លោកស្រី សេង វណ្ណសាយ រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម ចុះប្រមូល និងវេចខ្ចប់ទឹក នៅតាមបណ្តាអាង ទឹកនានា ទុកសម្រាប់ប្រើប្រាស់

តាកែវ៖ ក្រុមការងារក្រសួងធនធានទឹក និងឧតុនិយម ដឹកនាំដោយលោកស្រីរដ្ឋលេខាធិការ សេង វណ្ណសាយ នៅថ្ងៃទី ០៨ ខែតុលា ឆ្នាំ ២០១៥ បានចុះពិនិត្យការងាប្រមូល និងវេចខ្ចប់ទឹកទុកក្នុងអាង របស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តតាកែវ ។

លោកស្រី សេង វណ្ណសាយ បានឱ្យដឹងថា បច្ចុប្បន្នមន្ទីរធនធានទឹក និងឧតុនិយមខេត្តតាកែវ កំពុងមមាញឹក ក្នុងការប្រមូល និងវេចខ្ចប់ទឹកនៅតាមបណ្តាអាងទឹកនានា ទុកសម្រាប់បម្រើដល់ការងារ បង្កបង្កផលស្រូវ ចុងរដូវវស្សា និងស្រូវប្រាំងរបស់បងប្អូនប្រជាកសិករ នាពេលខាងមុខ ។

លោកស្រី បានបន្តថា ចំពោះការងារប្រមូល និងវេចខ្ចប់ទឹកដែលលោកស្រី ដឹកនាំក្រុមការងារក្រសួង ចុះមក ពិនិត្យនាពេលនេះ រួមមានទី១.អាងទឹកខ្ពបត្របែក ស្ថិតក្នុងឃុំអូរសារាយ ស្រុកត្រាំកក់ មានប្រភពទឹកពីស្ទឹងភេ ក្នុងខេត្តកំពត និងស្ទឹងកាត់ភ្លុក ក្នុងខេត្តកំពង់ស្ពឺ អាចស្តុកទឹកបានប្រមាណ ៥លានម៉ែត្រគូប និងមានលទ្ធភាព ស្រោចស្រពលើផ្ទៃដីស្រូវវស្សាប្រមាណ ៥.០០០ហិកតា។ ទី២.អាងទឹកត្នោតទេ ស្ថិតក្នុងឃុំត្នោទេ ស្រុកសំរោង មានប្រភពទឹកពីផ្ទៃរងទឹកភ្លៀងក្នុងស្រុកត្រាំកក់, ស្ទឹងស្លាគូ និងទន្លេបាសាក់ អាចស្តុកទឹកបានប្រមាណ ២៦ លានម៉ែត្រគូប និងមានលទ្ធភាពស្រោចស្រពលើផ្ទៃដីស្រូវប្រាំងប្រមាណ ២.២២៣ហិកតា។ ទី៣.អាង ទឹកធម្មវិន័យ ស្ថិតក្នុងឃុំរំចង់ ស្រុកសំរោង មានប្រភពទឹកពីផ្ទៃរងទឹកភ្លៀងក្នុងស្រុកត្រាំកក់, ស្ទឹងស្លាគូ និងទន្លេបាសាក់ អាចស្តុកទឹកបានប្រមាណ ៥លានម៉ែត្រគូប និងមានលទ្ធភាពស្រោច ស្រពលើផ្ទៃដី ស្រូវប្រាំងប្រមាណ ៣២០ហិកតា។ លោកស្រីរដ្ឋលេខាធិការ បានបញ្ជាក់ថា មកទល់ពេលនេះអាងទឹកត្នោតទេ និងអាងទឹកធម្មវិន័យ ទឹកបានហូរពីតំបន់ផ្ទៃរងទឹកភ្លៀងនៅប៉ែកខាងលើចូលពេញអាងហើយ។

លោក ប៊ុន ហ៊ួ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តតាកែវ ក៏បានឱ្យដឹងដែរថា ឆ្នាំនេះខេត្តតាកែវ បានជួប បញ្ហារាំងស្ងួតពីដើមរដូវរហូតមកទល់ចុងខែសីហា ទើបភ្លៀងចាប់ធ្លាក់រាយប៉ាយបានល្អឡើងវិញ។ លោកប្រធាន មន្ទីរ បានបន្តថា ក្រោយពីមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ បានធ្វើឱ្យព្រែក បឹងបួរ អាងទឹក និងប្រព័ន្ធធារាសាស្ត្រ នានា ចាប់មានទឹកជាបណ្តើរៗ ពិសេសដំណាំស្រូវដែលរងផលប៉ះពាល់ក៏បានរួចផុតការខូចខាតផងដែរ ៕