ចាំងពីឆន្ទៈ និងការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន ក្នុងការជួយអតិថិជននៅកម្ពុជា និងក្រុមគ្រួសារបស់ពួកគេ ក្នុងការកសាងអនាគត ដ៏ប្រសើរមួយតាមរយៈការការពារប្រាក់ចំនូល ឬក៏ការរៀបចំកញ្ចប់ថវិកា សម្រាប់អនាគតការសិក្សា បុត្រធីតារបស់ពួកគេ។ យើងនូវតែបន្ត ប្រកាន់ភ្ជាប់នូវទស្សនៈ វិស័យយកអតិថិជនគ្រប់រូប ជាស្នូលនៃរាល់សកម្មភាពប្រតិបត្តិការ អាជីវកម្មរបស់ក្រុមហ៊ុន»។

លោកស្រី ងួន សុខា បានថ្លែងឲ្យដឹងថា ក្រុមហ៊ុន Manulife គឺជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ធំជាងគេមួយក្នុងចំណោមក្រុមធំៗដទៃទៀត ក្នុងសកលលោក ហើយជាប់ចំណាត់ថ្នាក់ទី២ ក្នុងទីផ្សារធានារ៉ាប់រង ក្នុងតំបន់អាមេរិកខាងជើង និងកំពុងធ្វើប្រតិបត្តិការ តាមបណ្តាលប្រទេសជាច្រើន ទាំងនៅក្នុងតំបន់អឺរ៉ុប និងអាស៊ី។ នៅកម្ពុជា ក្រុមហ៊ុន Manulife ជាក្រុមហ៊ុនទី២ ដែលទទួលបានអាជ្ញាបណ្ណ ប្រកបអាជីវកម្មធានារ៉ាប់រង អាយុជីវិតពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីពាក់កណ្តាលឆ្នាំ២០១២។

លោកស្រីបន្ថែមទៀតថា បច្ចុប្បន្នប្រតិបត្តិករ ធានារ៉ាប់រងអាយុជីវិត បាននឹងកំពុងធ្វើប្រតិបត្តិការយ៉ាងសកម្ម ក្នុងការពង្រីកវិសាលភាពរបស់ខ្លួន នៅលើទីផ្សារធានារ៉ាប់រងកម្ពុជា ដោយផ្តើមបង្កើតឲ្យមាន ទីកន្លែងសម្រាប់ បណ្តុះបណ្តាលធនធានមនុស្ស លើជំនាញធានារ៉ាប់រង ការបើកឲ្យមានការិយាល័យសាខា នៅតាមបណ្តាលខេត្តសក្តានុពល និងការអភិវឌ្ឍនផលិតផលថ្មីៗ ស្របតាមតម្រូវការជាក់ស្តែងនៅកម្ពុជា ជាដើម។ ចំណុចនេះ បានបញ្ជាក់ឲ្យឃលញពីកិច្ចខិតខំ ប្រឹងប្រែងដោយប្រយោល របស់ប្រតិបត្តិកធានារ៉ាប់រង ទាំងក្នុងបុព្វហេតុសេដ្ឋកិច្ច និងសង្គម។

លោកស្រីបញ្ជាក់ទៀតថា ឧទារណ៍ជាក់ស្តែង ដើមទុនរបស់ក្រុមហ៊ុន Manulife កាលពីទទួលបានអាជ្ញាបណ្ណដំបូង មានចំនួន៧លានដុល្លារអាម៉េរិកប៉ុណ្ណោះ ប៉ុន្តែនៅក្នុងឆ្នាំ ២០១៥ ដើមទុនរបស់ក្រុមហ៊ុន បានកើនឡើងរហូតដល់ ២៨.៥លានដុល្លារអាម៉េរិក។ ម្យ៉ាងទៀត ក្រុមហ៊ុនក៏បានរួមចំណែក បង់ពន្ធជូនរដ្ឋយ៉ាងច្រើនផងដែរ។ ដោយឡែកទាក់ទង នឹងសកម្មភាពសង្គម ក្រុមហ៊ុន Manulife បានបង្កើតនូវការងារកាន់ តែច្រើនជូនដល់ប្រជាពលរដ្ឋកម្ពុជា បូករួមជាមួយការហ្វឹកហ្វឺន ជំនាញជាក់លាក់លើ វិស័យធានារ៉ាប់រងផងដែរ។

សូមជម្រាបថា ក្រុមហ៊ុន Manulife នៅសាខាខេត្តបាត់ដំបង ដែលមានអាស័យដ្ឋាន អគារលេខ៤៨-៤៩ ផ្លូវលេខ១ (បុរីស្ទឹងសង្កែ) ភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង បើកស្វាមគមន៍ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ម៉ោង៨៖០០ព្រឹក ដល់ ម៉ោង៥៖០០ល្ងាច និងថ្ងៃសៅរ៍ ពីម៉ោង៨៖៣០ព្រឹក ដល់ម៉ោង១២៖០០ថ្ងៃត្រង់៕

ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុជីវិត Manulife បើកសម្ពោធ​ការិយាល័យ​សាខាថ្មី នៅក្រុង​បាត់ដំបង

ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុជីវិត Manulife បើកសម្ពោធ​ការិយាល័យ​សាខាថ្មី នៅក្រុង​បាត់ដំបង

ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុជីវិត Manulife បើកសម្ពោធ​ការិយាល័យ​សាខាថ្មី នៅក្រុង​បាត់ដំបង

ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុជីវិត Manulife បើកសម្ពោធ​ការិយាល័យ​សាខាថ្មី នៅក្រុង​បាត់ដំបង