Lewandowski ​ជា​ខ្សែ​ប្រយុទ្ធ​ល្អ​បំផុត​លើ​លោក​បច្ចុប្បន្ន?

Lewandowski ​ជា​ខ្សែ​ប្រយុទ្ធ​ល្អ​បំផុត​លើ​លោក​បច្ចុប្បន្ន?

Robert Lewandowski ខ្សែ​ប្រយុទ្ធ​ក្រុម​ FC Bayern Munich ​និង​ក្រុម​ជម្រើស​ជាតិ​ប៉ូឡូញ បាន​បង្ក​ការ​​ភ្ញាក់​ផ្អើល​ទៀត​ហើយ បន្ទាប់​ពី​​ស៊ុត​២​គ្រាប់​ម្នាក់​ឯង ទៅ​លើ​ក្រុម​ជម្រើស​ជាតិ​ស្កុតឡែន ​ក្នុង​​ការ​ប្រកួត​ជម្រុះ​ Euro 2016 ​ពូល D យប់​មិញ​នេះ។

 

Lewandowski ​ជា​ខ្សែ​ប្រយុទ្ធ​ល្អ​បំផុត​លើ​លោក​បច្ចុប្បន្ន?

 

Lewandowski ​ជា​ខ្សែ​ប្រយុទ្ធ​ល្អ​បំផុត​លើ​លោក​បច្ចុប្បន្ន?

 

​​២​គ្រាប់​របស់​ Lewandowski នាទី​ទី​៣ និង​៩០+៤ ដែល​​បញ្ចប់​ក្ដី​សង្ឃឹម​ស្កុតឡែន​​នេះ គឺ​ជា​គ្រាប់​ទី​​​១២​​ ត្រឹម​រយៈពេល​តែ​១២​ថ្ងៃ​ប៉ុណ្ណោះ​របស់ខ្សែ​ប្រយុទ្ធ​​វ័យ​​២៧​ឆ្នាំ​ ហើយ​ក៏​ជា​គ្រាប់​ទី​​១៤​ រយៈពេល​១៧​ថ្ងៃ​ចុង​ក្រោយ​​ផង​ដែរ។

 

​​​លទ្ធផល​​នេះ ​ក៏​​បាន​ធ្វើ​ឲ្យ​​អតីត​ខ្សែ​ប្រយុទ្ធ​ក្រុម​ Borussia Dortmund ក្លាយ​ជា​ Top Scorers នៅ​​ Euro 2016 វគ្គ​ជម្រុះ​ ដោយ​ស៊ុត​សរុប​បាន​១២​គ្រាប់ លើស​​ Thomas Muller ដែល​រក​បាន​៨គ្រាប់។

 

Lewandowski ក៏​នៅ​មាន​កំណត់ត្រា​អស្ចារ្យ​ផ្សេង​ទៀត​ដូច​ជា Top Scorers នៅ​ Bundesliga ​រដូវ​កាល​២០១៥/១៦​នេះ ​ដោយ​ស៊ុត​បាន​១២​គ្រាប់ លើ​ Pierre-Emerick Aubameyang ​របស់​ក្លិប​ Dortmund  ដែល​រក​បាន ១០​គ្រាប់។

 

Lewandowski ​ជា​ខ្សែ​ប្រយុទ្ធ​ល្អ​បំផុត​លើ​លោក​បច្ចុប្បន្ន?

 

លោក​ Adam Nawalka ​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​ប៉ូឡូញ ​បាន​លើក​ឡើង​ថា ​Lewandowski គឺ​ជា​កំពូល​កីឡាករ​ល្អ​បំផុត​លើ​លោក​បច្ចុប្បន្ន​នេះ។ គ្រូ​បង្វឹក​ ​សញ្ជាតិ​ប៉ូឡូញ វ័យ​៥៧​ឆ្នាំ​រូប​នេះ បាន​និយាយ​ថា៖ “សម្រាប់​ខ្ញុំ គាត់ (Lewandowski) គឺ​លេខ​១។ គាត់​គឺជា​កំពូល​ខ្សែ​ប្រយុទ្ធ​ល្អ​បំផុត​លើ​លោក​​បច្ចុប្បន្ន។ ខ្ញុំ​ស្គាល់​គាត់​ច្បាស់ និង​​យល់​ដឹង​ពី​ជំនាញ​របស់​គាត់​ច្បាស់”៕

 

​សូម​ទស្សនា​វីដេអូ​​​ខាង​ក្រោម៖

 

 

​ចុះ​ប្រិយមិត្ត​​យល់​ថា​ Lewandowski ​ជា​ខ្សែ​ប្រយុទ្ធ​ល្អ​បំផុត​លើ​លោក​ដែរ​ទេ?

 

-ចុចអាន៖ Euro 2016៖ ​រក​ឃើញ​​៦​ក្រុម ជាប់​ដោយ​ស្វ័យប្រវត្តិ​ហើយ

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
​ប្រភព៖ bbc | daiymail