រកឃើញ​៦​ក្រុម​ជា​ប់ឡើង​ទៅ​វគ្គ​បន្ត Euro 2016 នៅ​បារាំង​

​កីឡា​៖​ក្រុម​ដែលជា​ប់​ដោយ​ស្វ័យប្រវត្តិ​ទៅលេង​នៅ​Euro 2016 នៅ​ប្រទេស​បារាំង​បាន​កើនឡើង​ដល់​៦​ក្រុម បន្ទាប់ពី​ការប្រកួត​វគ្គ​ជម្រុះ​សន្សំ​ពិន្ទុ​តាម​ពូ​ល​កាលពី​យប់មិញ ដែលមាន​ដូចជា អង់គ្លេស​, សាធារណរដ្ឋ​ឆេ​ក​, អ៊ី​ស្លង់ (Iceland), អូទ្រីស​, អៀរ​ឡង់​ខាងជើង និង​ព័រ​ទុយ​ហ្គា​ល់​។​

​ក្រុម​ទាំង​៦​ខាងលើនេះ បូក​រួមទាំង​ម្ចាស់ផ្ទះ​បារាំង​គឺ​៧​ក្រុម​នឹង​បង្ហាញខ្លួន​នៅ Euro 2016 ឆ្នាំក្រោយ ខណៈ​ក្រុម​មួយចំនួនទៀត​ក៏​កាន់តែ​កៀក​នឹង​ឡើងទៅ​ដែរ ឯ​ក្រុម​មួយចំនួន​បាន​អស់​ឱកាស​ទៅហើយ​។​

​គួរ​បញ្ជាក់ថា UEFA Euro 2016 គឺ​ត្រូវការ​ស្វែងរក​ក្រុម​ខ្លាំង​ចំនួន​២៣​ក្រុម​នៅ​អឺរ៉ុប ដើម្បី​បង្គ្រប់​ជាមួយ​ម្ចាស់ផ្ទះ​បារាំង​គឺ​២៤​ក្រុម នឹង​លេង​វគ្គ​ផ្ដាច់ព្រ័ត្រ​ឆ្នាំក្រោយ​។ ក្រុម​លេខ​១ និង​លេខ​២ ក្នុង​ពូ​ល​នីមួយៗ (៩​ពូ​ល​) នឹង​ជាប់​ទៅលេង​ដោយ​ស្វ័យប្រវត្តិ ជាមួយ​ក្រុម​លេខ​៣​ល្អ​បំផុត​មួយក្រុម​ទៀត​។ ចំណែក​ក្រុម​លេខ​៣​ដែល​នៅសល់​៨​ក្រុម​ផ្សេងទៀត ត្រូវ​ប្រកួត play-off យក​៤​កៅអី​ដែល​នៅសល់​៕

រកឃើញ​៦​ក្រុម​ជា​ប់ឡើង​ទៅ​វគ្គ​បន្ត Euro 2016 នៅ​បារាំង​