ហួសហេតុ! ប្តីគ្មានបេះដូង វាយ​ប្រពន្ធ​ជា​ច្រើន​ឈើច្រត់ ព្រោះខឹងទិញ​នំ​ខួប​កំណើត​ឲ្យ​ខុស​ថ្ងៃ

រដ្ឋផ្លរីដា៖ ហេតុការណ៍ហិង្សាមួយបានកើតឡើងរវាងប្តីប្រពន្ធមួយគូរស់នៅក្នុងរដ្ឋផ្លរីដា សហរដ្ឋអាម៉េរិក គឺបុរសម្នាក់ បានផ្ទុះកំហឹងជាខ្លាំង បន្ទាប់ពីប្រពន្ធរបស់គាត់ទិញនំប្រារព្ធខួបកំណើតឲ្យខុសថ្ងៃ ធ្វើឲ្យប្តីរូបនេះ ព្រលះនាងមួយដង ឈើច្រត់តែម្តង ។

ប៉ូលិសបាននិយាយថា ជនសង្ស័យជាប្តីមានអាយុ៤៨ឆ្នាំឈ្មោះ James Clarke ត្រូវបានចាប់ខ្លួនពីបទបង្ករបួសស្នាម បន្ទាប់ពីជននេះកើតអារម្មណ៍ខឹងសម្បារ ខណៈពេលដែលប្រពន្ធខំទៅទិញនំខេកធ្វើខួបកំណើត ហើយគ្រាន់តែខុសថ្ងៃបន្តិចប៉ុណ្ណោះ ស្រាប់តែប្តីគ្មានបេះដូងរូបនេះទាញឈើច្រត់ជនពិការ មកវាយនាងជាច្រើនដំបង ។

នៅថ្ងៃកើតហេតុ Clarke បានប្រាប់ប៉ូលិសថា ប្រពន្ធខ្លួនស្រវឹង ហើយដើរតាមគាត់ទៅក្រៅផ្ទះរួចវាយប្រហារមកលើ គាត់ថែមទៀត ប៉ុន្តែក្រោយពីស៊ើបអង្កេតទើបប៉ូលិសដឹងថា មានសាក្សីបានឃើញបុរសរូបនេះទេដែលច្រានប្រពន្ធដួល ទៅលើដី ថែមទាំងទាត់ធាក់នាង រួចវាយនឹងដំបងឈើច្រត់ទៀតផង ។

ប៉ូលិសក៏បានចាប់ខ្លួនបុរសជាប្តីដៃដល់នេះទៅឃុំឃាំង រួចបញ្ជូនទៅតុលាការកាត់ទោសតែ ក្រោយមកតុលាការក៏បាន ដោះលែងជននេះវិញ ដោយគេបានបង់ប្រាក់ធានាខ្លួនចំនួន១០០០ដុល្លារ ៕

ហួសហេតុ! ប្តីគ្មានបេះដូង វាយ​ប្រពន្ធ​ជា​ច្រើន​ឈើច្រត់ ព្រោះខឹងទិញ​នំ​ខួប​កំណើត​ឲ្យ​ខុស​ថ្ងៃ