គួរឲ្យតក់ស្លុត! ក្មេងប្រុសអាយុទើប​ជាង១ខួបសោះ ត្រូវបាន​គ្រូពេទ្យតភ្ជាប់​ឆ្អឹង​ក្បាលឲ្យ​នៅមាន​ជីវិតរស់​ឡើងវិញ

ស៊ីដនី៖ គ្រួសារមួយរស់នៅប្រទេសអូស្ត្រាលី បានសម្តែងក្តីត្រេកអរយ៉ាងខ្លាំង បន្ទាប់ពីក្រុមគ្រូពេទ្យអាចជួយជីវិតកូន ប្រុសរបស់ពួកគេបានដោយ ការតភ្ជាប់ក្បាលដោយជោគជ័យ បន្ទាប់ពីក្មេងប្រុសរងគ្រោះដ៏តូចនេះជួប គ្រោះថ្នាក់ចរាចរណ៍ ។

ការវះកាត់ធ្វើឡើងឯមន្ទីរពេទ្យមួយ ស្ថិតនៅទីក្រុង New South Wales ដោយក្រុមគ្រូពេទ្យបានធ្វើការតភ្ជាប់ឆ្អឹងខ្នង កុមាររងគ្រោះឈ្មោះ Jackson Taylor ដែលមានអាយុទើបតែ១៦ខែប៉ុណ្ណោះប្រកបដោយសុវត្ថិភាព បន្ទាប់ពីក្មេង ប្រុស និងម្តាយព្រមទាំងបងស្រីគេអាយុ៩ឆ្នាំ ជួបគ្រោះថ្នាក់រថយន្តប៉ះទង្គិចគ្នានៅលើដងផ្លូវមួយ ។

ប៉ូលិសនិយាយថា ពោងសុវត្ថិភាពនៅក្នុងរថយន្តបានការពារអាយុជីវិតម្តាយ និងបងស្រីកុមាររងគ្រោះ ប៉ុន្តែ Jackson ត្រូវរថយន្តបោកខ្ទប់ក្បាលប៉ះទង្គិចយ៉ាងធ្ងន់ធ្ងរ ធ្វើឲ្យឆ្អឹងដងកាំបិត និងឆ្អឹងផ្សេងទៀតបែកស្រាំ ហើយឆ្អឹងខួរក្បាល ក៏បែកចេញពីឆ្អឹងខ្នងផងដែរ ។

ក្រុមគ្រូពេទ្យជំនាញដឹកនាំដោយវេជ្ជបណ្ឌិត Geoff Askin បានខិតខំធ្វើការវះកាត់ដោយចំណាយ ពេល៦ម៉ោងទម្រាំទទួលបាន ជោគជ័យដែលនឹកស្មានមិនដល់នេះហើយ គេគិតថា ភាគតិចណាស់ដែលក្មេង អាចនៅមានជីវិតរស់ ប៉ុន្តែទោះជាយ៉ាងណា Jackson ត្រូវដាក់ដែកទាមតភ្ជាប់ឆ្អឹងក្បាល រយៈពេល២ខែទៀត ទម្រាំកោសិកា និងប្រព័ន្ធសរសៃប្រសាទដំណើរការ ស្រួលបួលឡើងវិញដោយគ្រូពេទ្យរំពឹងថា កុមារដ៏តូចនេះនឹងជា សះស្បើយឡើងវិញ ៕

គួរឲ្យតក់ស្លុត! ក្មេងប្រុសអាយុទើប​ជាង១ខួបសោះ ត្រូវបាន​គ្រូពេទ្យតភ្ជាប់​ឆ្អឹង​ក្បាលឲ្យ​នៅមាន​ជីវិតរស់​ឡើងវិញ